ភាគទី17:សំខាន់គឺក្ដីសុខឯងមានជាមួយនរណា?

1K 65 4
                                    

គ្រាំង~~~~
សម្លេងទាញទ្វារបិទលាន់លឺរំពងពេញវិមានដោយដៃរាងក្រាស់។

ក្រោយពីជុងហ្គុកចេញទៅផុតហើយថេហ្យុងព្យាយាមច្រតដៃនឹងកៅអុីប្រឹងទប់ខ្លួនក្រោកទាំងត្រដាបត្រដួសព្រោះតែជុងហ្គុកច្រានខ្លួនមួយទំហឹងអ៊ីចឹងវាចុកឆ្អល់ខ្លាំងជារឿងធម្មតា។

«គេកើតអីដូចជាទ្រង់ម៉ួម៉ៅដាក់ខ្ញុំម្ល៉េះ? ឬមួយក៏គេពិតជាបានឃើញខ្ញុំទៅជួបមីនយូ?ទេ!មិនអាចទេ!តែថាចុះកូនៗទៅណាអស់ហើយមិចក៏ស្ងាត់ឈឹងអញ្ចឹង?»ខួរក្បាលចាប់ផ្ដើមបង្កភាពចលាចលគិតពីនេះពីនោះមិនឈប់ គិតចុះគិតឡើងក៏ប្រទះភ្នែកទៅប៉ះនឹងប្រអប់សំបុត្រមួយនៅលើពូក មិនបង្អង់យូរថេហ្យុងក៏ទាញវាមកមើលឃើញថាជារូបថត.....

ក្ដុក~~~
គ្រាន់តែឃើញរូបថតនៅក្នុងសំបុត្រនោះភ្លាមថេហ្យុងធ្លាក់ថ្លើមក្ដុក បើកភ្នែកធំៗប៉ុនពងមាន់តែម្ដង វាជារូបភាពស្និតស្នាលរបស់ខ្លួននឹងមីនយូ អញ្ចឹងតើសបានជាគេខឹងខ្លួនដល់ថ្នាក់នេះ។

កុំគិតថាគេល្ងង់អោយសោះឃើញតែល្អៗជាមួយអញ្ចឹងទេតែធាតុពិតពុំមានការទុកចិត្តលើរាងល្អិតឡើយ មិនមែនទើបតែដឹងទេ!ដឹងយូរហើយថាថេហ្យុងលួចលេងឆាតជាមួយមីនយូតែខ្លួនជ្រើសយកការមិនខ្វល់ ខ្ចិលចង់ឈ្លោះព្រោះអាណិតដល់កូនៗ។

ហើយម្ដងនេះគេអោយកូនចៅតាមដានរាងល្អិតព្រោះនាយចង់ដឹងអោយច្បាស់ថាថេហ្យុងពិតជាស្មោះត្រង់ជាមួយខ្លួនមែនឬអត់ ឥឡូវការពិតចេញមកហើយ.......

«គេដឹងអស់ហើយហេស?ពុទ្ធោអើយ!អាថេធ្វើយ៉ាងមិចទៀតទៅហ្ហឹក..ចប់ហើយចប់មែនទែនហើយ»រូបថតជាច្រើនសន្លឹកត្រូវបានទម្លាក់រាយប៉ាយពេញលើការ៉ូដោយម្ចាស់រូបថតក៏កំពុងស្រ្តេសលើកដៃបោចសក់ខ្លួនជាមួយនឹងភាពភ័យខ្លាច។

ម្រាមដៃស្រឡូនឈោងទៅទាញកាបូបពីលើតុមកមុននឹងទាញទូរស័ព្ទចុចខលទៅនរណាមិនដឹង។

<អាឡូថេ>ជីមីន

<មីននី គេដឹងហើយហ្ហឹកៗ យើងគួរធ្វើអីបន្ត?>ថេហ្យុងពោលទាំងយំខ្សឹបខ្សួល

<ដឹងរឿងអី?កុំទាន់យំនិយាយគ្នាសិនមើស៍!>

<គេដឹងថាយើងលួចទាក់ទងជាមួយមីនយូហើយ គេខឹងខ្លាំងណាស់>

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now