ក្មេងកំដរ

209 36 6
                                    

Bible Mathayuk TOP
Build Sometra BTT

+ Night Club

កាយសង្ហារកម្ពស់ 1 ម៉ែត្រ 85 សង់ទីម៉ែត្រ យាត្រាចុះពីរថយន្តទំនើបខ្មៅក្រិប ដោយមានអមដោយជំនិតពីរនាក់ ដើរបោះជំហានវែងៗចូលទៅក្នុងក្លឹបរាត្រីមួយកន្លែង គ្រាន់តែកាយសង្ហារឈានជើងចូលភ្លាម កម្លោះក្រមុំនាំគ្នាជ្រួសជ្រើមសម្លឹងមកនាយមិនដកភ្នែក អ្នកណាមិនចង់បានបុរស សង្ហារ មាន ពូកែបែបនេះនោះ បើអ្នកណាមានសំណាងបានជាគូគ្រងប្រកដណាស់រស់ស្រួលមួយជីវិតមិនខាន

ក្រាក

« ហេឡូ ម៉ាយហ្វេន » គ្រាន់តែបើទ្វាភ្លាមមុខកម្លោះក៏មាំជាប់ ព្រោះឲតែឃើញមុខអាមិត្តណឹងម្ដងៗនាយគឺធុញ ធុញយកតែមែនទែន

« មិចបានធ្វើមុខមើលតែអាណាយកហែងមកសម្លាប់ចឹង? អញ់ហាវឲមកសប្បាយណា » នុន នារ៉ាគុន មិត្តតែម្នាក់របស់កម្លោះសង្ហា តែទាស់ត្រង់ថាវាមិនសូវជាមានប្រយោជន៍ទេមួយថ្ងៃៗគិតតែដើរលេងរកតែប្រុសក្មេងមកស៊ីហើយក៏ចោលណឹង

« ហែងមានអី? អញ់មិនមែនអត់ប្រយោជន៍ដូចហែង! » បៃប៊ន

« បាទលោកប្រុសបៃប៊ន លោកប្រុសសុភាពបុរស លោកប្រុស perfect ខ្ញុំដឹងហើយថាលោកប្រុសមិនមានពេលអត់ប្រយោជន៍ដើរស្វែលដូចជាខ្ញុំទេ តែក៏គួមានពេលមករកមិត្តខ្លះ ហែងគិតតែពីការងារទុកអញ់ចោលម្នាក់ឯងរហូត » មិត្តមានតែពីរនាក់ វាគិតតែពីធ្វើការមិនមានពេលមកកំដរមិត្តផឹកសោះ ហាវមកម្ដងៗដូចអូសឬស្សីបញ្ចាស់ចុងចឹង

« ចុះនេះអញ់មិនមករកហែងហើយតាស! » បៃប៊ន

« ថ្ងៃនេះមានមាន់ថ្នី អញ់ធានាថាហែងនិងពេញចិត្ត » មានមាន់ថ្មីមកណែនាំ នាយធានាថាមាន់មួយនេះមិត្តនាយត្រូវចិត្តប្រាកដ

« មាន់ហែងគ្មានមួយណាត្រូចចិត្តអញ់ទេ » នាយកម្លោះលើកស្រាមួយកែវមកក្រេបតិចៗ មុននឹងតបទៅមិត្តទាំងអំនួត ព្រោះលើកណាក៏វាថាមាន់ថ្មីដែរតែក៏មិនមានមួយណាដែរថានាយត្រូវចិត្តសោះ លេងយ៉ាងច្រើនបានមួយយប់ក៏លែងត្រូវចិត្តហើយ

« តែមួយនេះ ថ្មីបកកេះវើយ » នុន

« ហ៊ឹម! » លើកណាក៏និយាយចឹងចុងក្រោយបងកេះក្លែងក្លាយរហូត

Biblebuild short story Where stories live. Discover now