ភាគទី26:ប្រុសចិត្តខ្មៅ

932 33 0
                                    

លោកស្រីគីមស្រែកឡើងសឹងភ្លាត់សម្លេងក្រោយពីឃើញទិដ្ឋភាពដែលមិនគួរអោយកើតឡើងនៅចំពោះមុខ វាមិនមែនទាបទេណាវាខ្ពស់ហើយហើយទឹកទន្លេក៏មិនទាបដែរសមនឹងថេហ្យុងនៅសន្លប់ទៀតធ្លាក់ទឹកច្បាស់ជាស្លាប់មិនខាន ហើយបើមិនសន្លប់ក៏ត្រូវតែស្លាប់ព្រោះតែមីនយូអោបគេទៅជាមួយនេះឯង។

«ម៉ាក់ ..ម៉ាក់ ...»នាយក្រាស់ទ្រខ្លួនម្ដាយក្មេងយ៉ាងរហ័សក្រោយពេលឃើញគាត់បម្រុងនឹងដួល។

«ជុងហ្គុកទៅជួយថេទៅកូនហ្ហឹក...»លោកស្រីឆេអ៊ុលរត់ចូលមកតាមក្រោយ

«កុំបារម្ភម៉ាក់ខ្ញុំបានរៀបចំកូនចៅរួចអស់ហើយនៅខាងក្រោមនោះកូនចៅខ្ញុំបង្កប់នៅក្នុងទឹកព្រោះខ្ញុំគិតដឹងមុនហើយថាវាច្បាស់ជាធ្វើអញ្ចឹងដោយសារតែទាល់ អាម្នាក់នេះវាចង់ឈ្នះចង់ចាញ់ណាស់ដូច្នេះហើយទាល់តែដើរខ្សែលើវាបន្តិចទើបទៅរួច»មនុស្សចង់ឈ្នះចង់ចាញ់អញ្ចឹងទាល់តែប៉ះនឹងមនុស្សឆ្លាតដូចជុងហ្គុកទើបទៅរួច។

និយាយចប់ប៉ុណ្ណឹងទាំងអស់គ្នាក៏ដើរមកមាត់ទឹកដើម្បីមើលសភាពការខាងក្រោម ដែលថេហ្យុងដឹងខ្លួនហើយ ហើយក៏ត្រូវបានកូនជុងហ្គុកជួយសង្រោះដូចគ្នា ចំណែកឯមីនយូក៏មិនអាចហែលផុតដៃរបស់កូនចៅជុងហ្គុកដូចគ្នា។

«ជុង...ហ្ហឹក...អូនខ្លាចហ្ហឹក»គ្រាន់តែឡើងមកដល់ខាងលើវិញភ្លាមថេហ្យុងរត់អោបជុងហ្គុកភ្លាមទាំងញ័រខ្លួនតតាត់ថាភ័យនឹងនឹងមីនយូហើយមករងារនឹងទឹកទៀត។

«កុំខ្លាចអីបងនៅទីនេះហើយកុំខ្លាច»រាងក្រាស់ផ្ដល់ការអោបលួងលោមយ៉ាងកក់ក្ដៅ និយាយមែនមុននេះនាយទប់សឹងតែផ្ទុះទៅហើយទប់មិនអោយខ្លួនឯងឆេវឆាវព្រោះខ្លាចថាគ្រោះថ្នាក់ដល់សំណព្វចិត្តគេនេះឯង។

ក្រោយពីចាយពេលអស់មួយថ្ងៃពេញហើយថេហ្យុងក៏បានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ចំណែកឯមីនយូក៏ត្រូវបានប៉ូលីសចាប់ខ្លួនពីបទចាប់ជម្រិតមនុស្សរួមជាមួយនឹងប្អូនរបស់គេហ្វាយក៏ជាប់ដូចគ្នាពីបទរួមគំនិតលាក់បាំង។

ពេលយប់......
គ្រួសារទាំងអស់គ្នាក៏បានមកជួបជុំគ្នាវិញប៉ុន្តែជួបម្ដងនេះមិនដូចមុនទេ កាលមុនមានតែ2វារាងស្រួលនិយាយគ្នាខ្លះដល់ថែមប្រូពៅមកមួយទៀតពិបាកនិយាយគ្នាសាឡប់ទើងតែម្ដង រពឹសក៏រពឹស ខូចក៏ខូច មិនដឹងកាត់រកនរណាទេ។

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now