ភាគទី25:បើយើងស្លាប់ថេក៏ត្រូវតែស្លាប់ទៅជាមួយយើង

870 31 0
                                    

កន្លះថ្ងៃកន្លងផុតទៅ.....
ជុងហ្គុកចាប់ផ្ដើមមិនស្រណុកក្នុងខ្លួនក្រោយពីបាត់ថេហ្យុងទៅយូរពេក។

«ប៉ាៗហាអូនវិលមុខណាស់»វ៉ុនស៊ូនិយាយតិចទាំងរកក្អួតផងអីផងព្រោះតែសម្លឹងដំណើរនៅមិនស្ងៀមទៅមកៗរបស់ឪពុកច្រើនជុំពេក។

«ហើយនរណាអោយកូនមើលប៉ា?»

«អូនមិនមើលប៉ាទេអូនមើលតុក្កតាក្នុងទូរទស្សហ៍ហក៌ ប៉ាៗឯងនឹងមកដើរទៅដើរមកកាត់មុខអូន ឡើងអូនវិលមុខអស់ហី»

«មែននឹងអុីងក៏វិលមុខដែរអូយចង់ក្អួត»

«វីវីក៏ចង់អួតដែរ»

«តែៗស្ករៗណាស់មួយៗ»

«កុំនៅដើរទៅដើរមកទូរស័ព្ទមាននឹងខលទៅ»ទាល់តែលោកស្រីឆេអ៊ុលនិយាយចឹងទើបគេនឹកឃើញថាមានទូរស័ព្ទតើស មិនចាំយូរនាយដកទូរស័ព្ទខលទៅថេហ្យុងភ្លាមៗ ប៉ុន្តែខលពុំចូលឡើយព្រោះទូរស័ព្ទរបស់ថេហ្យុងត្រូវបានមីនយូបោះចូលក្នុងទន្លេបាត់ទៅហើយ។

«ខលអត់ចូល»

«ទូរស័ព្ទថេអស់ថ្មដឹងខលទៅលោកស្រីគីមទៅមើស៍»នាយកម្លោះងក់ក្បាលបន្តិចរួចក៏ចុចខលទៅម្ដាយក្មេក

<អាឡូម៉ាក់!ថេនៅទីនោះទេកូនសុំជួបបន្តិច>

<ថេអីទៅកូន?ថេមិនបានមកទីនេះទេ>

<Aww ថេថាទៅប្រមូលខោអាវផ្ទះម៉ាក់ ទៅតាំងតែពីព្រលឹមម្ល៉េះ>

<អត់ទេកូន!ថេមិនបានមកទេ>លឺចម្លើយគាត់ហើយជុងហ្គុកកាន់តែស្លាស្លន់លើសដើមខលមិនចូល មិននៅផ្ទះម៉ាក់ ហើយថេហ្យុងទៅណាទៅ?

<ជុងហ្គុក!តើកូនថេអត់នៅផ្ទះទេមែនទេ?>

<បាទម៉ាក់!ប៉ុណ្ណឹងសឹនហើយម៉ាក់>ទឺត...

«យ៉ាងមិចហើយកូនឃើញថេទេ?»

«អត់ទេ!ថេអត់ទៅផ្ទះទេ»

«បើចឹងថេទៅណា?»

«ចាំបន្តិចកូនឆែកតាម GPS ឡានសិន»សំណាងណាស់ដែលថេយកឡានខ្លួនទៅមានប្រព័ន្ធGPSស្រួលរកទីតាំង។

«ថេទៅទីនោះធ្វើអី?»ក្រោយពីឆែកឃើញទីតាំងហើយនាយក្រាស់ចងចឹញ្ចើមមិនយល់មានហេតុផលអីដែលគេត្រូវទៅទីនោះ?បើវាជាកន្លែងដាច់ស្រយាលពីគេនឹង?តែថាណ្ហើយទៅរកគេសិនសឹមគិតបន្ត។

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now