ភាគទី14:ភរិយាលោកម្ចាស់

1.1K 68 7
                                    

លឺសម្ដីអ្នកកម្លោះបែបនេះហើយអ្នកស្រីគីមសម្លឹងមុខគេទាំងញ័រសាច់តែថាគាត់ធ្វើអីបានទៅ?

«កុំអោយយើងដឹងអោយសោះថាកូនយើងមានរឿងអី មិនចឹងទេយើងនឹងសម្លាប់ឯងចោលហើយ»

«មានរឿងនឹងមានរឿងរបៀបមិច?ខ្លាចថាខ្ញុំសម្លាប់គេ?មិនអាចទេខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់អ្នកស្រីកុំបារម្ភអី»នាយកម្លោះសើចឡើងរហឹសៗដែលធ្វើអោយស្រ្តីចំណាស់ខឹងលើសដើម ជីមីនឃើញស្ថានការមិនសូវស្រួលក៏ប្រញាប់ចូលខ្លួនមក៖

«ខ្ញុំថាអ្នកមីងត្រឡប់ទៅវិញសិនទៅព្រោះនៅនិយាយជាមួយគេទៀតក៏គ្មានបានការអីដែរ»អ្នកស្រីគីមគិតបន្តិចទើបយល់ត្រឡប់ទៅវិញ។

កាលដែលឃើញឡានរបស់យ៉ុនហ្គីបើកទៅផុតហើយរាងក្រាស់ប្រញាប់ប្រញាលរត់ចូលបន្ទប់ក្រោមដីដែលឃុំថេហ្យុងយ៉ាងលឿន។

«ថេយ៍....បងសុំទោសណា»ជុងហ្គុកចាក់សោដោះច្រវ៉ាក់ចេញពីរាងតូចមុននឹងលើកត្រកងកាយសន្លប់ស្ដូកស្ដឹងដោយសារជាតិថ្នាំឡើងមកខាងលើវិញ។

«ប៉ាៗអាប៉ាកើតអី?»វុនស៊ូសួរឡើងទាំងទឹកមុខមីងមាំងមិនយល់ ជុងហ្គុកមិនតបនឹងកូនគិតតែពីព្យាយាមដោះសម្លៀកបំពាក់ថេហ្យុងចេញ។

តាមពិតទៅនាយមិនបានទៅវាយដុំថេហ្យុងអីដល់ថ្នាក់នឹងទេ នេះក៏ដោយសារតែការស្រឡាញ់ងប់ងល់ចង់ទុកនៅក្បែរខ្លួនទើបនាយជ្រើសយកវិធីនេះដោយចាក់ថ្នាំសន្លប់លើថេហ្យុងរួចយកគេទៅដាក់នៅបន្ទប់ក្រោមដីដោយប្រើឈាមក្លែងក្លាយ(𝐅𝐚𝐤𝐞 𝐛𝐥𝐨𝐨𝐝)ស្រោចស្របលើខ្លួនគេ រីឯស្នាមជាំលើមុខវាគឺពិតមែនវាជាស្នាមដែលនាយបានទះគេកាលពីម្សិលមិញនឹងព្រឹកមិញ។

ចំណាយពេលអស់មួយសន្ទុះធំទម្រាំតែនាយសម្អាតឈាមក្លែងក្លាយលើដងខ្លួនរបស់រាងល្អិតអស់។រាងមាំបីកាយតូចមកដាក់ពូកថ្នមៗ។

«ប៉ាៗអាប៉ាកើតអី?»សំណួរដដែលវ៉ុនស៊ូនៅតែចោទសំណួរមួយនេះឡើង

«អាប៉ាអស់កម្លាំងអាប៉ាកូនគេង»

«អាប៉ាអុីងឃ្លានបាយ»នាងតូចពោលឡើងទាំងធ្វើមុខជូរច្បួញមាត់ចូលគ្នាដោយលើកដៃអង្អែលពោះបង្ហាញទៅកាន់ឪពុក

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now