ភាគទី9:បើបងមិនបានអូន អ្នកផ្សេងក៏មិនបានដូចគ្នា....

1.2K 74 0
                                    

«ពូស្គាល់ប៉ាវ៉ុនដែរឬ?»អាល្អិតតូចស៊កសំណួរទាំងធ្វើមុខជូរៗ

«ប៉ាឯងឈ្មោះជុងហ្គុក?»

«បាទ»ដំណក់ទឹកថ្លាៗចាប់ផ្ដើមជ្រាបចេញតាមគល់ភ្នែករបស់រាងតូចក្រោយពីលឺឈ្មោះបុរសម្នាក់ដែលគេគេងនឹកយប់ព្រឹកថ្ងៃល្ងាចស្ទើរឆ្កួត។

«វ៉ុន»កំឡុងពេលដែលកំពុងអន្តាក់អន្ទើតជាមួយក្មេងតូច សម្លេងគ្រលរធំមួយក៏បន្លឺឡើងធ្វើអោយថេហ្យុងងើបមុខមើលយ៉ាងលឿន។

គឺគេ!ពិតណាស់នេះគឺពិតជាគេពិតមែន!បបូរមាត់តូចចាប់ផ្ដើមញ័រទឹកភ្នែកក៏ចេះច្រាលចេញមកដូចបាក់ទំនប់។

«ប៉ាៗពូម្នាក់នេះស្គាល់ប៉ាៗដែរ»វ៉ុនស៊ូងើយមើលមុខឪពុកខណៈដែលដៃលើកចង្អុលទៅកាន់រាងតូច។

«សុំទោសច្រឡំបន្ទប់»ថារួចរាងសង្ហារក៏លើកពរកូនឡើងបែរខ្នងចាកចេញទៅដោយមិនងាកក្រោយសម្លឹងមើលមនុស្សកំពុងយំសូម្បីតែបន្ដិច!គេចិត្តដាច់ដល់ថ្នាក់នឹងឬ?

«ហ្ហឹក ..ហ្ហឺ ..គេបង្ហាញខ្លួនទៀតហើយហ្ហឹកៗ»កាយតូចទម្លាក់មកស្មើនឹងការ៉ូសម្រក់ទឹកភ្នែកម៉ាត់ៗ ឯជីមីននឹងនឹងយ៉ុនហ្គីឃើញដូចនោះក៏ប្រញាប់រត់មកជួយគ្រាគេឡើងវិញ។

«ឯងរឹងមាំបន្តិចបានទេថេ?ថេដែលយើងស្គាល់មិនមែនជ្រាយៗយំដោយសារប្រុសអត្មានិយមម្នាក់បែបនឹងទេឯងពីមុនមែនមិនមែនចឹងទេថេ»ដោយអស់ភាពអត់ទ្រាំជីមីនស្រែកឡើងទាំងកំហឹង។

«យើងពីមុនស្លាប់បាត់ហើយ ស្លាប់បាត់តាំងពីរពេលដែលគេចាកចេញទៅម្ល៉េះ គេផ្លាស់ប្ដូរយើងទាំងស្រុងប្ដូរទាំងចិត្តគំនិត ប្ដូរទាំងរូបរាងយើង»

ពីមុនមាឌគេធំណាស់សឹងតែធំជាងយ៉ុនហ្គីទៅទៀតប៉ុន្តែឥឡូវគេតូចជាងជីមិនទៅទៀតសាច់ដុំក៏បាត់អស់ Sex pack ក៏លែងមាននិយាយអោយចំទៅចូលលក្ខណៈOmegaពិតៗបាត់ទៅហើយ។

«គេអាក្រក់ដល់ថ្នាក់នឹងហើយឯងនៅស្រឡាញ់គេទៀត?ឯងឃើញទេគេដើរចេញដោយមិនសូម្បីងាកមើលមុខឯងបន្តិចទេ យើងមិនយល់ហេតុអ្វីឯងងប់ងល់នឹងប្រុសដែលគ្មានទំនួលខុសត្រូវដូចជាគេដល់ថ្នាក់នេះ?»

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now