បង្ខំ (Force) Part2

308 38 3
                                    

ជីវិតដែរត្រូវរស់នៅដោយមិនមានការសន្ទាគ្នាមិនមានការប៉ះពាល់គ្នាតើអាចទេដែរធ្វើឲមនុស្សម្នាក់មានចិត្តឲមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួននោះ? វាជាអារម្មណ៍ស្នេហ៍ឬគ្រាន់តែជាអារម្មណ៍ដែរគេមិនដែរចេញទៅជួបអ្នកណាក្រៅពីគេម្នាក់នោះ?

ថ្ងៃនេះក៏ដូចរាល់ដងគេចេញទៅធ្វើការនៅម៉ោងប្រាំពីរព្រឹក ចំណែកខ្ញុំក៏នៅផ្ទះអត់មានអ្វីធ្វើក្រៅពីអង្គុយមើលរឿង អានប្រលោមលោកនឹងឯងព្រោះចេញទៅណាក៏មិនរួចដែរព្រោះគេម្នាក់នោះបានដាក់អង្គរក្សណែនបាត់ទៅហើយ ហ៊ើយធុញណាស់ធុញៗរកអីមើលសប្បាយៗវិញ

" ហ៊ើយ សង្គមសព្វថ្ងៃនេះរញ៉េរញ៉ៃម្លេះតាមមិនទាន់គ្រប់រឿងយ៉ាប់ណាស់ " មែនហើយគឺខ្ញុំអង្គុយអូស Facebook ទៅមកៗហើយក៏ចូល X ចេញពី X ក៏ចូល Tik Tok វិលទៅវិលមកចង់ឆ្កួតទៅហើយធុញណាស់មិនមានអ្វីប្លែកសោះមានតែពត៌មានបំពុលសង្គមមួយចំនួន ធុញខ្លាំងណាស់

ខ្ញុំអូសចុះអូសឡើងក៏ទាក់ជាមួយព័ត៌មានមួយដែរបានចុះផ្សាយពីរការបើកសម្ភោធមួយយ៉ាងធំហើយក្នុងនោះមានរូប Vegas ជាមួយស្រីម្នាក់មើលទៅនាយពិតជាសស្រស់ស្អាតណាស់ដូចតារាចឹង ពួកគេប្រហែលជាបណ្ដើរគ្នាចូលកម្មវិធីហើយ តែ អ៊េចុះខ្ញុំ គ្រែងខ្ញុំជាប្រពន្ធគេហ៎ មិចបានគេទៅបណ្ដើរអ្នកផ្សេងចូលទៅក្នុងសង្គមទៅវិញ នេះគេមិនទុកកិត្តិយសឲខ្ញុំក្នុងនាមជាប្រពន្ធអីបន្តិតទេហ៎ ចាំមើលណា៎មកវិញបបួលលែងគ្នាម៉ងទៅយកមីស្រីណឹងទៅបើស្រលាញ់ណាស់កុំមកពាក់ព័ន្ធជាមួយខ្ញុំ

+ ម៉ោង 12 យប់

ក្រាក * សម្លេងទ្វាបើកចូលមកហើយ មកពីសប្បាយវិញហើយហ៎អាកញ្ចាស់ចាំមើលណាអញ់បោចឲដាច់ក្បាលម្ដង

" ទើបមកពីណា៎ សប្បាយណាស់ហ៎ "

" ច្រលំបន្ទប់ហើយនេះបន្ទប់ខ្ញុំទេ " ចង់ប្រាប់មិនបានច្រលំវើយគឺចូលមកទះអាអ្នកលួចមានសាហាយណឹងហើយ

" យ៉ាងមិចខ្ញុំចូលមិនបានហ៎ " ស្អីឡូវសូម្បីបន្ទប់ក៏ចូលមិនបានវាស្អីណាស់ណាទៅយ៉ាងមិចបើពិបាកណាស់ស្អែកហាវមេធាវីមកលែងគ្នាម៉ងទៅ

Biblebuild short story Where stories live. Discover now