កាត់មកស៊ាវចិនឯណេះវិញចាប់តាំងពីនាងបុកក្មេងប្រុសដែលមានមុខមាត់ដូចខ្លួនមកនាងតែងតែគិតច្រើនខួក្បាលច្របូកច្របល់ភ្លាមៗមិនដឹងថាមកពីអ្វី។
"ក្មេងប្រុសម្នាក់នោះដូចអូនណាស់ យុន "ស៊ាវចិនសម្លឹងមើលទៅខាងក្រៅបាយក៏នាងលេបមិនចូល ទឹកក៏មិនស្រេកវាចម្លែកណាស់មិនទេអារម្មណ៍ហាក់ល្ហរលហេវនឹកគិតដល់ប្អូនប្រុស។
"សម័យនេះ មនុស្សមានមុខដូចគ្នាច្រើនណាស់ អូនកុំខ្វល់"យុនចុងក៏សង្ស័យដូចគ្នាព្រោះថាស៊ាវចាន់មុខដូចស៊ាវចិនគ្មានកន្លែងទាស់នោះទេតែនាយសម្ដែងធ្វើធម្មតាៗបំផុត។
"ហិុម.."ស៊ាវចាន់ញញឹមបន្តិចមុននឹងចាប់ម្ហូបដែលស្វាមីដួសមកឲ្យមកញាំុទោះបីជាមិនចង់តែក៏ប្រឹងលេបព្រោះតែកូននាងឃ្លានខ្លាំងណាស់។
បន្ទាប់ពីញាំុរួចរាល់ស៊ាវចិនក៏មានបំណងដើរផ្សានឹងទិញនំជាច្រើនមុខដើម្បីទុកសម្រាប់នាងនឹងកូន ព្រោះថាយួរៗគេមានពេលកំដរនាងម្ដងណា៎មួយកូននាងទើបតែលួតលាស់។
រឹង~រឹង
យុនចុងកំពុងអមដំណើរស៊ាវចិនសុខៗក៏ឮសម្លេងទូរ័សព្ទមួយកំពុងរោទិ៍ យុនចុងក៏ចុចទទួលវា ព្រោះថាលេខមួយនេះក្រៅពីនាយសុងគ្មានអ្នកណា៎ហ៊ានខលមកទេ។
"អាឡូ អាសុងមានរឿងអី "យុនចុងបានទទួលរួចក៏សួទៅនាយសុងព្រោះថាមិនមានការសំខាន់ គេកម្រទាក់ទងទៅមិត្តណាស់ចាប់តាំងពីដឮថ្ងៃនោះមក នាយប្រច័ណ្ធនាយសុងនឹងស៊ាវចិន។
"យើងខលមកប្រាប់ឯង ព្រោះថាមានម៉ូតកាំភ្លើងទើបតែចេញមកច្រើន ដើម្បីឲ្យលោកថៅកែឡុង យើងចង់ឲ្យឯងមកជួយរើស "នាយសុងបាននិយាយទៅមិត្ត នាយបានឲ្យគេធ្វើម៉ូតកាំភ្លើងថ្មីដែលទើបតែផលិតនៅឆ្នាំនេះមកច្រើននាយចង់ហៅនិត្តទៅជួយរើសព្រោះថាថៅកែឡុងពិបាកផ្គាប់ចិត្តបើមិនមែនមនុស្សជិតស្និតផ្គាប់ចិត្តមិនត្រូវទេ។
"រឿងបែបនេះ ឯងធ្វើមិនកើតទេឬ បានជាហៅយើងទៅ "អ្នកណា៎មិនក្ដៅនាយសុងធ្វើការមួយនេះជាមួយនាយមិនតិចឆ្នាំនោះទេបែជាខលមកឲ្យនាយទៅរើសម៉ូតកាំភ្លើងអាស៊ូតែមិនដែលស្គាល់លោកឡុងទៅមិនថាទេ។
