ភាគ5 :ជួបគ្នាម្ដងទៀត🤫🔪

433 16 1
                                    

          

  2អាទិត្យក្រោយមកចាប់តាំងពីពួកគេទាំង2រត់ចេញមកពីប្រទេសចិនមកនៅកាណាដា ពួកគេក៏រស់នៅជាមួយយ៉ាងមានក្ដីសុខមិនមានរឿងអ្វីកើតឡើងទៀតឡើយ។

"ស៊ាវចាន់..ហ៎ា..កូនមកអង្គុយអីនៅត្រង់នេះ នឹងហ៎ាស "ចាប់តាំងពីស៊ាវចាន់រត់ចេញមកនាយហាក់ធ្មឹងៗ មិននិយាយរកអ្នកណា៎គ្រប់គ្នាបានឮបានដឹងប្រហែលស៊ាវចាន់មានបញ្ហាសតិអារម្មណ៍ព្រោះម៉ាហ្វៀចិត្តខ្មៅនោះរំលោភបំពានយ៉ាងព្រៃផ្សៃតែមិនដឹងឡើយពីជម្រៅចិត្តនាយតូច។

"ម៉ាក់គឺ កូន...កូន "ស៊ាវចាន់ងាក់ទៅតាមការហៅរបស់ម៉ាក់ទាំងភាន់ភាំង នាយអង្គុយនៅសាលខាងលើសម្លឹងមើលទៅកាន់ទេសភាពខាងក្រោមព្រោះតែអារម្មណ៍ឯកា នាយចង់មកលំហែរអារម្មណ៍បន្តិចព្រោះតែមានរឿងជាច្រើនមិនសប្បាយចិត្ត។

"ហិុម..ស៊ាវចាន់នេះ កូនមិនអីទេត្រូវទេ ប្រាប់ម៉ាក់មកមើល "អ្នកស្រីស៊ាវដោតបារម្ភពីកូនដែលភាំងៗហាក់អារម្មណ៍មិននៅក្នុងខ្លួនគាត់ក៏ចូលទៅស្ទាបថ្ពាល់កូនរួចសួទាំងទឹកមុខព្រួយបារម្ភ ព្រោះថាធ្វើស្អីប្លែកៗ បាយក៏មិនបាន គេងក៏មិនលក់ មើលចុះគេស្គមខ្លាំងណាស់។

"ហិុម.កូនមិនអីទេម៉ាក់ កូនគ្រាន់តែមានរឿងខ្លះសប្បាយចិត្ត ហើយ ចុះបងស្រីនោះ គាត់មិនអីទេត្រូវទេ  "ស៊ាវចាន់ព្យាយាមញញឹមបៀមទុក នាយព្យាយាមបង្ហាញស្នាមញញឹមឲ្យម្ដាយបានឃើញព្រោះតែនាយមានកង្វល់ពិតមែន ហើយមួយទៀតក៏បារម្ផពីបងស្រីនាយដូចគ្នា។

"ហិុម.បងស្រីកូនមិនអីទេទោះបីមានរឿងមិនល្អគេនៅតែមានស្នាមញញឹម ពេលនេះគេកំពុងទេ ស្រោចផ្កានៅខាងក្រោម បើកូនគ្មានអ្វីទេតោះចុះទៅ ញាំុបាយ "អ្នកស្រីស៊ាវអង្ងែលក្បាលកូន ស៊ាវចិនគេរឹងមាំតែនាយបារម្ភពីនាងខ្លាចថាផ្នែកខាងក្នុងនាងធ្លុះធ្លាយ។

"បាទ ម៉ាក់ "ស៊ាវចាន់មិនហ៊ាននឹងបដិសេដនឹងគាត់នោះទេព្រោះថានាយមិមសូវបានបាយជុំគ្នាឡើយ ថាហើយនាយក៏យល់ព្រមចុះមក។

   គ្រាន់តែពួកគេទាំងចុះមកដល់ខាងក្រោមភ្លាមក៏ឃើញលោកស៊ាវកំពុងមមីញឹកនឹងការរៀបចំអាហារនៅតុ ម្ហុបទាំងនោះមានខ្លិនឆ្ងុយគួរឲ្យចង់ញាំុគ្រប់មុខ។

បង្វិលស្នេហ៍ម៉ាហ្វៀវ័យក្មេង(ចប់✓)Where stories live. Discover now