ភាគ21 :បងព្រមលែងលះ💔🥺

282 6 0
                                    

រឿងរូវយល់ច្រឡំមិនចេះអស់ផុតពីរឿងមួយចូលរឿងមួយការព្រួយបារម្ភរបស់ក្មេងប្រុសម្នាក់នេះគឺពិតជាធ្វើឲ្យគេច្របូកច្របល់គិតផ្លូវអ្វីមិនចេញក្រៅពី..។

"កុំបារម្ភពេកអី បងបានឲ្យមនុស្សស្វែងរកគេហើយ "អុីបូបានឲ្យមនុស្សរបស់ខ្លួនតាមស្វែងរកស៊ាវចិនតែគ្មានដំណឹងសម្បីតែបន្តិចប្រៀបដូចជាគេរៀបចំទុកយ៉ាងចឹងគ្មានសោះឡើយសម្បីដំណឹង។

"បងខឹងអូនទេ ដែលមានចិត្តខឹងស្អប់បង "ស៊ាវចាន់សម្លឹងមុខស្វាមីនាយសួត្រង់ៗទាំងអារម្មណ៍ខុសឆ្គងនាយស្អប់គេដែលធ្វើបាបបងនាយ នាយប្រច័ណ្ឌនាយហួងហែង នាយបារម្ភនាយស្អប់ខ្ពើមដែលកាយមួយនេះប្រលូកប្រលាក់ជាមួយបងនាយម្នាក់ទៀត។

"សឺត ល្ងង់ណាស់អូនជាប្រពន្ធបង ទោះជាយ៉ាងណា៎បងមិនដែលស្អប់ឡើយ "ជាការពិតប្រពន្ធនាយខុសក៏ខុសទៅនាយមិនខឹងមិនស្អប់អ្វីឡើយដឹងត្រឹមនាយពេញចិត្តនឹងការពារគេថ្នាក់ថ្នមគេដូចកែវភ្នែក។

"ហិក បងសន្យានឹងអូនបានទេ បើរកបងស្រីឃើញបង រៀបការជាមួយគាត់ទៅបានទេ "គ្រាន់តែឮសម្ដីបន្ទាប់អុីបូហាក់ជាប់គាំងនាយមិនយល់ថាហេតុអីស៊ាវចាន់គិតបែបនេះមកកាន់ខ្លួនហេតុអីក៏ចង់ឲ្យនាយរៀបកាម្ដងទៀត។

"អូនចង់ឲ្យបងរៀបការទាំង ដែលបងស្រឡាញ់អូនខ្លាំងចឹងឬ ?"អុីបូគិតហើយហួសចិត្តចេះរកនឹកឃើញរៀបកាជាមួយបងខ្លួនគេមានបេះដូងដែលទេសាច់នេះជាសាច់ដែកឬយ៉ាងមិចបានមិនឈឺ។

"ហិក លែងលះជាមួយអូនទៅ អូនអាចធ្វើជាប្រពន្ធចុងបងបាន អូនមិនចង់ឃើញបងស្រីរងទុក្ខទៀតឡើយ អូនសូមទោស ហិក ហិក បងស្រីស្រឡាញ់បង ពេលដឹងដំណឹងពួកយើងរៀបការគាត់ប្រហែលជាស្អប់អូនខ្លាំងហើយ អុីបូអូនអង្វរបងលែងលះជាមួយអូនហើយរៀបកាជាមួយបងស្រីអូនទៅ អូនសុំត្រឹមជាប្រពន្ធចុងបងក៏បាន"ការលះបង់បែបនេះហើយទើបអុីបូមើលឃើញស៊ាវចាន់នាយពេញចិត្តការលះបង់របស់គេ តែពេលនេះនាយនិយាយអីមិនចេញប្រពន្ធសុំអង្វរប្ដីលែងលះ ពិតជាគួឲ្យចង់សើចមែន។

"ហិក ហិក អូនសប្បាយចិត្តដែលទេ បើបងព្រមលែងលះ "អុីបូយំជាលើកទី2ព្រោះស៊ាវចាន់នាយ សើចផងយំផងចុកក្នុងបេះដូងជាខ្លាំងហេតុអី? ហេតុការណ៍មួយនេះមានទៀតហើយ។

បង្វិលស្នេហ៍ម៉ាហ្វៀវ័យក្មេង(ចប់✓)Where stories live. Discover now