ក្មេងកំដរ

210 34 1
                                    

« ម៉ែដោះឲអ្នកប្រុសតូចទៅកាត់ស្មៅ តាំងពីព្រឹក ពេលនេះមិនទាន់ឃើញមកវិញទេ អ្នកប្រុស » នាងណយរៀបរាប់ទាំងញ័រប៉ប្រក់ ខ្លួនក៏ខ្លាចម៉ែដោះ តែក៏ចង់ជួយអ្នកប្រុសដូចគ្នា

«       » បៃប៊នងាកទៅសម្លក់ម៉ែដោះបន្តិច មុននឹងងើបដើរចេញទៅទាំងកំហឹង ចំណែកម៉ែដោះក៏ងាកមកសម្លក់នាងណយថ្លែ

« នាងឯងសុខមិនចង់សុខទេ » និយាយហើយម៉ែដោះក៏ដើរទៅតាមបៃប៊ន ដោយមាននាងណយរត់ទៅតាមពីក្រោយដូចគ្នា

____________________

« ហ៊ឹមៗៗៗៗ » ក្រឡេកមកក្មេងតូចឯណេះ ជើងក៏ឈឺ ដៃក៏ឈឺឃ្លាន ក៏ឃ្លាន តែបានត្រឹមអង្គុយយំផ្អែកដើមឈើ ព្រោះទោះឈឺ ទោះឃ្លានដល់ស្លាប់ក៏មិនអាចធ្វើអីបាន ក្រៅតែពីយំ

« បៀវ ឃ្លាន ហ៊ឹមៗៗ បៀវឈឺ ហ៊ឹមៗៗៗ » ក្មេងតូចអង្គុយយំអោបជើង ភ្នែកហើមក្រហមងាំង មិនដឹងជាយំមកយូរប៉ុន្នាហើយទេ

« ហ៊ឹមៗៗៗ បៀវចង់ទៅផ្ទះបៀវវិញ បៀវអត់ចង់នៅនេះទេ ហ៊ឹមៗៗៗ » ចង់ទៅវិញ ទោះមិនមានកន្លែងល្អគេង ត្រូវធ្វើការហត់ តែក៏មិនអត់អីញាំដូចពេលនេះដែរ

« បៀវ! » កាយសង្ហារមកដល់ភ្លាម ក៏ប្រញាប់រត់មករកក្មេងដែរអង្គុយយំនោះ ថ្លើមនាយធ្លាក់ដល់ដីពេលឃើញពីសភាពរបស់ក្មេងតូចហើយ ជើងមិនពាក់ស្បែកជើងមុតបន្លាឈមរហាច ដៃប្រលាក់សុទ្ធតែស្អីមិនដឹង មុខភ្នែក ហើមអស់ឡើងក្រហម វាអាចមកពីអង្គុយយំយូរពេក នាកក្រាស់ចូលទៅបីកាយដែរយំសសិត ដើរកាត់មុខម៉ែដោះទាំងមុខមាំ

« នាង ណយ! » មកដល់ក្នុងផ្ទះក៏ដាក់ក្មេងតូចឲអង្គុយលើសាឡុង មុននឹងស្រែកហាវនាងអ្នកបម្រើជើងល្អមក នេះឲមើលតែក្មេងនាយម្នាក់សោះមើលមិនកើត នាងនេះឲស៊ីបាយបំបង់បាយមែន

« ចា៎ ចា៎ អ្នកប្រុស » ណយរត់មកទាំងត្រហេបត្រហប ព្រោះស្ដាប់តាមទឹកដមដែរហាវនាងហើយ នាងប្រកដជាត្រូវធ្ងន់មិនខាន

« ទៅយកទឹកក្ដៅអ៊ុនៗឲយើង ហើយនឹងថ្នាំលាងរបួសផង » បៃប៊ននិយាយបញ្ជាទាំងមិនដកភ្នែកចេញពីរង្វង់មុខតូចសោះ

« ចា៎អ្នកប្រុស » ឮបញ្ជាហើយក៏ប្រញាប់រត់ទៅរករបស់ដែរអ្នកប្រុសបញ្ជាតែក៏ទាក់ជាមួយម៉ែដោះដែរទើបតែនិងដើមកនាងក៏អោនមិនហ៊ានមើលមុខម៉ែដោះហើយរត់លឿនទៅតែម្ដង

Biblebuild short story Where stories live. Discover now