ចៃដន្យ (coincidence)

147 35 4
                                    

ងឺត!! ឡានស៊េរីទំនើបខ្មៅក្រិបចតនៅខាងមុខផ្ទះវីឡាដ៏ស្គឹមស្កៃ កាយសង្ហាចុះពីលើឡាន ទាំងញញឹមមិនដាច់ពីមាត់ កាយក្រាស់បោះជំហ៊ានវែងៗចូលទៅក្នុងផ្ទះ

" វេហ្កាស!! "

ជំហានវែងៗ អំបែងមិញក៏ឈប់ង៉ក់ក្រោយពីបានឮសម្លេងស្រួយស្រិបស្រែកហាវខ្លួន ទឹកមុខដែរញញឹមអំបែងមិញក៏ប្រែជានឹងធឹង ងាកមករកម្ចាស់សំឡេង

" វេហ្កាស " ផាយ

" មានអីមែនទេ? " វេហ្កាស

" គឺខ្ញុំឮថាលោកនឹងមានពិធីចុះកុងត្រានៅអាទិត្យក្រោយមែនទេ? " ផាយសួរទាំងភ័យៗតិចៗ

" បើដឹងហើយនាយសួរធ្វើអី? " វេហ្កាសសួរទាំងលើកចិញ្ចើម ព្រោះស្មានតែនាយមិនដឹងមែនទេថា ផាយមានជំនិតនៅក្រុមហ៊ុនរបស់នាយ នាយដឹងថាផាយមកសួរនាយបែបនេះបំណងគឺចង់ឲនាយអញ្ជើញខ្លួនចូលរួមកម្មវិធីជាមួយ ល្បិចរាក់ៗបែបនេះគិតហ៎ថានាយតាមមិនទាន់?

" គឺ... " ផាយស្ទាក់ស្ទើ ព្រោះអ្វីដែរខ្លួនរំពឹងគឺវេហ្កាសនិងបបួលខ្លួនចូលកម្មវិធីជាមួយ មិនមែនសួរបកមកនាយបែបនេះទេ!!

" នាយអាចចូលរួមបានណា ព្រោះខ្ញុំនិងប្រកាសបង្ហាញខ្លួនប្រពន្ធខ្ញុំនៅថ្ងៃនោះដូចគ្នា " វេហ្កាសនិយាយកាត់ផាយ នាយឃើញច្បាស់ពីស្នាមញញឹមលើមុខរបស់ផាយ ហើយនាយក៏សមចិត្តដូចគ្នា

" ខ្ញុំនឹងទៅ " ផាយនិយាយយ៉ាងរំភើបញញឹមសឹងតែស្ងួតជើងធ្មេញ នាយរំភើប នាយមិនគិតទាល់តែសោះថានាយនឹងមានថ្ងៃនេះ នាយគិតថាវេហ្កាសប្រងើយកន្តើយជាមួយនាយតែតាមពិតទៅវេហ្កាសក៏បានស្រលាញ់នាយដូចគ្នា!!

" ថ្ងៃរបស់ឯងជិតមកដល់ហើយផាយ!! " ផាយនិយាយទាំងញញឹម
______________

" វេហ្កាស!! " ភីតស្រែកហាវអ្នកជាប្ដីទាំងក្ដៅក្រហាយ!

" លោកគ្មានផ្ទះនៅទេមែនទេ? " សុខៗនាយក៏រើសឹងតែខោអាវអស់ពីផ្ទះមកនៅផ្ទះនាយតូច មួយថ្ងៃទល់មួយថ្ងៃមិនធ្វើការងារស្អីទេនៅតែសំកុកនៅតែផ្ទះណឹង មិនយូរទេបីនាក់ម៉ែឪកូននឹង ដាច់ពោះស្លាប់មិនខាន!

" ក៏នេះអី! ផ្ទះបង " វេហ្កាសនិយាយទាំងញញឹមមុខក្រាស់ដាក់ភីត

You've reached the end of published parts.

⏰ Last updated: Sep 16 ⏰

Add this story to your Library to get notified about new parts!

Biblebuild short story Where stories live. Discover now