"អើ បើកើតយើងខលហៅឯងរកងាប់ស្អី ឆាប់មក "និយាយតែប៉ុណ្ណឹងនាយសុងក៏បិទមិនឲ្យយុនចុងប្រកែកទាន់ យុនចុងដែលឈរនៅក្បែស៊ាវចិន នាយក៏ញញឹមទាំងមិនសម។
"សៀនចិនហ៎ា បងមានការងារត្រូវទៅ វិញ ចឹងអូនទៅជាមួយបងទេ "យុនចុងបានចូលមកកាន់ដៃនាងក្រមុំរួចសួទាំងស្នាមញញឹមស្រស់ដួចគេយកទៅបាញ់ចោលគឺញញឹមបង្ខំ។
"មិនអីទេបងទៅចុះ "ស៊ាវចិនដឹងថាប្ដីបារម្ភតែនាងមិនអីនោះទេនាងអាចនៅម្នាក់ឯងបានណា៎មួយមាននាយហ្វុងនៅក្បែគេនៅចាំការពារនាងរហូតមកហើយ។
"បាន ចឹងចាំអាហ្វុងមក បងឲ្យវាជូនអូនទៅភូមិគ្រឹះ "នាយហ្វុងត្រូវបាននាយប្រើឲ្យទៅទិញទឹកនឹងការ៉េមដែលស៊ាវចិនចូលចិត្តគេមិនទាន់មកនោះទេ ចឹងហើយនាយចេះមិនទុកចិត្ត។
"បាទ សឺត បាយប្ដីសម្លាញ់ "ស៊ាវចិនងក់ក្បាលរួចក៏ថើបយុនចុងមួយខ្សឺត បន្ទាប់ពីថើបរួចក៏ស្រាប់តែឡានខ្មៅមួយចេញមកទទួលយុនចុងចេញទៅ ទោះចិត្តមិនចង់តែក៏គ្មានជម្រើសនាយមនតែខាំមាត់ឡើងឡាន។
"ហិុម.."ស៊ាវចិនញញឹមរួចក៏បកដៃលាទៅស្វាមីឲ្យនាយចាក់ចេញទៅដោយទុកចិត្ត ទីបំផុតយុនចុងក៏ទៅពិតមែនព្រោះថានាយត្រូវទៅមើលម៉ូតកាំភ្លើងដើម្បីលក់នៅដើមឆ្នាំនេះ។
"ហិុម...អ៎ែនោះការ៉េម "ថាអីចេះខុសរាល់ពេលនាងឃើញការ៉េមនាងតែងតែទិញវាហើយលួចញាំុដូចពេលនេះចឹងនាងក៏រត់ឆ្លងផ្លូវចូលទៅទិញតែក៏មានឡានមួយឆ្ងកាន់ល្បឿនគឺលឿនខ្លាំងបំផុតហើយ.....។
"ឈប់សិន អា៎យ.."ងឺត"ឡានសមួយសេរីទំនើបបានឈប់ភ្លាមៗពេលដែលបិះនឹងប៉ះស៊ាវចិន ដោយលែកនាងក្រមុំគ្រាន់តែឃើញឡានជិះលឿនមកបិះនឹងបុកខ្លួននាងក៏ភ័យរហូតដល់សន្លប់ហើយ ដួលទៅលើដីក្បាលរបស់នាងក៏ប៉ះនឹងថ្មបណ្ដាលឲ្យហូឈាមមកដូចទឹកបាក់ទំនប់។
"ហើុយ..យើងបុកមនុស្ស "អ្នកដែលបើកឡាននោះស្ទុះចុះពីឡានចេញមកជួយលើកស៊ាវចិន តែនាងក្រមុំសន្លប់បាត់ទៅហើយ ថង់អាហារឬរបស់របរក៏ខ្ចាយទៅលើដីទាំងអស់។
