ក្មេងកំដរ

240 44 4
                                    

« អ្នកណាគេអ្នកប្រុស? » អ្នកចំណាស់សម្លឹងមុខតូចជាប់មិនលែង ជាអ្នកណាហេតុអីក៏មើលទៅលោកប្រុសដូចជាទ្រុងការពារម្លេះ

« ក្មេងរបស់ខ្ញុំ អរនៅមានទៀតជួយទៅរៀបចំបន្ទប់ខ្ញុំ និងរបស់របរប្រើសប្រាស់របស់គេផង » បៃប៊ន

« ចា៎អ្នកប្រុសតូច » កាយចំណាស់លំទោនទទួលបញ្ជាពីចៅហ្វាយតែក៏មិនភ្លេចសម្លក់សម្លឹងមុខតូចដូចគ្នា គាត់ដឹងច្បាស់ណាស់ក្មេងតែខ្លួនអត់កេរ្តិ៍ខ្មាស់បែបនេះ មានតែប្រុសលក់ខ្លួនណឹងឯង មកហ៊ានចង់ទាក់អ្នកប្រុសពៅផងហេ៎ស ចាំមើលនាង អន ឲស្គាល់ថ្នាំខ្លាំង!

______________________

« ណយ! » បៃប៊ន

« ចា៎អ្នកប្រុសពៅ » ណយ អ្នកបម្រើនៅផ្ទះបានរត់មកបាស់ដៃបាស់ជើងកាលណាដែរបានឮចៅហ្វាយហាវផ្ទាល់ៗបែបនេះភ័យសឹងតែលេចនោម

« នេះ បៀវ អ្នកប្រុសតូចរបស់នាងហើយ មើលថែគេយល់ទេ » ត្រូវមើលថែ មើលថែដោយជីវិត បើស្រលាញ់និងមើលថែនាយប៉ុន្នាត្រូវស្រលាញ់មើលថែម្នាក់នេះប៉ុន្នឹងដូចគ្នា

« ចា៎អ្នកប្រុសពៅ » ណយ

« ត្រូវការអី ហាវនាងណយបាន យើងទៅមើលខាងលើមួយភ្លេត បើងងុយឲនាងណយ ជូនទៅបន្ទប់យើង បើឃ្លានឲនាងណយ យកអីឲញាំ យល់ទេ! » បៃប៊ន

« អ៊ឹម! » ងក់ក្បាលថាយល់ តែមុខដឹងតែរកពេបមិនឈប់ មាត់ដឹងតែក្របួច គួចចិន្ដាកម្លោះខាងនេះស្ទើតែហក់ទៅសង្រ្គប់ចប់ថើបឲស្លាប់នៅត្រង់នេះទៅហើយ

« ??? »

« !!! »

« លោកកើតក្រឡទែនមែន? » ធ្វើមាត់ប៉ោងទះថ្ពាល់តិចណឹងកើយកាឡទែនមែន? ឬក៏ឈឺធ្មេញថ្គាម?

« !!! » ល្ងង់! ល្ងង់មែនទែន នាយខំធ្វើដល់ថ្នាក់ណឹងហើយនៅមិនយល់ទៀតមែនទេ? ចាំទាល់តែនាយប្រាប់តែម្ដងមែនទេ? កែវភ្នែកមុតថ្លាសម្លឹងមុខតូចជាប់ ព្រោះកំពុងតែមួម៉ៅ មួម៉ៅដល់កំពូលហើយ

« អ្នកប្រុសតូចចា៎ អ្នកប្រុសពៅចង់ឲអ្នកប្រុសតូចថើបថ្ពាល់គាត់ចា៎ » ណយដោយទើសចិត្តពេកក៏ចូលទៅខ្សឹបដាក់បៀវតិចៗឲយល់ការ ប្រយ័ត្នតែខឹងណឹងងាប់មួយផ្ទះឥឡូវហើយ

Biblebuild short story Where stories live. Discover now