ក្រោយពីសម្លឹងឡានដែលដឹកជុងហ្គុកចាកចេញទៅផុតដាច់កន្ទុយភ្នែកហើយគាត់ក៏បង្គាប់អោយយ៉ុនហ្គីចេញឡានទៅព្រលានយន្តហោះដូចគ្នាព្រោះគាត់បានត្រៀមទុកមុនរួចជាស្រេចអស់សព្វគ្រប់ហើយ។
«ធ្វើដំណើរដោយសុវត្ថិភាពណាអ៊ំស្រី»ជីមីននិយាយលាគាត់ទាំងស្រក់ទឹកភ្នែកអាណិតអាសូរជាខ្លាំងមិនដឹងថាបរិយាយរបៀបមិចអោយត្រូវនឹងអារម្មណ៍អាណិតដល់គាត់ទេ។
«ចាសក្មួយ!មីងអរគុណក្មួយៗណាស់សម្រាប់ការមើលថែថេហ្យុងកន្លងមក ហើយថែមទាំងជួយមីងគ្រប់សព្វបែបយ៉ាងទៀតមីងអរគុណណាស់»លោកស្រីគីមស្រដីទាំងហូរទឹកភ្នែកមុននឹងអោនគោរព ពួកគេទុកជាការអរគុណ។
«មីងមិនបាច់ធ្វើដល់ថ្នាក់នឹងទេព្រោះវាជាតួនាទីរបស់ពួកខ្ញុំស្រាប់ហើយ»ជីមីន
«មីងទៅហើយណាក្មួយ ដូយ៉ុង!យាយទៅណាហើយណាចៅមានឪកាសចាំយាយយកអុីងអឺរបស់ចៅមកជួបចៅទៀត»ថារួចគាត់ក៏រៀបចំឡើងយន្តហោះព្រោះថេហ្យុងនឹងស៊ូអុីងត្រូវអ្នកគ្រប់គ្រងជួយយកទៅខាងលើមុនរួចហើយ រៀបនឹងទៅ ទៅហើយយ៉ុនហ្គីក៏ស្រែកឃាត់÷
«ឈប់សិនអ្នកមីង»លោកស្រីគីមងាកមកវិញសម្លឹងមុខគេ
«គឺថាចាំបន្តិចសិនខ្ញុំបានខលប្រាប់មីនយូអោយគេទៅជាមួយព្រោះគិតថាអ្នកមីងអាចនឹងពិបាកក្នុងការមើលថែថេផងអុីងអឺផងទើបខ្ញុំពឹងអោយគេទៅជាមួយ កុំបារម្ភអ្នកមីងមីនយូជាមនុស្សល្អណាស់គេកំដរនឹងមើលថែថេមកយូរហើយ»លឺការរៀបរាប់របស់យ៉ុនហ្គីដូចនោះគាត់ងក់ក្បាលបន្តិចរួចក៏បន្តឈរចាំសិន។
ប្រហែលជា5នាទីក្រោយមកមីនយូក៏មកដល់ទាំងត្រហេបត្រហប។
«សុំទោសចំពោះភាពយឺតយ៉ាវ សុំទោស»មីនយូអោនគោរពលោកស្រីគីមនឹងយ៉ុនមីនបន្តិច។
«ពិបាកកូនហើយ»លោកស្រីគីមពោលស្រាលៗក្រោយពីឃើញដំណើរត្រហក់ៗរបស់គេមិនដឹងជាប្រញាប់ប៉ុណ្ណាទេបានដល់ថ្នាក់នេះ។
«ឆាប់ទៅដល់ម៉ោងយន្តហោះចេញទៅ មីនយូមើលថែថេនឹងអ៊ំស្រីផងណា»មីនយូនឹងលោកស្រីដើរឡើងយន្តហោះដោយមានជីមីននឹងយ៉ុនហ្គីឈរលា! លារហូតទាល់តែយន្តហោះ ហោះទៅកប់នឹងពពកបាត់ទើបពួកគេត្រឡប់ទៅខុនដូវិញ។
YOU ARE READING
ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Фэнтезиស្នេហារវាង 𝗔𝗹𝗽𝗵𝗮 នឹង 𝗘𝗻𝗶𝗴𝗺𝗮 𝗝𝘂𝗻𝗴𝗸𝗼𝗼𝗸 𝗘𝗻𝗶𝗴𝗺𝗮 𝗧𝗮𝗲𝗵𝘆𝘂𝗻𝗴 𝗔𝗹𝗽𝗵𝗮