"នេះមានរឿងអី / ថតទៅៗ "អ្នកឆ្លងកាត់បានថតរួចផ្សាយទៅតាមប្រព័ន្ធ អ្នកខ្លះក៏ឡាយពីហេតុការណ៍មួយនេះ នាងតូចដោយឃើញមនុស្សថតនាងច្រើនពេក ណា៎មួយស៊ាវចិនរបួសធ្ងន់ទើបរហ័សគ្រានាងចូលទៅក្នុងឡានដើម្បីទៅមន្ទីពេទ្យ។
"មិនអីទេណា៎ អ្នកនាង ខ្ញុំនាំអ្នកនឹងកូនទៅមន្ទីពេទ្យហើយ "នាងតូចដែលមានទំនួលខុសត្រូវបើកង៉ោយមិនត្រាប្រណីឡានមិនខ្លាចគ្រោះថ្នាក់នាងបើកមួយទំហឹង2នាទីដល់មន្ទីពេទ្យ។
មន្ទីពេទ្យ
"គ្រូពេទ្យជួយផង "នាងតូចបានរត់ទៅក្នុងមន្ទីពេទ្យមួយរួចស្រែកហៅគ្រូពេទ្យឲ្យជួយ ដោយសារនាងក៏មានអំណាចទើបគ្រូពេទ្យនាៗនាំគ្នារត់មកតាមការស្នើសុំ។
"ឆាប់ឡើងៗ មកណេះ "គ្រូពេទ្យបានហៅគ្នាឲ្យមករួចទាញរទេះមកទទួលស៊ាវចិន នាងតូចក៏ទៅតានទាំងដៃចុចយ៉ាងប្រញ៉ាប់ខលទៅនរណា៎ម្នាក់យ៉ាងរហ័ស នឹងភ័យខ្លាច។
"អាឡូបងប្រុស បង នៅឯណា "នាងតូចមានឈ្មោះថាយុងចិនជាប្អូនស្រីតូចរបស់យុនចុងនាងមាននាងមានរូចរាងតូចស្ដើងត្រគាក់សាយមានវ័យ23ឆ្នាំ ។
"មានរឿងអីមានទេ ប្អូនស្រីបងនៅ តាមផ្លូវ "យុនចុងទើបតែចេញមកមិនបានដឹងឡើយថាប្អូនត្រឡប់មក ព្រោះនាងបានចាក់ចេញទៅក្រៅប្រទេសពេលដែលមានរឿងធំកើតឡើង។
"បងប្រុសខ្ញុំ បានបុកមនុស្សម្នាក់ "យុងចិនបានប្រាប់ទៅយុនចុងទាំងទឹកភ្នែកយុនចុងឮចឹងឡើងគាំងព្រោះនាងមកមិនទាំងប្រាប់នាយផងនាងបែជាបុកមនុស្សទៅវិញ រឿងគួឲ្យភ្ញាក់ផ្អើលណាស់
។
"ថាមិច ហើយគេនោះយ៉ាងមិច "យុនចុងកាន់តែព្រួយបារម្ភវាមិនមែនមកពីបារម្ភពីប្អូនទេតែមកពីអ្វីក៏មិនដឹងព្រោះតែមានអារម្មណ៍មិនស្រួលតាំងពីចេញមកនាយបារម្ភខ្លាចអុីបូមក ធ្វើបាប បារម្ភខ្លាចនាងមានគ្រោះថ្នាក់។
"ខ្ញុំមិនដឹងទេ បងប្រុស បងមកមន្ទីពេទ្យសិនមក ខ្ញុំនឹងផ្ញើទីតាំងឲ្យបង "និយាយចប់នាងតូចក៏ផ្ញើទីតាំងឲ្យនាយកម្លោះ នាងចាំបងប្រុសមកដោះស្រាយរឿងនាងជិះឡានបុកស៊ាវចិន តែអ្នកម្ខាងទៀតមិនដឹង។
កាត់មកយិនចុងឯណេះវិញនាយនៅមិនសុខហើយកង្វល់ដោយមិនដឹងខ្លួនកូនចៅខ្លួនក៏ចេះតែបន្តរដំណើរទៅមុខ ទាំងនាយគិតថានឹងត្រឡប់ក្រោយព្រោះមិនទាន់ទទួលដឹងអំពីកូនចៅថាស៊ាវចិននៅជាមួយខ្លួន។
