ភាគទី6:មានអីចម្លែកគ្រាន់តែបឿកគ្នាសោះ

1.4K 69 0
                                    

«ហ្ហឹសៗ»រាងក្រាស់ផ្ទុះសំណើចក្នុងដើមក៌បន្តិចក្រោយឃើញចរឹកងរខ្ទើតរបស់ខ្លាកំណាចដែលទើបនឹងបាក់ចង្កូមរួច។

«នេះចេះងរទៀតឬ?»

«មិនបានងរផង»ថេហ្យុងតបទាំងមិនខ្ចីងាកមុខមកមើលជុងហ្គុក

«មិនបានងរប៉ុណ្ណឹងចុះទម្រាំងរទៀត?មិនហ៊ានស្រម៉ៃទេ Alpha ញិកញក់ហិហិ»

«កុំមកហៅយើងបែបនេះ»លឺសម្ដីបញ្ជួសរបស់ជុងហ្គុកដូចនោះថេហ្យុងងាកមុខមកសម្លឹងគេភ្លាមៗទាំងចងចឹញ្ចើមខឹងសម្បារតែម្ដងទទួលស្គាល់ថាខ្លួនរាងឆ្នាស់ឆ្នើមបន្តិចនឹងមាឌតូចជាគេបន្តិចក៏ពិតប៉ុន្តែគេក៏មិនចូលចិត្តអោយនរណាមកហៅគេបែបនឹងដែល ព្រោះគេជាប្រុសជា Alpha Top ដ៏ខ្លាំងខ្លា។

«ខឹង?»

«.....»មិនឆ្លើយតបហើយក្រោកឈរទាំងពិបាកព្រោះតែផ្នេកខាងក្រោមរបស់គេពិតជាឈឺខ្លាំងណាស់ បាតដៃមាំគ្រាន់តែឃើញថាថេហ្យុងក្រោមភ្លាមក៏លើកទៅទ្រៗពីក្រោយភ្លាម។

«អ្ហេស! នេះខឹងនឹងយើងឬ?»

«អត់!»ស្របនឹងការឆ្លើយតបដោយភាពគំរោះគំរើយជើងរបស់នាយតូចក៏ចាប់ផ្ដើមឈានទៅមុខតិចៗដូចគ្នា។

ព្រូស~~~~~
ដើរមិនទាន់បាន5ជំហ៊ានផងកាយស្ដើងក៏ដួលទៅលើការ៉ូ ឯជុងហ្គុកឃើញដូចនោះក៏ប្រញាប់រត់មកជួយលើកគេអោយឈរវិញប៉ុន្តែក៏ត្រូវថេហ្យុងក្រវាសដៃចេញមិនអោយជួយ។

«កុំប៉ះយើង»

«កុំរឹងទទឹងពេកបានទេ?»ទោះជាត្រូវថេហ្យុងច្រានចេញនឹងស្ដីបន្ទោសខ្លាំងយ៉ាងណាក៏នាយនៅតែចូលខ្លួនមកជួយគ្រារាងល្អិតឡើងដដែល។

«រឹងទទឹង?ហ្ហឹស!យើងមិនបានរឹងទទឹងយើងគ្រាន់តែចង់ពង្រឹងខ្លួនឯងអោយរឹងមាំប៉ុណ្ណោះ យើងមិនជឿថាដោយសារតែរឿងអស់នោះអាចធ្វើអោយយើងដើរមិនកើតដោយខ្លួនឯងទេលែងយើងទៅ»ប្រអប់ដៃមាំចាប់ប្រលែងកាយតូចបន្តិចម្ដងៗមុននឹងឈរស្ងៀមបណ្ដោយអោយគេបំផ្លាស់ទីដោយខ្លួនឯង។

ព្រូស~~~~ជាថ្មីម្ដងទៀតដែលថេហ្យុងដួលអង្គុយលើការ៉ូ ទប់លែងបានហើយ!ជុងហ្គុកដើរមកក្រោយទាញមួកសុវត្ថិភាព2មកកាន់ដៃម្ខាងមុននឹងដើរមករកថេហ្យុងប្រើដៃម្ខាងទៀតចាប់លើកខ្លួនប្រាណរបស់គេមកដាក់លើស្មារួចក៏ដើរចេញពីបន្ទប់មករកជណ្ដើរយន្ត។

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now