ព្រឹកនៃថ្ងៃថ្មីឈានចូលមកដល់រាងតូចច្រឡឹងក្រោមពីព្រលឹមធ្វើម្ហូបតាមចរឹកមិនចេះខ្ចិលរបស់ខ្លួន។
«នែ!អា𝗠𝗼𝗻𝗸𝗲𝘆បិសាចពេលណាឯងងើបរួច?នេះយើងធ្វើម្ហូបហើយឡើង3-4មុខហើយណា»ផាច់!ផាច់!វ៉ៃផងអង្រួនផង ជេរផងតែគេនៅតែមិនកម្រើកទាល់តែសោះ។
«ដេកឬងាប់នឹង?𝗘𝗵𝗵!ស្រីឯងមករក»បានផលពិតមែនគ្រាន់តែលឺពាក្យនេះថេហ្យុងក្រោកឡើងឆ្ងក់
«ឯណា?ឯងបោកយើង?»
«អឺ!បើមិននិយាយចឹងស្មានឯងងើបរួចហី?ឆាប់ទៅងូតទឹកទៅអាលបានច្រាសច្រំបាយ»ថារួចជីមីនក៏ដើរចេញមកខាងក្រៅវិញគាប់ជួបចំជាមានភ្ញៀវមកលេងល្មម។
«បងយ៉ុនហ្គី»កម្លោះតូចរត់លឿនស្លេវមកអោបសង្សារបណ្ដូលចិត្តដែលទាក់ទងជាមួយគ្នាយូរគួរសមដែរហើយ។
«នឹកណាស់ សឺត!សឺត!»នាយក្រាប់ចាប់ក្រសោបមុខសង្សារអោយងើយមករកខ្លួនមុននឹងទម្លាក់បបូរមាត់លើថ្ពាល់ក្រពុំទាំងសងខ្សឺតៗយ៉ាងផ្អែមល្ហែម
«ហ្ហឹម...»សម្លេងក្រហឹមរបស់មនុស្សម្នាក់ដែលនៅពីក្រោយខ្នងពួកគេទាក់ចិត្តអោយជីមីនសម្លឹងមើលទាំងចងចឹញ្ចើមចូលគ្នា។
«ស្អីឯង?ក្រហឹមស្អី?»
«មានស្អីយើងវាស្ងួតក៌ស្រេកទឹកនឹងណា សុំទឹកមួយកែវបានទេអូនស្អាត»មិនត្រឹមតែសម្ដីច្រឡឺមទេនៅមានទឹកមុខលេបខាយមកជាមួយទៀត
«ម៉ែឯងទុកទឹកផ្ទះយើង?»ជីមីនដកខ្លួនពីយ៉ុនហ្គីស្រែកសួរជុងហ្គុកឡែតៗ
«កាចមេស»
«ហើយមិច?មិនពេញចិត្តបកក្បាលទៅវិញទៅមិនបានស្វាគមន៍ផង»ជីមីន
«អោយសមមុខនៅមិននៅអោយគេដេញ»យ៉ុនហ្គី
«ឯង!»
«ស្អីវើយ!អាណាគេអីក៏ឡូឡាមេស?»កំពុងតែប្រកែកគ្នាសុខៗក៏លេចសម្លេងស្អកៗគ្រលរធំមួយចេញពីច្រកទ្វារមក
«សួស្ដីថេហ្យុង!យើងគឺយ៉ុនហ្គី»
«មករកស្អីទាំងព្រលឹម»
«មករកសង្សារនឹងហើយ»
«អត់ការងារធ្វើមេស?ហើយអាមួយនោះពីណាគេ?»ថេហ្យុងសួរឡើងទាំងដៀលភ្នែកទៅមើលជុងហ្គុក
YOU ARE READING
ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fantasíaស្នេហារវាង 𝗔𝗹𝗽𝗵𝗮 នឹង 𝗘𝗻𝗶𝗴𝗺𝗮 𝗝𝘂𝗻𝗴𝗸𝗼𝗼𝗸 𝗘𝗻𝗶𝗴𝗺𝗮 𝗧𝗮𝗲𝗵𝘆𝘂𝗻𝗴 𝗔𝗹𝗽𝗵𝗮