គ្រាន់តេឮសម្ដីរបស់ស៊ាវចិនធ្វើឲ្យអ្នកមាននាមជាគូដណ្ដឹងគាំង នាងស្ទើតែមិនជឿនឹងត្រចៀក នេះនាងស្ដាប់ច្រឡំមែនទេវាមិចនឹងអាចទៅ។
"អា៎យ...យើងមិនជឿថាបងយុនចុងយកឯងធ្វើប្រពន្ធទេ មុខស្លេកៗដូចឯង ម្ដេចនឹងអាចទៅ "លីងអុីងមិនជឿនាងមិនជឿជាដាច់ខាតរឿងហេតុអ្វីទៅបានជា យុនចុងទៅយកមនុស្សស្រីបែបនេះធ្វើប្រពន្ធ។
"ជឿឬអត់យើងមិនខ្វល់ សំខាន់កុំមកប៉ះ របស់យើង "ផាច់"មិនត្រឹមតែនិយាយនោះទេស៊ាវចិនថែមទាំងវ៉ៃលុីងអុីងរហូតទាល់តែនាងបែកមាត់ហូឈាមរឹមៗ។
"មួយដៃនេះគ្រាន់តែជាមេរៀនសារក្រោយឯងនឹងងាប់មិនខាន "ចាប់តាំងពីស៊ាវចិនមានរបួសក្បាលមកនាងក៏ចាប់ផ្ដើមមិនស្រួលក្នុងចិត្ត ចិត្តរបស់នាងគឺឆេវឆាវខ្លាំង ដោយសារតែភ្លើងប្រច័ណ្ឌធ្វើឲ្យនាងកែប្រែពីមនុស្សសុភាពប្រែមកឆ្នាស់ឆ្នើម។
"អា៎យ....."លីងអីងស្រែកទាំងមិនពេញត្រូវគេទាំងផងរុញផងគេមើលមិនដឹងពីថានះនាងទេឬហេតុអីបានជាគេថ្លើមធំខ្លាំងម្ល៉េះ។
"បានហើយអ្នកនាងលីងអីង ឆាប់ត្រឡប់ទៅវិញទៅ រឿងរៀបការរបស់ពួកយើងវាមិនអាចទៅរួចនោះទេអ្នកនាងក៏ដឹងថាខ្ញុំមានប្រពន្ធ ពួកយើងផ្ដាច់ពាក្យទៅ "យុនចុងមិនចង់ឲ្យមានរឿងវែងឆ្ងាយណា៎មួយស៊ាវចិនក៏ឆ្នាស់ឆ្នើមបើនៅទៀតនាងប្រហែលជាពិបាកមិនខានទេ។
"ផ្ដាច់ពាក្យ នេះបងផ្ដាច់ពាក្យចឹងហេ៎ ខ្ញុំមិនព្រមខ្ញុំមិនទៅ "លីងអីងគាំងនឹងសម្ដីដ៏សែនមែនន័យគេមិនជួយនាងក៏មិនថា គេនៅព្រមឲ្យប្រពន្ធវ៉ៃធ្វើបាបនៅ ចង់ផ្ដាច់ពាក្យទៀត។
"ទោះអ្នកនាងព្រមឬមិនព្រមក៏វាហួសពេលហើយខ្ញុំមានប្រពន្ធ ពេលនេះគេនៅនឹងមុខអ្នកនាង "ដោយចង់ឲ្យលីងអីងអស់ចិត្តនាយមានតែធ្វើចឹងណា៎មួយនាងម្នាក់នេះបុិនស្រែករករឿងផងបើសិនជាជ្រុលខ្លួនរៀបកាពិតមែនច្បាស់នឹងត្រូវនាងជេមិនលោះថ្ងៃឡើយ។
"ហិក ហិក នេះបងចង់ផ្ដាច់ព្រោះតែវា ហិក បាន.."លីងអីងឈឺចិត្តយកតែមែនទែននាងនឹងគេផ្ជាប់ពាក្យមក3ឆ្នាំតែមិនស្មើនឹងមនុស្សស្រីនៅនឹងមុខផង ពិតជាគូឲ្យចង់សើចមែន។