Jealousy boy (ក្មេងកំពូលប្រច័ណ្ឌរបស់អូន)

112 8 0
                                    

ស្មើនេះក៏យប់ម៉ោងប្រមាណជា 8 ទៅហើយសម្លេងរលកបក់បោកមាត់ច្រាំង ចំហាយខ្យល់ត្រជាក់បក់បាត់កាត់តាមមាត់ឆ្នេរ បក់ទៅសំផាត់នឹងកាយតូចស្ដើងដែរពាក់ត្រឹមអាវស៊មីសរមួយនឹងខោខ្លីត្រឹមជង្គង់ឈរគយគន់មើលផ្កាយនៅមាត់ឆ្នេរតែម្នាក់ឯង ខ្យល់ត្រជាក់ធ្វើឲកាយតូចចាប់ផ្ដើមរួញចូលគ្នាដៃទាំងទ្វេក៏លើកមកអោបក្រសោបកាយក្រែងទទួលបានភាពកក់ក្ដៅបានខ្លះ តែរំពេជ្រនោះកាយដែរត្រជាក់រងារស្រាប់តែប្រែមកកក់ក្ដៅភ្លាមៗនៅក្នុងរង្វង់ដៃក្រាស់

« ហេតុអីមិនហាវអញ់មកជាមួយ » សម្លេងស្រាលស្រទន់បក់កាត់ត្រចៀកធ្វើឲបបូមាត់ស្ដើងភ្ញោចញញឹមតិចៗ

« ក៏មិនចង់រំខានហែង ណាមួយក៏ឃើញហែងហត់ » ភីត

« ហ៊ឹម! » វេហ្កាសក្រហឹមតិចហើយក៏ដាក់មុខលើស្មាររបស់ភីតអោបក្រសោបកាយស្ដើងពីក្រោយមើលទៅផ្កាយដែរជះពន្លឺព្រិចៗនៅលើមេឃ យ៉ាងស្រស់ស្អាត

« ភីត! » វេហ្កាសចាប់ក្រលាស់កាយតូចឲមកទល់នឹងមុខនាយ

« ហ៊ឹម » មនុស្សតឿងើយមើលទៅមុខអ្នកជាសង្សារទាំងធ្វើមុខភ្លឺសៗតែក៏មិនភ្លេចលើកដៃទៅអោបកនាយក្រាសដែរ

« រៀបការជាមួយអញ់ណា៎ » វេហ្កាស

«     » គាំងគឺគាំងនិយាយមិនចេញទឹកភ្នែកក៏ទប់មិនជាប់ដក់ពេញទាំងកែវភ្នែក នាយមិនដែលគិតទេថានឹងបានឮពាក្យនេះចេញពីមាត់វេហ្កាសនោះ នាយមិនដែររំពឹង! នាយគិតត្រឹមតែថាបានរស់នៅមើលថែគេដូចសព្វថ្ងៃនេះតទៅរហូតក៏នាយអស់ចិត្ត តែនេះគេចង់សាងគ្រួសារពេញលេងជាមួយនាយមែនទេ? គេសុំនាយរៀបការ!

« ភីត! រៀបការជាមួយអញ់ណា៎ អញ់ស្រលាញ់ហែងចង់នៅជាមួយហែងជារៀងរហូត រៀបការជាមួយអញ់ណា៎ » វេហ្កាស

« ហ៊ឹមៗៗៗ » មិននិយាយមិនយល់ព្រមអ្វីទាំងអស់គឺយំ យំព្រោះរំភើប យំខ្លាំងៗទប់មិនជាប់ ក្នុងទ្រូងនៀគវារំភើប រំភើបស្ទើតែជាប់មិនជាប់ ចាប់អ្នកចំពោះមុខសង្រ្គប់ទៅហើយ

« ភីត! ហែងយំធ្វើអីភីត? អញ់ អញ់ ធ្វ*អ៊ឹម » សម្ដីទាំងប៉ុន្មានត្រូវលេបចូលទៅក្នុងពោះវិញអស់ព្រោះ ភីតបានហក់សង្គ្រប់ហក់ចាប់កនាយក្រាស់ទម្លាក់មកចាប់ប៉ឺតៗមាត់ក្រាស់ ហើយវេហ្កាសក៏តបស្នងវិញដូចគ្នា ដៃក្រាសទាំងគូក៏អោបរិតចង្កេះតូចកាន់តែណែន លើកកាយតឿៗមកឲច្រគៀវនៅចង្កេះហាប់ ណែន កាន់តែថើបកាន់តែរោលរាល កាន់តែក្ដៅគគុក

Biblebuild short story Where stories live. Discover now