ភាគទី12:ឯងឃ្លានបាយតែយើងឃ្លានឯង

1.3K 78 10
                                    

មីនយូពោលឡើងទាំងខឹងប៉ោងសរសៃរក៌ដោយសង្កត់សម្លេងលើសព្វនាមរបស់រាងក្រាស់។

យ៉ុនហ្គីដកទូរស័ព្ទចេញពីក្នុងហោប៉ៅមុននឹងចុចខលទៅជុងហ្គុក។

<អាឡូ!អាហ្គុកឯងនៅឯណាឥឡូវ>

<នៅផ្ទះ>

<នៅខុនដូយើងមែនទេ>

<អត់ទេយើងនៅផ្ទះយើង>

<ឯងមានផ្ទះនៅសេអ៊ូលពីកាល?>យ៉ុនហ្កីសួរទាំងមិនយល់ព្រោះតាំងពីស្គាល់ជុងហ្គុកមកគេមិនដែលប្រាប់ថាគេមានផ្ទះនៅទីនេះឡើយ និយាយអោយងាយយល់គេដឹងតែអ្វីដែលជុងហ្គុកប្រាប់គេប៉ុណ្ណោះ។

<មានយូរហើយ>

<ថេនៅជាមួយឬ>

<អឺ>

<ផ្ញើ Location មក>

<មានហេតុផលអីដែលយើងត្រូវផ្ញើទីតាំងយើងអោយឯង?បានហើយយើងរវល់ណាស់ប្រពន្ធកូនយើងកំពុងចាំបាយ>ទឺត~~ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ យ៉ុនហ្គីចុចខលទៅលេខនោះម្ដងទៀតតែទាក់ទងលែងបានចូលមើលឆាតក៏ប្លុកចោលទៀត។

«តើគេប្រុងធ្វើអីអោយប្រាកដទៅ?»

«គេឆ្កួតហើយហ្ហឹក..យ៉ុនទៅយកថេមកវិញមកកុំអោយនៅជាមួយអាឆ្កួតនឹងអីហុឺ»ជីមីនពេបមាត់យំសស្រាក់គេប្រាប់តាំងពីដំបូងថាមនុស្សជុងហ្គុកមិនគួរអោយទុកចិត្តឡើយតែគ្មាននរណាជឿ សូម្បីតែយ៉ុនហ្គីក៏គេរាងស្រងាកចិត្តដែរសឹងមិនជឿថាជុងហ្គុកមានរឿងលាក់បាំងគេច្រើនយ៉ាងនឹង។

«អាប៉ាណាអុីងអឺ?»ដូយ៉ុង

«អុីងអឺទៅឆ្ងាយហើយកូន អុីងអឺត្រូវមនុស្សអាក្រក់ចាប់ទៅហើយ»

ទីង......
កំពុងតែយំផ្អេបផ្អែបសុខៗឆាតរបស់យ៉ុនហ្គីក៏លោតឡើងបង្ហាញអោយឃើញថាជាសារមកពីអាខោន ig jjjjjjjjjjk.97 នាយប្រញាប់ចូលមើលយ៉ាងរហ័សក៏ឃើញថាជា Location។

មិនបង្អង់យូរអ្នកទាំងបីរួមជាមួយដូយ៉ុងក៏ប្រញាប់ប្រញាលបើកឡានទៅតាមទីតាំងមួយនោះ មកដល់ភ្លាមពួកគេចំហរមាត់ថ្លុងគ្រាន់តែឃើញរបងផ្ទះក៏ដឹងថាអំណាចមនុស្សនេះមិនធម្មតា។

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now