ភាគបញ្ចប់:បងមិនសន្យាទេថាបងអាចនឹងនៅក្បែរអូនរហូត!

1.6K 74 8
                                    

រាងសង្ហារងើបពីសាឡុងដើរទៅខាងលើដោយមិនមាត់ក៌ប្រាប់អ្នកផ្ទះសូម្បីតែមួយម៉ាត់ដែលធ្វើអោយគ្រប់គ្នាចងចឹញ្ចើមមិនយល់។

«ថេ...ជុងហ្គុកកើតអីកូន?»

«កូនក៏មិនដឹងដែរម៉ាក់»

មួយសន្ទុះក្រោយមកនាយក៏ចុះមកវិញជាមួយឈុតអាវធំដែលធ្វើអោយគ្រប់គ្នាកាន់តែឆ្ងល់លើសដើម ព្រោះឈុតនេះគេគ្រងតែពេលមានការសំខាន់ឬមានរឿងដែលត្រូវធ្វើប៉ុណ្ណោះ។

«ជុង...បងទៅណា?»

«បងមានការទៅក្រៅបន្តិចអូននៅផ្ទះមើលប៉ាម៉ាក់ផង»និយាយផ្ដែផ្ដាំរួចនាយក៏ចេញទៅដោយបើកឡានខ្លួនឯងមិនអោយអ៊ុនវ៉ូទៅជាមួយឡើយ។

______________
ចាយពេលលើការបើកបរអស់ប្រហែលជា1ម៉ោងនាយក៏មកដល់ទីតាំងណាត់របស់លេខចម្លែកនោះ ដែលវាជាឃ្លាំងចាស់មួយត្រូវបានគេទុកចោល។

«មកហើយហ្ហេស?ហៅភ្លាមមកភ្លាមអញ្ចឹងយើងចូលចិត្តណាស់»សម្លេងគ្រលរធំមួយបន្លឺពីក្រោយខ្នងរបស់ជុងហ្គុកដែលគេងាកទៅមើលយ៉ាងរហ័ស

«អាមីនយូ?»

«ភ្ញាក់ផ្អើលហ្ហេស?»

«មិចក៏ឯងចេញមកបាន»

«មានអីពិបាក?គប់តែលុយដាក់កណ្ដាលមុខប៉ូលីសអស់នោះទៅចេញមកបានហើយភ្លើមែនសម័យណាហើយ?»មីនយូនិយាយទាំងសើចតិចៗ

«ហើយឯងមានការស្អីបានជាហៅយើងមកទីនេះ?ការងារសំខាន់អីឆាប់និយាយមកយើងប្រញាប់ទៅវិញគ្មានពេលមកឈរតាប៉ែអត់ប្រយោជន៍ជាមួយឯងទេ»ជុងហ្គុកស្រែកឡើងទាំងភាពធុញទ្រាន់

«គ្មានការងារសំខាន់អីទេយើងគ្រាន់តែហៅឯងមកជួបលេងនឹងណា»

«អត់ប្រយោជន៍ណាស់»ថារួចនាយសង្ហារក៏បង្វែរខ្នងបំណងដើរចេញវិញតែក៏ឃើញថាកូនចៅរបស់មីនយូ5-6នាក់ចេញមកស្ទាក់ផ្លូវគេជិតឈឹង។

«ឯង!»

«យើងយ៉ាងមិច?ចង់ទៅវិញហ្ហេស?ទៅៗអត់ឃាត់ផង»មីនយូពោលទាំងសើចរហឹសៗដូចមនុស្សអត់គ្រប់ទឹក:)

ត្រឹមតែពព្រិចភ្នែកបុរសមាឌធំដែលមីនយូចាត់អោយមកសារេជុងហ្គុកក៏ត្រូវបានដេកដះលលើដៃឡើងទ្រោមដោយសារស្នាដៃដំណក់ឈាមតែមួយគត់របស់អតីតម៉ាហ្វៀអេវេន ហ្វារ៉ាដេស។

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now