អតីតភរិយា ( Ex wife )

219 36 0
                                    

វ៉ឹប! ព្រូស

« អាយយយ! » ដោយកាយក្រាស់ធំពេក ចំណែកអ្នកជួយលើកមកក៏ប៉ុនមេដៃបានអីនិងទាញគេមករួច ទើបបណ្ដាលឲដួលទៅព្រូស កាយតូចដេកស្ដូកលើកាយក្រាស មុខបុកនិងទ្រូងហាប់ណែនខ្លាំងៗ

« ម៉ាក់ៗ ប៉ាៗ លេងអីណឹង? » គេលេងអីណឹងបានជាមកដេកលើគ្នាចឹង ក្មេងតូចដែរទើបតែនឹងភ្ញាក់យកដៃញីភ្នែកតិច ស្ងាបម្ហបៗ និយាយទាំងធ្វើមាត់ស្រួច ប៉ាម៉ាក់នេះណាលួចមកលេងចោលកូនទៅកើតអត់មានដាស់កូនមកលេងដែរសោះ ពិតជាគួឲខឹងមែន

___________________

នៅភូមិដ៏ធំស្គឹមស្កៃ ដែរប្រថាប់លើដីរាប់ហិតា មានសួនច្បាធំទូលាយអមដោយការលំអរពីខាងក្រៅមើលទៅអំណាច ដែរធ្វើឲក្មេងតូចវេព មើលតាមកញ្ចក់ឡានទាំងហាមាត់ធំៗ មិនដែរឃើញទេផ្ទះអីធំៗយ៉ាងនេះនោះ ចំណែកកាយតូចវិញគ្រាន់តែឃើញផ្ទះនេះហើយក៏នឹកឃើញរឿងរ៉ាវជាច្រើន មានទាំងល្អ មានទាំងអាក្រក់ ធ្វើទឹកភ្នែកក៏ចាប់រលីញរលោងមកភ្លាមៗ

« ភីត! ចុះមក » មកដល់ភ្លាមកាយក្រាស់ក៏រត់មកបើកទ្វាអញ្ជើញប្រពន្ធឲចុះពីឡាន ចំណែកវេពតូចក៏ត្រូវពូសាយពរចុះពីឡានដូចគ្នា

« ស្វាគមន៍ត្រឡប់មកវិញ អ្នកប្រុសតូច » អ្នកបម្រើតូចធំនៅភូមិគ្រឹះ Kornwitt ឈរជាជួរនៅពីមុខច្រចូលភូមិគ្រឹះ អោនគោរពយ៉ាងអធិកអធមស្វាគមន៍ចៅហ្វាយតូច

« ភីត! » មិនទាន់និងឈានជើងចូលទៅផង កាយចំណាស់ក៏ដើរមក ហាវឈ្មោះនាយតូចតិចៗ ទឹកភ្នែករលីញរលោង ដោយក្ដីរំភើប ខុសពីមុខតូចដែរមើលទៅកាន់វ័យចំណាស់ដោយទឹកមុខមាំមិនអាចស្មានបាន

« យើងចូលទៅក្នុងទៅ » វេហ្កាសអោបចង្កេះតូចមួយក្ដាប់បណ្ដើរចូលទៅខាងក្នុង ចំណែកនាយសាយក៏ពរអ្នកប្រុសតូចវេពទៅជាមួយដូចគ្នា

នៅលើសាឡុងទទួលភ្ញៀវពេលនេះមានសភាពតានតឹងជាខ្លាំង លោកស្រីភីមអង្គុយគយគុនមើលទៅក្មេងតូចដែរជាចៅទាំងញញឹម ចិត្តចង់លេងប្រលែងជាមួយក្មេងតូចតែមិនហ៊ាន ព្រោះខ្លាចម៉ាក់គេមិនព្រមទើបបានតែញឹមៗមើលទៅចៅ

« កូនវេព នេះលោកយាយជម្រាបសួរលោកយាយទៅកូន » វេហ្កាស

« ជម្រាបសួរលោកយាយ » ក្មេងតូចកាលបើប៉ាៗប្រាប់ហើយ ក៏លើកដៃសំពះជម្រាបសួរលោកយាយយ៉ាងគួសម ធ្វើឲអ្នកជាយាយនោះក្នាញ់ជាខ្លាំង

Biblebuild short story Where stories live. Discover now