បង្ខំ (force) end

376 40 4
                                    

+ Vegas pov

រៀបការមកពីរឆ្នាំហើយពួកយើងមិនសូវជានិយាយគ្នាទេ មិនមែនមកពីខ្ញុំឈប់ស្រលាញ់តែមកពីខ្ញុំនិយាយាអីក៏គេថាខុសរហូតគេមិនដែរស្ដាប់ទើបខ្ញុំមិនច្រលករកណឹងណា តែពេលនេះមិនដឹងជាស្អីគេទេរករឿងខ្ញុំតាំងពីយប់ហើយប្រាប់ថាចង់លែងគ្នាទាល់ខ្ញុំយល់ព្រមមកចោទថាខ្ញុំមានស្រី ខ្ញុំមិនយល់ពិតមែនថារាល់ថ្ងៃគេចង់បានអ្វីពីខ្ញុំឲប្រកដ

ខ្ញុំចាប់អូស Pete មកបន្ទប់មកនិយាយគ្នាឲដឹងរឿងថាមានរឿងអីឲប្រកដ

" លែងអាប្រុសសាវ៉ា អាប្រុសរាយមាយ អាប្រុសចុងស្រល់ " ឃើញទេគ្រាន់មកដល់ភ្លាមជេខ្ញុំផាំងៗគ្មានស្ដាប់ហេតុផលស្អីបន្តិចទេ ចឹងៗអីឲខ្ញុំទៅស្ដីជាមួយយ៉ាងមិច

" អូនមានរឿងអីនិយាយមក " និយាយឆាប់ចប់ព្រោះមានការសំខាន់មិនបានទំនេរចាំតែឈ្លោះដូចអ្នកខ្លះ

ផូស បិះក្បាលមួយទូរសព្ទ កុំតែចាប់ទាន់កុំអីមិនដឹងជាប៉ុន្មានថ្មេរទេខ្ញុំ ហើយគេគប់ទូរសព្ទមកឲខ្ញុំធ្វើស្អីគេ?

" លោកមានទុកកិត្តិយសឲខ្ញុំទេ ? " ស្អី! ខ្ញុំទាញទូរសព្ទមកមើលអូលោកព្រះគឺរូបខ្ញុំជាមួយ រីយ៉ា នេះឯង គឺម្សិលមិញខ្ញុំទៅចូលរួមសម្ភោធហាងពេជ្រថ្មីរបស់ រីយ៉ាដែរជាប្អូនស្រីជីដូនមួយខ្ញុំនេះឯង តែអាអ្នកផ្សាយពត៌មានណឹងវាឆ្កួតវាដាក់ថា ខ្ញុំនិងរីយ៉ានឹងជាគូស្នេហ៍នឹងគ្នា ចឹងតាសបានម្នាក់នេះក្ដៅក្រហាវបបួលឯងលែងគ្នាទាំងយប់

" ព្រោះរឿងណឹងទើបហ៊ានមកនិយាយជាមួយបង " ក៏មិនដែរឃើញមកនិយាយជាមួយខ្ញុំទេតែព្រោះរឿងណឹងក៏ហ៊ានចូលទៅរកខ្ញុំដល់បន្ទប់យប់មិញ ពិតជាអស្ចារ្យមែន

+author's pov

" កុំមកបងកុំមកអូនជាមួយខ្ញុំ " កុំមកបងមកអូនជាមួយកុំមកផ្អែម ទៅរកអាស្រីយើងទៅហ៊ឹៗ

" គ្រាន់អូនចង់លែងគ្នាតាំងពីដំបូងហេ៎ ហើយថ្ងៃនេះមកយំយេកធ្វើស្អី "

" អើខ្ញុំវាចង់លែងចង់មេមាយ ចង់លែងឲបាត់ៗនឹងយកប្ដីមួយទៀត " អាកំពុងខឹងហើយនៅមកបញ្ឈឺទៀត ទ្រាំមិនបានចាប់តុគប់អាយៈក្បាលលូវណឹង

Biblebuild short story Where stories live. Discover now