"ទៅ មន្ទីពេទ្យប៉ែកាំង "យុនចុងនិយាយទៅកូនចៅមួយឲ្យទោតាមទីតាំងដែលយុនចិនបានដាក់ឲ្យ កូនចៅរបស់មិនមាត់ក៏បកត្រឡប់ទៅមន្ទីរពេទ្យ វិញ សន្ទុះទូរស័ព្ទនាយក៏រោទិ៍ឡើងមកម្ដងទៀត។
"អាហ្វុង យ៉ាងមិចឯងនឹង យើងឲ្យឯងនាំស៊ាវចិនទៅផ្ទះទៅដល់ហើយឬនៅ "វាក៏មិនតិចនាទីនោះទេដែលត្រឹមហាងអាហារនឹងភូមិគ្រឹះនាយមិនឆ្ងាយទេគេគួតែដល់ហើយ តែនាយនៅតែបារម្ភចង់សួនាំអំពីសុខទុក្ខនាង។
"សូមទោស ខ្ញុំតាមរកអ្នកនាងមិនឃើញទេ "នាយហ្វុងបានមកដល់ដែលតែបែជាមិនឃើញនាង នាយឃើញ គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ច ក៏ពិតមែនតែមិនដឹងនោះទេថាជនរងគ្រោះគឺស៊ាវចិន។
"បាត់ខ្លួនឯង? ឯងនិយាយថាស៊ាវចិនបាត់ខ្លួនចឹងហ៌េស "ឲ្យបាត់យ៉ាងមិចទៅបើនាយចេញមកមិនដល់30នាទីផងនោះវាមិនគួឲ្យយជឿពេកទេហ៎។
"ខ្ញុំបានមកតាមទីតាំងដែលចៅហ្វាយបានដាក់ហើយ តែខ្ញុំរកអ្នកនាងមិនឃើញពិតមែន "ទីតាំងដែលចៅហ្វាយដាក់នាយមកដល់ហើយតែនាយរកស៊ាវចិនមិនឃើញនោះទេ។
"ហិុម..គេអាចនឹងចូលផ្សាទិញរបស់របរ ឯងឲ្យមនុស្សតាមរកគេឲ្យឃើញ "យុនចុងបន្ធួរអារម្មណ៍កុំឲ្យតានតឹងពេកនាយប្រាប់កូនចៅមួយៗកុំឲ្យគេស្លន់ពេក សម្ដីត្រជាក់ស្រាបស្ដាប់ហើយព្រឺរោម។
"បាទចៅហ្វាយ " ទូរស័ព្ទក៏បានបិទ នាយហ្វុងបានតាមស្វែងរកស៊ាវចិនបន្តរ។
20នាទីក្រោយមក
គ្រាន់តែមកដល់ភ្លាមយុនចុងក៏ស្ទុះវឹងចូលមកក្រសោបកាយប្អូន ប្អូនស្រីកំសត់អង្គុយយំឡើងញ័រខ្លួនគ្រាន់តែមើលក៏ដឹងថនាងមានបញ្ហាផ្កូវចិត្យយុនចុងឱបប្អូនដើម្បីឲ្យនាងរំងាប់អារម្មណ៍។
"យ៉ាងមិចហើយ យុនចិន "យុនចុងលែងពីការឱបរួចស្ទាបមុខប្អូនរួចសួពីអការៈអ្នកខាងក្នុងក្រែហលរគ្រាន់តែមានរបួសតិចតួចណា៎មួយប្អូនក៏កំពុងភ័យខ្លាច។
