ភាគទី10:ចង់ងាប់ណាស់ឬ?

1.1K 77 3
                                    

+មួយសប្ដាហ៍កន្លងផុតទៅ
ថ្ងៃនេះជាថ្ងៃពិសេសរបស់យ៉ុនហ្គីនឹងជីមីនដូច្នេះពួកគេទាំងពីរក៏នាំគ្នាចេញទៅខាងក្រៅដើរដោយបបួលថេហ្យុងដូចគ្នាប៉ុន្តែគេមិនព្រមទៅជាមួយ។ ថ្ងៃល្អក៏អាចក្លាយជាថ្ងៃទុក្ខកំឡុងពេលដែលកំពុងអង្គុយញាំបាយជាមួយកូនស្រីកណ្ដឹងផ្ទះរបស់ថេហ្យុងក៏រោទិ៍ឡើង។

Ding Dong~~~
«ទៅហើយៗ»រាងតូចរត់មកបើកទ្វារទាំងមិនបានអោនមើលតាមចន្លោះទ្វារថានរណាជាអ្នកចុចកណ្ដឹងឡើយ ព្រោះគេគិតថាអ្នកដែលឡើងមកដល់ទីនេះមានតែយ៉ុនហ្គីនឹងមីនយូប៉ុណ្ណោះហើយថ្ងៃនេះយ៉ុនហ្គីមិននៅមានតែមីនយូដែលជាសង្សារខ្លួននេះឯងប៉ុន្តែ...ការគិតរបស់គេត្រូវបានខុសទាំងស្រុងស្នាមញញឹមមុននេះក៏ចាប់រសាត់បាត់ពីលើផ្ទៃមុខសររលោងរបស់គេបបូរមាត់ក៏ចាប់ផ្ដើមញ័រនៅពេលដែលឃើញក្រសែភ្នែកឃោឃៅរបស់មនុស្សដែលកំពុងឈរពីមុខខ្លួន។

«ជុង..ជុងហ្គុក...»

«នឹកបងទេអូនសម្លាញ់?»

«ឈប់ឆ្កួតទៅ ត្រឡប់ទៅវិញទៅខ្ញុំនឹងលោកដាច់គ្នាហើយកុំមករំខានជីវិតខ្ញុំទៀតអី»រាងតូចបម្រុងនឹងទាញទ្វារបិទវិញតែជុងហ្គុករហ័សជាង នាយប្រើកម្លាំងតែបន្តិចក៏ឈ្នះថេហ្យុងទៅហើយព្រោះតែឥឡូវគេតូចណាស់មិនដូចមុនឡើយ។

«ប្ដីនឹកប្ដីខំមកលេងបែរជាដេញប្ដីទៅវិញនេះមិនគិតអោយប្ដីឃើញមុខកូនស្រីបន្តិចទេហេស?»និយាយបណ្ដើររុញទ្វារចូលបណ្ដើរដែលថេហ្យុងព្យាយាមទប់តែនៅតែមិនឈ្នះកម្លាំងរុញច្រានរបស់ជុងហ្គុកហើយទីបំផុតនាយក៏ចូលមកខាងក្នុងបានដូចបំណង។

«កូនស្រីប៉ា»ជុងហ្គុកបន្លឺឡើងយ៉ាងក្រលួចដែលធ្វើអោយនាងតូចចុះពីលើសាឡុងរត់មកអោបជើងថេហ្យុងព្រោះតែភាពភ័យខ្លាចជាមួយមនុស្សប្លែកមុខ។

«អាប៉ាអុីងខ្លាច»

«កុំខ្លាចអីកូនអាប៉ានៅទីនេះហើយ»រាងតូចទម្លាក់ខ្លួនអង្គុយស្មើរនឹងអោបក្រសោបកាយនាងជាប់នឹងផែនទ្រូង។

«ខ្លាចប៉ាធ្វើអី?ប៉ាជាប៉ាកូនណាមកនេះអោយប៉ាអោបបន្តិចមកប៉ានឹកកូនណាស់»

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now