ភាគទី20:ចង់យកប្រពន្ធខ្ញុំទៅណា?.

939 39 0
                                    

«តើអ្នកមីងចង់ធ្វើអីបន្ត?»ជីមីនសួរឡើង

«មីងមិនដឹងទេ តើមីងគួរប្រាប់រឿងនេះទៅថេហ្យុងឬអត់?»ចិត្តមួយចង់លាតត្រដាងការពិតចិត្តមួយទៀតខ្វល់ពីកូន និយាយតាមត្រង់គាត់មកលើកនេះគឺពិតជាព្រមបើកចិត្តទទួលយកជុងហ្គុកជាកូនប្រសារពិតមែនព្រោះគាត់គិតថាមានតែជុងហ្គុកទេដែលអាចធ្វើអោយថេហ្យុងរបស់គាត់សប្បាយចិត្តបាន នៅមានចៅៗទៀតគាត់មិនចង់បំបែកគេចេញពីឪពុកគេទេព្រោះខ្លាចថាចៅរងពាក្យមិនល្អពីមនុស្សជុំវិញខ្លួន(ក្មេងអត់ឪ)ពាក្យនេះវាគួរអោយខ្លាចណាស់ ប៉ុន្តែក្រោយពីឃើញមុខលោកអេវេនហើយខួរក្បាលគាត់ចាប់ផ្ដើមសើរើទៅរករឿងរ៉ាវចាស់ៗ មិនមែនទើបតែសង្ស័យទេគាត់សង្ស័យតាំងតែពីឃើញឈ្មោះរបស់ជុងហ្គុកនឹងមុខរបស់គេមកម្ល៉េះព្រោះតែគេគឺពិតជាដូចឪពុកគេកាលពីក្មេងណាស់ដូចស្ទើរតែទាំងស្រុងទៅហើយគ្រាន់តែពេលនោះគាត់មិនទាន់គិតឃើញ ដល់មកឃើញមុខលោកអេវេនទើបគាត់នឹកឃើញរឿងកាលពី20ឆ្នាំមុនមកវិញ។

«មិនប្រាប់មិនបានទេ អ្នកមីងត្រូវតែប្រាប់គេមិនអាចអោយគេរស់នៅជាមួយកូនឃាតករសម្លាប់ឪពុកខ្លួនឯងបានទេ»ជីមីនស្រែកឡើងដាច់ខាត គេខឹងណាស់!ខឹងខ្លាំងណាស់! នេះគេត្រឹមមិត្តផងខឹងប៉ុណ្ណឹងទៅហើយចុះទម្រាំសាមីខ្លួនគេទៀត?

«តែឥឡូវថេកំពុងមានកូន»យ៉ុនហ្គី

«មានកូនវាយ៉ាងមិច?បងកាន់ជើងអាម្នាក់នោះទៀតហើយហ្ហេស?រឿងប៉ុណ្ណឹងហើយបងចង់ឈរខាងគេទៀតហី?»

«អត់ទេ!បងមិនមែនចង់មានន័យអញ្ចឹងទេ បងចង់ថាថេកំពុងមានកូនបើថេដឹងរឿងនេះអាចនឹងមានបញ្ហាផ្លូវចិត្តហើយប៉ះពាល់ដល់កូន»

«ចឹងបងប្រុងទុកដល់ថេកើតកូនរួចសិនឬ?ចង់អោយគេរស់នៅជាមួយកូនឃាតករខឹងឬ?យ៉ុនបងភ្ញាក់សតិបន្តិចមកអោយដឹងល្អសរខ្មៅផង»

«អូនស្ដាប់បងសិន បងចង់ថាបើយើងប្រាប់ថេទាំងបែបនេះវាពិបាកអូនកុំទាន់ឆេវឆាវហើយគិតពីផលវិបាកក្រោយការប្រាប់ដំណឹងនេះផង ថេនៅមានអុីងអឺនឹងវ៉ុនៗ ហើយនៅកូនក្នុងពោះមួយទៀតអូនគិតអោយដល់បន្តិចមកកុំធ្វើអីឆៅៗពេក មួយវិញទៀតបើយកចេញទាំងបែបនេះ ជុងហ្គុកអាចនឹងខឹងហើយចាប់ថេទៅធ្វើទារុណកម្មបាន»លឺប្រយោគនេះហើយជីមីនក៏ស្ងប់អារម្មណ៍បន្តិច

ភ្លើងនរក(𝐬𝐞𝐚𝐬𝐨𝐧1)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now