ភាគ15 : ខឹង🔪🎉

424 16 0
                                    

មានអារម្មណ៍ខឹងខ្លាំងរាល់ពេលនឹកគិតដល់ ទិដ្ឋភាពដែលសែនឈឺចាប់ វាមិនមែនមកពីខឹងតែមកពីភ្លើងប្រច័ណ្ឌ ភ្លើងដែលដុតកម្លោចបេះដូងឲ្យឆេះសន្ធូសន្ធៅ។

"អើៗ..យុនចុងយើងរវល់សិនហើយបាយៗណា៎វើយ "ទោះបីមិត្តស្រឡាញ់អ្នកណា៎ក៏នាយមិនខ្វល់សំខាន់ឲ្យតែនៅក្បែគ្នាស្រឡាញ់គ្នាទៅបានហើយ។

"អើ..បាយ "យុនចុងបានបិទទូរស័ព្ទរួចបែមុខមើលបន្ទប់ក្រែងមានដំណឹងពីខាងក្នុងបានខ្លះ។

ក្រាក~

ទីបំផុតលោកដុកទ័រក៏ចេញមកក្រៅទាំងស្នាមញញឹមស្រស់លោកដុកទ័របានចេញមកប្រាប់ពី អការៈអ្នកជំងឺ។

"ពេលនេះប្រពន្ធលោក អស់អីហើយ ទោះបីក្បាលប៉ះទង្ទិចនឹងថ្មតែខ្ញុំបានជួយគាត់យ៉ាងអស់ពី សមត្ថភាព ហើយ ពេលនេះរង់ចាំតែគាត់ដឹងខ្លួនខ្ញុំនឹងមកពិនិត្យមើលអ្នកជំងឺម្ដងទៀត "លោកដុកទ័រ
បានប្រាប់ពីអការះរបស់ស៊ាវចិនគេប៉ះទង្គិតថ្មក៏ពិតមែនតែពេលនេះនាងរួចផុតពីគ្រោះថ្នាក់ហ់យ។

"អរបាទអរគុណ លោកដុកទ័រហើយ "យុនចុងគ្រាន់តែឮចឹងក៏រាងបានធូខ្លះនាយតានតឹងមកតាំងពីពេលស៊ាវចិនចូលសង្គ្រោះបន្ទាន់មកម្ល៉េះនាយបារម្ភនាយក៏ខ្លាចមករហូតទាំហដែលខ្លួនជាម៉ាហ្វៀសម្លាប់មនុស្សសុីផុយទៅវិញ ។

"ចឹងខ្ញុំសុំទៅសម្រាកហើយ បន្តិចទៀតអ្នកគ្រូពេទ្យនឹង នាំអ្នកជំងឺទៅបន្ទប់ធម្មតាវិញ "និយាយរួចលោកដុកទ័រក៏ចេញទៅបន្ទប់របស់ខ្លួនវិញ វាជាពេលសម្រាកណា៎មួយយប់ជ្រៅទៅហើយតែដើម្បីអ្មកជំងឺគាត់សុខចិត្តជួយសិន។

"បាទ "យុនចុងឱនគោរព ដុកទ័រក៏ចាក់ចេញទៅ មួយសន្ទុះក្រោយមករទេះរបស់ស៊ាវចិនក៏មកដល់អ្នកគ្រូពេទ្យបាននាំនាងទៅបន្ទប់សម្រាកធម្មតាយុនចុងក៏ដើរតាមពីក្រោយ។

"ពេលនេះអស់ការងារខ្ញុំហើយ ចឹងខ្ញុំសុំទៅសម្រាក "អ្នកគ្រូពេទ្យបានរុញរទេះស៊ាវចាន់មកដល់ក្នុងបន្ទប់រួចចាត់ការរូចស្រេចមុននឹហចងក់ចេញទៅវិញ។

"បាទអរគុណ អ្នកគ្រូពេទ្យ "និយាយចប់គ្រូពេទ្យស្រីក៏ចាក់ចេញបន្សល់ឲ្យយុនចុងនៅជាមួយនឹងស៊ាវចិនតែ2នាក់ប៉ុណ្ណោះ។

បង្វិលស្នេហ៍ម៉ាហ្វៀវ័យក្មេង(ចប់✓)Where stories live. Discover now