"ហិក ហិក ខ្ញុំមិនដឹងទេបងប្រុសខ្ញុំខ្លាច ធ្វើឲ្យកូនគេស្លាប់ "យុនចិនយំខ្សឹបខ្សួលទាំងភ័យខ្លាចនាងខ្លាចណាស់ នាងខ្លាចស្ទើតែស្លាប់ទៅហើយ នាងខ្លាចគេបាត់បង់កូនដូចនាងដែល។
"កុំ ខ្លាច" ប្អូននាងធ្លាប់ត្រូវបុរសម្នាក់ចាប់រំលោភរហូតដល់មានកូនមាងត្រូវគេរំលោភយ៉ាងព្រៃផ្សៃ ដោយសង្ស័យថានោះជាអុីបូទើបយុនចុងចង់ឲ្យគេទទួលខុសត្រូវ ព្រោះក្រៅពីគេគ្មានអ្នកណា៎ហ៊ានចូលផ្ទះរបស់នាយឡើយ ពេលដែលនាងតូចទម្ងន់យុនចុងបានឲ្យទទួលខុសត្រូវតែអុីបូបែ ជាមិនទទួលខុសត្រូវហើយ ប្រាប់នាងតូចឲ្យយកកូនចេញ ដោយយល់ថានាងនៅក្មេងណា៎មួយគេមិនបានមានអ្វីនឹងនាងឡើយ ពេលដែលលោកស៊ាវតានបានដឹងគាត់ចង់ឲ្យគេរៀបកា នឹងនាងតែ គេបែជារត់ចោលមង្គល់ការធ្វើឲ្យលោកស៊ាវតានខឹងខ្លាំងដល់ថ្នាក់កាត់ការចោល អ្នកដែលរំលោភពិត(ប្អូនប្រុសអុីបូទៅវិញទេ) ។
ក្រាក~
"លោកគ្រូពេទ្យអ្នកនៅខាងក្នុងនោះយ៉ាងមិច "គ្រាន់តែឃើញវត្តមានគ្រូពេទ្យស្រីយុនចិនក៏ស្ទុះចូលមកសួទាំងបារម្ភពីសុវត្តិភាពស៊ាវចិន។
"គឺ ថា ដោយសារតែការប៉ះទង្គិចក្បាលខ្លាំងពេកទើប ធ្វើឲ្យក្បាលរបស់គាត់ហូឈាមមិនឈប់ពេលនេះ ខាងយើងខ្ញុំកំពុងតែជួយស្វែងរកឈាមដែល សាកសមជាមួយឈាមរបស់គាត់ "គ្រូពេទ្យបានតបទៅនាងតូចទាំងទឹកមុខស្រពោនព្រោះថារបួសនាង គឺធ្ងន់ធ្ងរណាស់ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ គ្មានឈាមដែលសាកសមនឹងគាត់ឡើយ។
"តើពួករកឈាមហើយនៅ? " យុនចុងបានសួនាំពីសុខនាងទោះនាយមិនដឹងថាអ្នកខាងក្នុងជានរណា៎តែនាយបារម្ភពីគេណាស់។
"ឈាមរបស់គាត់គឺ ជាឈាមកម្រវាពិបាកនឹង រកបំផុតហើយណា៎មួយមន្ទីពេទ្យយើងគ្មាន ឈាមប្រភេទដូចគាត់ឡើយ "លោកគ្រូពេទ្យក្រវីក្បាល គាត់ចង់ជួយណាស់ តែឈាមកម្របែបនេះទម្រាំរកបានមិនក្រោម24ម៉ោងទេតែ នាងមិចនឹងអាចរស់បានក្រោម24ម៉ោងទៅ។
"ហេតុអីក៏គ្មាន? នេះមន្ទីពេទ្យលោក វាក្រដលើម្លឹងហេ៎ស "មន្ទីពេទ្យនេះមិនតូចទេរឿងអីមកក្ររឿងឈាមបែបនេះ បើគ្មានក៏បើកមកធ្វើអ្វី?
