ភាគទី7: ស្នេហាធ្វើអោយមនុស្សអាត្មានិយម

1.4K 75 0
                                    

សម្លេងក្អួតចង្អោរបន្ដាក់គ្នាចេញចូលៗឆ្លាស់គ្នាមិនឈប់របស់សម្លាញ់ទាំងពីរ។

«នេះយើងកើតស្អី?»ថេហ្យុងទម្លាក់ខ្លួនគេងលើពូកចោទសួរឡើងទាំងមិនយល់ ថាជីមីនទៅគ្នាជាអូមេហ្កាសមតែក្អួតចង្អោរចាញ់កូនចុះខ្លួន?

«ឯងសុីស្អីខុសទេដឹង?»

«មួយព្រឹកនឹងយើងផឹកតែកាហ្វេមិនទាន់បានបាយទេព្រោះសុីវាមិនចូល»

«ទៅពេទ្យល្អទេ?»

«អឺ!»ចប់ការសន្ទនាត្រឹមនេះទាំងពីរនាក់ក៏ប្រញាប់ប្រញាលរៀបចំខ្លួនដើម្បីទៅមន្ទីពេទ្យដោយមានរាងក្រាស់ទាំងពីរទៅជាមួយដែរ។

______________
«មីនៗយ៉ាងមិចហើយ?»យ៉ុនហ្គីរត់ចូលមន្ទីពេទ្យយ៉ាងត្រហប់ត្រហល់ក្រោយពីដឹងដំណឹងថាជីមីនមិនស្រួលក្នុងខ្លួន។

«គេនៅខាងក្នុងពេទ្យកំពុងពិនិត្យ»សម្លេងខ្សាវៗអមជាមួយនឹងទឹកមុខស្លេកស្លាំងធ្វើអោយរាងមាំទាំងពីរចាប់ផ្ដើមចងចឹញ្ចើមចូលគ្នា។

«ថេ!ឯងកើតអីដូចទ្រុឌទ្រោមសម្បើមម្ល៉េះ?»យ៉ុនហ្គី

«មិនដឹងទេមួយព្រឹកហើយក្អួតជិតងាប់មិនដឹងជាល្បលកាច់ស្អីទេ»កុំថាតែយ៉ុនហ្គីមិនយល់សូម្បីគេខ្លួនឯងក៏មិនយល់ដែរ

«ចាញ់កូនដឹង?»

«មិនអាចទេយើងជាAlphaវើយអោយចាញ់កូនបានយ៉ាងមិច?»លឺសម្ដីថេហ្យុងស្រែកឡើងផាំងៗដូចនោះជុងហ្គុកក៏លួចញញឹមតិចៗមុននឹងស៊កសម្ដី÷

«ថាមិនត្រូវដែរឯងប្រហែលជាចាញ់កូនមែនដឹង»

«បិទមាត់ឯងទៅអាឆ្កែ»ជេរផងសម្លក់ផងមិនដឹងជាចងគំនុំនឹងគ្នាតាំងពីជាតិណាមកទេអោយតែឃើញគ្នាដឹងតែខាំគ្នាតាហ្មង។

ក្រាក~~~~
ក្រោយពីចំណាយពេលពិនិត្យអស់មួយសន្ទុះធំលោកដុកទ័រម្នាក់ក៏ចេញមក។

«នរណាជាសាតិញាតិអ្នកជម្ងឺ?»

«ខ្ញុំ»ថេហ្គីស្រែកឡើងព្រមគ្នាបង្កជាចម្ងល់ដល់លោកដុកទ័រជ្រើសមិនត្រូវថាមួយណាជាសាច់ញាតិពិត យ៉ុនហ្គីឃើញដូចនោះក៏ប្រញាប់ឆ្លើយម្ដងទៀត÷

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now