ភាគទី13: បើចង់អោយគេសុខខ្លួនរស់អោយឆ្ងាយពីគេបន្តិចទៅ

1.1K 73 7
                                    

ជុងហ្គុកដកទូរស័ព្ទពីត្រចៀកបន្តិចមកមើលលេខមុននឹងលើកមកផ្អឹបត្រចៀកវិញដោយមិនមាត់ក៌អ្វីចាំស្ដាប់ចង់ដឹងថាមនុស្សស្រីនៅក្នុងទូរស័ព្ទនោះនិយាយអ្វីបន្ត។

<បងលឺអូននិយាយទេ?បងបាត់ទៅណា2-3ឆ្នាំមកនេះមិនឃើញទាក់ទងមកអូនសោះអូននឹកបងណាស់តើពួកយើងអាចជួបគ្នាបន្តិចបានទេ?>លឺសម្ដីនារីដែលពោលប្រយោគមកតាមទូរស័ព្ទហើយជុងហ្គុកផ្ទុះសំណើចភ្លាមៗ

<បងកើតអីមិចមិននិយាយត អូនចឹង?បងសម្លាញ់អូននឹកបងណាស់មកជួបអូននៅហាងកាហ្វេបន្តិចមក>

រាងក្រាស់ចាប់ផ្ដើមសម្រួលសម្លេងបន្តិចមុននឹងតបទៅនាង÷

<អូខេ>ទឺត~~~~~

«វ៉ុនស៊ូ អុីងអឺ ទៅក្រៅជាមួយប៉ាទេ?»

«ទៅណាប៉ាៗ?»

«កូនទើបតែមកនឹង»

«ទៅដល់កូននឹងដឹង»

«អត់ទៅហេស»វ៉ុនស៊ូ

«ទៅៗប៉ាខ្ចីធ្វើតួសម្ដែងសិន»

«អោយឈ្មួលសិនមក»នាងតូចស៊ូអុីងពោលទាំងលើកបាតដៃបង្ហាញឪពុកទារថ្លៃសម្ដែង

«យកប៉ុន្មាន?»

«1រឿង100$»លឺចម្លើយនេះហើយជុងហ្គុកសឹងឈ្លក់ដង្ហើមស្លាប់ភ្លាមៗហួច!កាត់រកអ្នកណាហើយអ្នកណាជាអ្នកបង្គាប់នឹង?ឆ្លាតយ៉ាងនេះកូនស្រីមាសឪពុក។

«ថ្លៃមេស?»

«ថោកអស់ហើយ អុីងថតមួយអាប៉ា250$ហ៌»គាំង!គាំងមិនដឹងថានិយាយអ្វីជាមួយកូនទៀតទេបើយ៉ាងៗនឹងហើយទារថ្លៃសម្ដែងនឹងដឹងថា100-250$នឹងប៉ុន្មានអត់នុង?

«អូខេៗចុះវ៉ុនស៊ូយកថ្លៃសម្ដែងដែរទេ?»

«យក»

«ប៉ុន្មានដែរ?»

«គោៗវ៉ុនយកគោ10កេស»

«អ្ហឹស»ជុងហ្គុកលើកដៃទះក្បាលខ្លួនផ្លាច់ហួសចិត្តនឹងកំពូលកូនសុទ្ធតែស្ដេចចាយ មួយមុខលុយ មួយលោភលន់ ម្លឹងៗអនាគតទៅមិនដឹងចឹញ្ចឹមរស់ឬអត់ទេនៀកបើដុងចាយតាំងពីតូចទៅហើយ។

«អូខេៗប៉ាយល់ព្រមតោះទៅងូតទឹកចេញប្ដូរខោអាវអោយស្អាតៗ»ថារួចអ្នកជាឪពុកក៏ដឹកដៃកូនៗទៅបន្ទប់ទឹកដោយចំណាយពេលងូតទឹកជាមួយគ្នាយ៉ាងយូរទើបចេញមកវិញមុននឹងរៀបចំស្លៀកអោយកូនៗរួចក៏ចុះមកខាងក្រោម។

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now