"លោកហា៎ ខ្ញុំប្រាប់ថាហើយ ថាឈាមរបស់អ្នកនាងកម្រណាស់ឲ្យខ្ញុំ រកបានយ៉ាង មិច "លោកគ្រូពេទ្យទ្រាំសម្ដីនាយស្ទើតែផ្ទុះមនុស្សស្អីយល់តែចិត្តខ្លួនឯងនោះ។
"ហើុយ..."យុនចុងស្ងាត់នាយបារម្ភពីស៊ាវចិនដែលបាត់ខ្លួននាយក៏បារម្ភពីប្អូនដែលកំពុងមានជំងឺបាក់ទឹកចិត្តបើអ្នកខាងក្នុងស្លាប់ឬក៏ប៉ះពាល់ដល់កូន ប្អូននាងច្បាស់ណាស់ថានឹងសម្លាប់ខ្លួន។
រឹង~រឹង
រវល់តែកង្វល់ទូរស័ព្ទយុនចយងក៏បានបន្លឺឡើង យុនចុងរហ័សទទួលព្រោះថានេះជាលេខនាយហ្វុងដែលជាមនុស្សជំនិតរបស់នាយ។
"យ៉ាងមិចហើយ "យុនចុងសង្គត់សម្លេងមាំសួទៅកូនចៅទាំងទឹកមុខសោះក្រោះក្នុងទ្រូងហាក់មានដុំថ្មរាប់រយសង្គត់។
"ចៅហ្វាយ អ្នកនាងត្រូវឡានបុក "ប្រាវ "គ្រាន់តែឮការឆ្លើយតបរបស់នាយហ្វាង យុនចុងក៏ទម្លាក់ទូរស័ព្ទចោលទាំងគាំងកម្រើកដៃស្ទើលែងកើត យុនចិនឃើញបែបនេះក៏ចូលទៅរើសទូរស័ព្ទនោះមក ក៏គាំងព្រោះអ្នកដែលតាំងនៅលើអេក្រង់គឺជាមនុស្សដែលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។
"គឺគាត់ "យុនចិនឡើងគាំង យុនចុងសម្លឹងមើលប្អូនទាំងភ្ញាក់ផ្អើលម្ដងទៀត មែនន័យថាមិច? គឺគេ?
"ឯងមានន័យថាមិច "យុនចុងសង្គត់សម្លេងមាំសួនាងតូចទាំងភ្នែកប្រែជាក្រហម មុខរបស់គេមិនខុសពីម៉ាហ្វៀពេលដែលមានកំហឹងនោះទេ។
"គេជាមនុស្ស ដែលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ "យុនចិនតបទាំងមិនចង់ជឿនឹងភ្នែកថាបងខ្លួនស្គាល់នាងក្រមុំដែលនៅខាងក្នុង។
"ហឺស យុនចិនឯងធ្វើស្អី របស់ឯងហ៎ាស ឯងដឹងទេថាគេជាប្រពន្ធយើងហេតុអីឯងបុកនាងហ៎ាស ឯងជិះគ្មានភ្នែកទេហេ៎ស ឯងដឹងទេថាក្មួយឯងនៅក្នុងពោះនាង ឯងដឹងទេ យុនចិន" មិនដឹងថាមកពីកម្លាំងអ្វីនោះទេទើបអូសទាញនាយឲ្យកម្រោលចូល យុនចុងស្ទុះចូលទៅអន្រួននាងតូច រួចស្រែកទាំងកំហឹង។
"ហិក ហិក បងប្រុសខ្ញុំក៏មិនចង់ដូចគ្នា ហិក បងប្រុស "យុនចិនប្រញ៉ាប់មករកនាយកម្លោះទើបជិះមិនប្រយ័ត្ននាងមិនបានបុកគ្រាន់តែនាងក្រមុំ ភ័យខ្លាបរហូតដួលទៅលើដីទើបប៉ះទង្គិតនឹងថ្មវាខ្វះតែបន្តិចគឺបុកហើយ។
"ហើុយ.. បើគេកើតអីទៅ ឯងនឹងស្លាប់គ្មានដីកប់នោះទេ "កំហឹងរបស់នាយបុកពេញពោះទើបធ្វើឲ្យនាយស្រែកដាក់ប្អូនមិនគិតមិនខ្វល់ថានាងមានជំងឺផ្កូវចិត្តស្រាប់។
"ហិក ហិក សូមទោសបងថ្លៃ ខ្ញុំសូមទោសបងប្រុស "យុនចិនលុតជង្គង់សំពះយុនចុងនឹងទាំងទឹកភ្នែកយុនចុងងាក់មុខចេញព្រោះតែនាយបារម្ភពីកូននឹងស៊ាវចិន។
"ហិក បើគេកើតអីទៅយើងក៏មិនរស់ ដូចគ្នា "គេជាក្ដីសុខរបស់នាយ បើគេលែងនៅលោកនេះនាយក៏មិនចង់រស់ទៀតដែលនយចង់ស្លាប់ទៅតាមប្រពន្ធកូននាយណាស់។