សម្លេងគ្រលរធំពោលពាក្យសម្ដីសុំទោសទៅកាន់មនុស្សបណ្ដូលចិត្តទាំងអួលៗ ទឹកភ្នែកក៏ចាប់ផ្ដើមច្រានចេញមក។ ហេតុអ្វីគេមិនជម្នះ?បើគេស្រឡាញ់ថេហ្យុងហេតុអ្វីមិនព្រមជម្នះចិត្តរបស់មនុស្សចាស់?
«បើបងមិនស្គាល់ម៉ាក់អូនបងច្បាស់ជាជម្នះមិនដើរចេញទៅណាទាំងអស់ ប៉ុន្តែបងស្គាល់គាត់បងដឹងថាម៉ាក់អូនឃោឃៅយ៉ាងណាកូនបងមិនខុសទេដូច្នេះបងត្រូវតែរក្សាជីវិតគេ...ថែខ្លួនផងសំណព្វចិត្តបង»ចប់សម្ដីជុងហ្គុកក៏បីកូនចាកចេញទៅ។
«ថេយ៍...ឯងស្ងប់អារម្មណ៍សិនណា»យ៉ុនហ្គីនិយាយបណ្ដើរចាប់ដៃចាប់ជើងថេហ្យុងបណ្ដើរដែលគេគិតតែពីស្រែកនឹងលើកដៃទះថ្ពាល់ខ្លួនឯង។
«ហេតុអ្វី?ហេតុអ្វីគេចាកចេញ?យើងមិនល្អត្រង់ណា?ហ្ហឹកហ្ហឹក!យើងស្រឡាញ់គេទៅហើយហេតុអ្វីក៏ចាកចេញពេលនេះ?ហ្ហឹក»មនុស្សរឹងមាំដូចជាគេមិនសមណាមកយំបែបនេះឡើយជាពិសេសគឺយំដោយសារមនុស្សប្រុសតែសួរថានរណាធ្វើចិត្តបានបើកំពុងតែស្រឡាញ់ខ្លាំងតែបែរជាចាកចេញទៅដោយមិនលាសូម្បីតែមួយម៉ាត់បែបនេះ?
«ឯងយំធ្វើអីបើគេទៅទាំងមិនលាឯងមិនអាណិតឯងដែលទើបនឹងកើតកូនរួចផង?កុំយំដោយសារមនុស្សប្រុសបែបនឹងអីថេយ៍ឯងនៅមានកូនទៀតណា»ជីមីនដែលទើបនឹងក្រោកពីសន្លប់ហើបមាត់និយាយខ្លាំងៗទាំងកំហឹងគេជាស្អី?ទទួលស្គាល់ថាថេហ្យុងព្រាននារីញាំស្តីមិនរើសមុខប៉ុន្តែគេមិនដែលទៅខឹងឬស្អប់ថេហ្យុងឡើយហើយកុំអោយថឹងថានរណាធ្វើបាបចិត្តថេថេរបស់គេអោយសោះដូចជាជុងហ្គុកជាឧទាហរណ៍ទី1។
«ត្រូវហើយថេយ៍ជីមីននិយាយត្រូវកាត់ចិត្តទៅមនុស្សបែបនឹងមិនសមអោយឯងមកទឹកភ្នែកទឹកសំបោរជាមួយទេ»យ៉ុនហ្គីងក់ក្បាលបន្តិចទើបនិយាយ
«ហ្ហឹកយើងធ្វើចិត្តមិនបានយើងស្រឡាញ់គេ...ហ្ហឹកជីមីន យ៉ុនហ្គីយើងស្រឡាញ់ជុងហ្គុក»
ង៉ា..ង៉ា...
ដោយថ្លង់សម្លេងយំខ្សឹបខ្សួលរបស់អ្នកជាឪពុកតូចទារិកាតូចដែលទើបនឹងកើតស្រែកយំឡើងផ្ដាច់អារម្មណ៍ទុក្ខកង្វល់របស់មនុស្សចាស់អោយងាកទៅប្រសព្វជាមួយ យ៉ុនហ្គីក្រោកពីកៅអុីដើរទៅជួយបីទារិកាតូចមកដាក់លើទ្រូងថេហ្យុងដែលរាងតូចទទួលមកអោបនឹងព្យាយាមនិយាយលួងលោមគេអោយបាត់យំប៉ុន្តែ...គេនៅតែយំមិនព្រមបាត់ទាល់តែសោះ កុំថាឡើយតែក្មេងដែលនៅជាមួយថេហ្យុងយំសូម្បីតែវ៉ុនៗដែលកំពុងនៅលើឡានជាមួយជុងហ្គុកក៏យំដូចគ្នា វាជាខ្សែបណ្ដាញមួយរបស់កូនភ្លោះបើមានមួយយំមួយទៀតក៏ត្រូវតែយំដូចគ្នា។
YOU ARE READING
ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fantasyស្នេហារវាង 𝗔𝗹𝗽𝗵𝗮 នឹង 𝗘𝗻𝗶𝗴𝗺𝗮 𝗝𝘂𝗻𝗴𝗸𝗼𝗼𝗸 𝗘𝗻𝗶𝗴𝗺𝗮 𝗧𝗮𝗲𝗵𝘆𝘂𝗻𝗴 𝗔𝗹𝗽𝗵𝗮