ភាគទី19:កាចមេស?កំណើតកូនមុនមិនឃើញចឹងផង?"

1.4K 78 5
                                    

ក្រោយពីឈរសញ្ចឹងគិតពីភាពខុសប្លែករបស់លោកស្រីគីមអស់មួយសន្ទុះទើបជុងហ្គុកព្រមចូលខ្លួនមក។

«ជំរាបសួរអ្នកមីង»

«ហៅមីងអីទៀត មិចមិនហៅម៉ាក់មក?»លឺសំណួរនេះហើយរាងកម្លោះរាងឆ្ងល់បន្តិចដែរតែក៏ព្យាយាមសម្រួលទឹកមុខអោយល្អវិញមុននិយាយពាក្យដែលគាត់ចង់បាន

«បាទម៉ាក់»

«បែបនេះទើបត្រូវហិហិ ស៊ូអុីងមកនេះអោយលោកយាយអោបបន្តិចទៅមើស៍»លោកស្រីគីមដង្ហើយហៅចៅស្រីតែនាងបែរជាអោបដៃលោកស្រីឆេអ៊ុលខ្វិនមិនព្រមលែងព្រមទាំងជ្រុបមុខចូលប្រលោះក្លៀកគាត់បាត់ទៀតផង។

«គេកើតអី?»ដោយមិនយល់ពីអ្វីដែលចៅស្រីធ្វើដាក់ខ្លួនលោកស្រីគីមក៏ងាកមកសួរថេហ្យុង

«ប្រហែលមកពីម៉ាក់មិនសូវបានមកលេងទើបគេមិនស្គាល់ម៉ាក់ អុីងហានេះគឺលោកយាយទេណាជាម៉ាក់របស់អាប៉ាទេកូន»ទាល់តែលឺអាប៉ាខ្លួននិយាយដូចនោះទើបស៊ូអុីងព្រមងើបមុខមកវិញតែពុំទាន់បែរខ្លួនទៅរកទេគ្រាន់តែលួចសម្លឹងមុខ។

«មាបសួរលោកយាយ»វ៉ុនស៊ូស្រដីឡើងដោយលើកដៃសំពះគាត់យ៉ាងគួរសម អាចថាគេរាងឆ្លាតនឹងចេះដឹងគួរសម ណាមួយចង់ធ្វើអោយប្អូនមើលផងកុំអោយប្អូនភ័យខ្លាច ព្រោះនាងតូចនេះប្រយ័ត្នប្រយែងនឹងមនុស្សប្លែកមុខណាស់មិនមែនចេះតែនិយាយរកឬទៅតាមឡើយ។

«ណក៌!មើលវ៉ុនស៊ូមិនខ្លាចលោកយាយផងមិចក៏ចៅស្រីយាយខ្លាចយាយខ្លួនឯងអញ្ចឹងហាស់?»លោកស្រីគីមស៊កដៃទៅលើកនាងពីភ្លៅលោកស្រីឆេអ៊ុលមកដាក់លើភ្លៅខ្លួន។

«ហ្ហឹកៗ...លោកយាយ»នាងតូចពេបមាត់ឆ្ពែបមិនស្រណុកក្នុងចិត្ត

«Awww!កុំយំកូនលោកយាយទេ»ថេហ្យុងឃើញស្ថានការមិនសូវស្រួលក៏ប្រញាប់មកលុតជង្គង់ចុះនៅពីមុខកូនព្យាយាមលួងលោមនាងអោយបាត់យំវិញតែលួងយ៉ាងណាក៏នាងមិនបាត់យំទើបជុងហ្គុកចូលខ្លួនមកជួយ។

«អោយនាងមកខ្ញុំមក»លោកស្រីគីមហុចកូនអោយជុងហ្គុករួចគេក៏ពរនាងដើរចេញមកខាងក្រៅដើម្បីលួងលោមនឹងចាក់មនោគមន៍អោយនាងស្គាល់លោកយាយសិន ដូចដែលដឹងមនុស្សគេនេះពូកែពង្វក់ណាស់និយាយតែតិចក៏គេតាមទៅហើយល្បួងសាហាវតែម្ដង។

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now