ភាគទី21:មាននិស្ស័យក៏ជួបវិញ អស់និស្ស័យគឺព្រាត់ត្រឹមនេះហើយ

781 34 0
                                    

គ្រប់គ្នាចាប់ផ្ដើមស្រឡាំងកាំងក្រោយពីឃើញវត្តមានរបស់ជុងហ្គុកដើរចូលមកនេះគេមិនទាន់ទៅទេហេស?

«ថេមិនស្រួលពោះម៉ាក់នាំគេទៅពេទ្យ»លោកស្រីគីមប្រញាប់ដោះសារទាំងញ័រមាត់តតាត់

«នាំទៅពេទ្យ?បើថាចង់បំបែកក៏ថាទៅចាំបាច់កុហក?ដឹងទេសចាស់ហើយកុហកបែបនឹងបាបណាស់»ជុងហ្គុកតបទៅគាត់វិញទាំងទឹកមុខស្មើធឹង គិតឬថាគេល្ងង់ទុកអោយថេនៅជាមួយពួកគាត់?គាត់គិតខុសហើយឡានដែលបើកចេញទៅនោះគឺអ៊ុនវ៉ូជាអ្នកបើកទេគេមានអារម្មណ៍មិនស្រួលតាំងពីពួកគាត់មកដល់ម្ល៉េះមនុស្សធ្លាប់តែខឹងស្អប់សុខៗក៏មកលេងនរណាមិនសង្ស័យ?ថាមកលេងទៅវាគួរអោយសង្ស័យហើយដល់មកឃើញសេញ៉ូភ្នែកដាក់គ្នាទៀតគេកាន់តែសង្ស័យលើសដើមដូច្នេះហើយមានតែយកល្បិចទល់ល្បិចទើបចាត់ការគាត់បានព្រោះលោកស្រីគីមក៏មិនមែនល្ងង់ដែរតែណ្ហើយក្មេងវាឆ្លាតគិតបានលឿនជាងចាស់តែប៉ុណ្ណឹងឯង។

«វាមែនហើយយ៉ាងមិច?យើងនាំគេទៅវិញមិនបានហេស?»ជីមីនស៊កសំណួរឡើងក្ដែងៗដូចជាមិនខ្លាចរអានឹងជុងហ្គុកបន្តិចសោះ ឯជុងហ្គុកលឺដូចនោះនាយក៏ផ្ទុះសំណើចឡើងមុននិយាយ÷

«មានដឹងថាឥឡូវអ្នកទាំងអស់គ្នានៅឯណាទេ?នេះគឺវិមានរបស់ខ្ញុំណា ដូចជាហ៊ានដល់ហើយនៀក ចូលមកផ្ទះខ្ញុំហើយចាប់ប្រពន្ធខ្ញុំរត់ទៀតគិតឬថាចេញពីទីនេះបាន?ភ្លេចគិតដល់រឿងនេះមែនបានធ្វើអីឆៅៗមិនមើលមុខក្រោយអញ្ចឹង?»ទាល់តែជុងហ្គុកនិយាយបែបនេះទើបគ្រប់គ្នាភ្ញាក់ខ្លួនត្រូវហើយមិចក៏ពួកគេគិតមិនដល់ចំណុចនេះ?

«ទោះជាខ្ញុំមិននៅក៏លោកស្រីគ្មានថ្ងៃយកថេចេញទៅបានដែរ»

«ឯងចង់ចាប់កូនយើងទុកដល់ពេលណា?ឯងមិនគិតអោយគេរស់នៅអោយមានសេចក្ដីសុខខ្លះទេហី?»

«ខ្ញុំមិនបានចាប់គេទុកទេ គេជាអ្នកចង់រស់នៅទីនេះដោយខ្លួនឯង មួយវិញទៀតត្រង់ណាដែលថាខ្ញុំធ្វើអោយគេគ្មានក្ដីសុខ?គ្រាន់តែចង់បំបែកខ្ញុំលោកស្រីលះបង់ដល់ម្លឹងឬ?ជាម្ដាយគេរបៀបមិចចូលចិត្តពង្រាត់កូនម្ល៉េះ?អ្នកដែលធ្វើអោយថេគ្មានក្ដីសុខរស់នៅតែជាមួយទុក្ខកង្វល់គឺជាលោកស្រីទេមិនមែនខ្ញុំឡើយ»លឺប្រយោគនេះហើយលោកស្រីគីមហាក់គាំងបន្តិចគិតដល់អត្ថន័យនៃប្រយោគរបស់គេ វាក៏ត្រូវដែរព្រោះកាលដែលថេនៅជាមួយគាត់គេមិនដែលសប្បាយចិត្តឡើយតែគាត់ក៏មិនអាចអោយកូនរស់នៅជាមួយកូនឃាតករសម្លាប់ឪពុករបស់គេអញ្ចឹងបានដែរស៊ូអោយកូនពិបាកចិត្តមួយប្រាវក៏ប្រសើរជាជាងអោយគេរស់នៅជាមួយវប្បសារីអស់មួយជីវិតដែរ។

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now