Jealousy boy (ក្មេងកំពូលប្រច័ណ្ឌរបស់អូន)

112 12 0
                                    

TOP Vegas kornwitt
BTT Pete pongsakorn

Pete's POV

នាស្មើរនេះម៉ោង 6 ល្ងាច ខ្ញុំកំពុងតែអង្គុយបញ្ចុកបបរវេនីសសុខៗស្រាប់តែទទួលបានដំណឹងមួយពីអាណុប វាខលមកហើយនិយាយថា « លោកប្រុសភីតបាទ ថ្ងៃនេះលោកវេហ្កាសទៅផ្ទះវិញយឺត គាត់ថាឲអ្នកប្រុសសម្រាកមុនចុះមិនបាច់ចាំក្បាលអាឆ្កែនេះទេ! » ទេ! រាល់ដងឲតែមកយឺតបែបនេះគឺតែងតែវេហ្កាសជាអ្នកខលមកប្រាប់ដោយផ្ទាល់ មិនដែរឲអាណុបខលមករាជការជំនួសទេ តែថាក្រែងលោគេរវល់ក៏ថាបាន ចុះអាពាក្យចុងក្រោយ « មិនបាច់ចាំក្បាលអាឆ្កែនេះទេ » ពាក្យណឹងវេហ្កាសវាប្រាប់ឲអាណុបនិយាយឬក៏អាណុបវាថែមជេមេវាខ្លួនឯង? ទេស៍! ដូចជាមិនសូវជាស្រួលទេ

« ទូតៗ លេខទូរសព្ទដែរលោកអ្នកបានហាវមិនអាចឆ្លើយតបបានទេនៅពេលនេះសូមព្យាយាមម្ដងទៀតនៅពេលក្រោយ ទូតៗ »  ម៉ាអាចរឹកឆ្កែ ដើរលេងយប់ប្រលប់ម៉ោង 12 ម៉ោង 1 ហើយវាមិនមកផ្ទះទៀត ហើយនៅបិទទូរសព្ទទៀត អានេះយូរៗទៅវាកាន់តែប្រហើនហើយ ហែងតែមកដល់ណឹងអញ់ចាប់ហែងប្រដៅម្ដង

ងឺត! សម្លេងហ្វាំងឡាន! ច្បាស់ណាស់ឡានអាវេហ្កាស ព្រោះយប់ស្មើរនេះហើយវាគ្មានអ្នកណាមករកទេ ខ្ញុំមិនមាត់នៅអង្គុយលើសាឡុងបន្ទប់ទទួលភ្ញាវគងអន្ទាក់ខ្លាចាំទទួលស្វាគមន៍អាប្ដី ពីរមួយរយមកពីផឹកវិញ

« ??? » វាដើរហួស? វាធ្វើមើលមិនឃើញខ្ញុំ? យើស៍! អាថ្លើមពាសមេឃបានស្រាចូលខ្លួនតាំងខ្លួនជាស្ដេចភ្លាមហែងចាំមើលណា៎

« អាវេហ្កាស! » ខ្ញុំរត់តាំងៗទៅឈរឲចំពីមុខវាឲវាឃើញ! ឃើញថាមានក្បាលប្រពន្ធវានៀគ! អង្គុយចាំវាតាំងពីក្បាលប្រលប់រហូតដល់ពាក់កណ្ដាលអាធ្រាតទៅហើយ ឲចេះយល់ផងទៅ!

វាមិនមាត់វាមិនតប មើលមកខ្ញុំហើយក៏ងាកចង់ដើរចេញទៅ អានេះយូរទៅវាកាន់តែប្រហើនហើយ ហ៊ានទុកអញ់ចោលដូចជាវិញ្ញាណផងហែង !

ក្រាក! ខ្ញុំឡើងមកតាមវាហើយក៏បើកទ្វាចូលបន្ទប់ វាអត់ងូតទឹកទេឡើងដេកលើគ្រែយកតែម្ដង ក្លិនស្រាឲងួង សូម្បីតែខ្ញុំអ្នកឈរនៅក្បែរវានេះក៏ចង់ស្រវឹងទៅតាមវាដែរ ស្អុយប៉ុន្នឹងហើយវានៅដេកអត់ព្រមទៅងូតទឹកទៀតហាស៍! អាណឹងវាកើតស្មោគរោគណឹងពីណាវាមក?

Biblebuild short story Where stories live. Discover now