ភាគទី15: កូនជាកូនប្រសារម៉ាក់ហើយ

1.1K 59 3
                                    

«ម៉ាក់»ជុងហ្គុកក្រោកពីតុបាយដើរមករកស្រ្តីចំណាស់ដែលហៅខ្លួនអំបិញមិញជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ព្រឹមព្រីគួរជាទីគាប់ចិត្ត ដែលធ្វើអោយអ្នកជាម្ដាយសែនខ្នក់ខ្នាញ់នឹងចរឹកកូនប្រុស។

«សឺត..នឹកម៉ាក់ដល់ហើយនៀក»រាងក្រាស់ទម្លាក់បបូរមាត់លើថ្ពាល់ម្ដាយមួយខ្សឺតមុននឹងលូកទៅអោបចង្កេះគាត់សង្ងំនៅចន្លោះក៌។

«មើស៍...អោបម៉ាក់រឹតយ៉ាងនេះម៉ាក់ដកដង្ហើមមិនរួចទេ»លោកស្រីឆេអ៊ុល(Cheol)ស្រែកទាំងព្យាយាមរុញកូនចេញបន្តិចព្រោះតែគេអោបរឹតគាត់ដូចមិនប្រណីមិនដឹងថាគាត់ចាស់សោះហើយ។

«កូននឹកម៉ាក់ពេកនឹងណា»

«នឹកតែម៉ាក់ចុះប៉ាមិននឹកទេហេស?»លោកអេវេនដើរចូលតាមក្រោយទាំងឥីវ៉ាន់សំពីងសំប៉ោងស៊កសំណួរមកកាន់កូនប្រុសតែមួយរបស់គាត់។ ស្ដាប់ទៅគាត់និយាយធម្មតាៗតែអំណាចសាចភាយៗតែម្ដង តែវាក៏មិនចម្លែកដែរមនុស្សធ្លាប់តែធ្វើបងធំទោះជាបន្ទាបខ្លួនមកធ្វើមនុស្សធម្មតាៗក៏នៅតែមានអំណាចព្រោះតែសម្លេងនឹងក្រសែភ្នែកកំណាចរបស់គាត់។

«នឹកប៉ាដូចគ្នានឹងតែនឹកម៉ាក់ជាងព្រោះម៉ាក់អោយលុយចាយច្រើនហិហិ»សម្ដីរួមទាំងកាយវិការម៉ាញិកម៉ាញក់របស់ជុងហ្គុកធ្វើអោយរាងល្អិតដែលកំពុងបញ្ចុកបាយកូនផ្ទុះសំណើចឡើង មើលគេចុះនៅជាមួយខ្លួនឬអ្នកដទៃនិយាយពីថាហម មាំមួនមុខងាប់ដល់ពេលនៅក្បែរប៉ាម៉ាក់ប្ដូរទៅជាកូនក្មេង5-6ឆ្នាំទៅវិញចំជាតាមចរឹកនេះមិនទាន់មែនហើយ។

«ឯណាកូនប្រសារនឹងចៅៗរបស់ម៉ាក់?»សន្សឹមនឹងសម្ដីស្រ្ដីចំណាស់ព្យាយាមអើតឡើមមើលមនុស្សដែលគាត់ចង់មកជួបព្រោះលឺកូនប្រុសខលទៅប្រាប់ថាស្អាតសម្បើមណាស់។

«កំពុងញាំបាយ ប៉ាម៉ាក់ពិសារបាយរួចឬនៅ?បើនៅមកញាំជាមួយកូនតែម្ដងទៅ»រាងចំណាស់ក្រវីក្បាលបន្តិចមិននឹងនិយាយ÷

«ម៉ាក់ញាំរួចហើយកូនទៅញាំបាយវិញសិនចុះប៉ានឹងម៉ាក់អង្គុយចាំបានណា»ថារួចគាត់ទាំងក៏យួរឥីវ៉ាន់ដើរទៅអង្កុយចាំលើសាឡុង។

ប្រហែលជា10នាទីក្រោយមកទាំង4នាក់ក៏ស្រុះស្រូបអាហារពេលព្រឹករួចរាល់ទើបនាំគ្នាចូលមករកមនុស្សចាស់ទាំងពីរដែលគាត់ចាំទទួលពួកគេជាមួយនឹងស្នាមញញឹមយ៉ាងស្រស់។

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now