ថេហ្យុងស្រែកឡើងចាចធ្វើអោយមនុស្សដែលទើបនឹងបើកទ្វារចូលមកស្លន់ស្លោរគាំងត្រឹក ថាគាំងនឹងគេស្រែកទៅវាមធ្យមងំនឹងកុនអាក្រាធកាយចាក់បញ្ជាំងស្រស់ៗកណ្ដាលមុខនឹងតែម្ដង។
«បិទភ្នែករបស់បងភ្លាមទៅ»នាយតូចស្រែកបណ្ដើរស្រវេស្រវ៉ាចាប់ទាញកន្សែងមកបិទបាំងខ្លួនបណ្ដើរ កាយវិការនេះធ្វើអោយជុងហ្គុកផ្ទុះសំណើចបន្តិចមុននឹងនិយាយ៖
«មកធ្វើឯងអៀនអីណា ខ្លួនប្រាណអូនមានកន្លែងណាខ្លះដែលបងមិនធ្លាប់ឃើញមិនធ្លាប់ប៉ះ? សូម្បីតែប្រជ្រុយអូនមានប៉ុន្មាននៅកន្លែងណាខ្លះក៏បងដឹងដែរហិហិ អូយយយ»ផ្លាប់!មួយខ្នើយកណ្ដាលមុខលាន់ឡើងផ្លាប់ពីដៃរាងល្អិត និយាយពីថាគប់ត្រង់អើយត្រង់។
«មាត់ឆ្កែណាស់ ឆាប់ទៅក្រោមវិញទៅអូនចុះទៅឥឡូវហើយ»ជុងហ្គុកសើចបន្តិចទើបបិទទ្វារនឹងដើរចុះទៅក្រោមវិញ។
ទីង.....ជុងហ្គុកចុះទៅផុតភ្លាមសម្លេងសារទូរស័ព្ទរបស់ថេហ្យុងក៏បន្លឺឡើង រាងល្អិតឈោងដៃយកទូរស័ព្ទមកមើលមុននឹងចុចតបទៅគេវិញ រួចរាល់ទើបរៀបចំស្លៀកពាក់នឹងចុះមកខាងក្រោមញាំបាយជាមួយស្វាមីនឹងកូនៗ។
«ជុងហា....»កំពុងតែញាំបាយសុខៗរាងតូចក៏បន្លឺសម្លេងឡើងដោយហៅសព្វនាមរាងក្រាស់យ៉ាងផ្អែមនឹងអូសបន្លាយវែងៗ
«បាទ?»
«ថ្ងៃបន្តិចអូនសុំទៅក្រៅបានទេ?»រាងសង្ហារងាកមុខមកសម្លឹងគេបន្តិច
«ទៅធ្វើអី?»
«អូនចង់ទៅផ្សារទិញរបស់របរខ្លះៗ ណាមួយនៅតែក្នុងផ្ទះអូនធុញថប់ណាស់»ជុងហ្គុកងក់ក្បាលបន្តិចបញ្ជាក់ថាយល់ព្រម។
ក្រោយពីញាំបាយរួចពួកគេក៏ចំណាយពេលលេងជាមួយគ្នាយ៉ាងមានក្ដីសុខរហូតដល់រាងរសៀលបន្តិចទើបថេហ្យុងសុំដកខ្លួនពីការលេងទៅងូតទឹករៀបចំតែងខ្លួនចេញទៅខាងក្រៅយ៉ាងស្រស់ស្អាត។
«តែងខ្លួនស្អាតម្ល៉េះ?»ដោយឃើញថាគេតែងខ្លួនឥតខ្ចោះពេកនាយទប់ចិត្តមិនសួរគឺមិនបានតែម្ដង។
«ទៅផ្សារ យូរៗទៅម្ដងចឹងហើយលើកសម្រស់បន្តិចលើកមាត់ស្វាមីនោះអី»ថេហ្យុងតបទាំងសើចកាច់ក៌ដាក់គេបង្កជាភាពខ្នក់ខ្នាញ់ដល់រាងសង្ហារមួយរំពេជ។
YOU ARE READING
ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fantasyស្នេហារវាង 𝗔𝗹𝗽𝗵𝗮 នឹង 𝗘𝗻𝗶𝗴𝗺𝗮 𝗝𝘂𝗻𝗴𝗸𝗼𝗼𝗸 𝗘𝗻𝗶𝗴𝗺𝗮 𝗧𝗮𝗲𝗵𝘆𝘂𝗻𝗴 𝗔𝗹𝗽𝗵𝗮