ភាគ25 : បងមិនខ្វល់ពីអតីតកាលអូនឡើយ 🥺💔

264 4 0
                                    



រយះពេល30នាទីក្រោយមកអុីបូក៏បានគេងលក់បាត់ស៊ាវចាន់បានចុះទៅខាងក្រោមដើម្បីនិយាយជាមួយលោកវ៉ាង។

"គេយ៉ាងមិចហើយ? "នេះជាសំណួរដែលលោកវ៉ាងសួលើកដំបូងគេទៅកាន់ស៊ាវចាន់គាត់ក៏មិនកាចដូចមុនដំបូងដែលគឺក្រេមក្រំដូចជាអុីបូយ៉ាងចឹង។

"បាទ.គឺលោកប្ដីគេងលក់ហើយ "គ្រាន់តែសំណួរស៊ាវចាន់ចូលមករកគាត់ទាំងទឹកមុខស្រពោន លោកវ៉ាងឮចឹងក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងក្ដីបារម្ភ។

"រឿងរៀបកាឯងនឹងគេ យើងមិនជំទាស់ទៀតទេ យើងបានធ្វើខុសលើម្ដាយគេច្រើនហើយ ហិុម.."គាត់ដឹងថារឿងដែលម្ដាយគេស្លាប៊ធ្វើឲ្យគេស្អប់គាត់ តែពេលនោះគាត់ឆេវឆាវទើបធ្វើបាបចិត្រស៊ូអាគាត់មិនដែលគិតទេថាអុីបូមានអារម្មណ៍យ៉ាងណា៎ពេលម្ដាយស្លាប់បែបនេះ នេះជាទី1ហើយដែលគាត់ពាក្យក្នុងចិត្តពីអុីបូ។

"ពិតមែន..ឬលោកម្ចាស់ ហិ ហិ "តើជាបុណ្យវេសនា ហេតុអីបានជាជួយនាយបែបនេះ ស៊ាវចាន់ញញឹមស្រស់ពេលឮគាត់មិនបដិសេដបែបនេះមានន័យថាគាត់ព្រមទទួលស្គាល់នាយជាកូនប្រសារហើយ។

"មែន.. នេះចិញ្ជៀនដែលយើងឲ្យម្ដាយគេ ពាក់វាទៅនាងចង់ឲ្យកូនប្រសាររបស់នាង ពាក់វាក្នុងថ្ងៃមង្គល់ "ចិញ្ជៀនដែលមានតម្លៃថ្បូងក៏ភ្លឺចែងចាំងសស្អាតហើយធំស៊ាវចាន់សម្លឹងមើលចិញ្ជៀននោះទាំងស្នាមញញឹម។

"បើ លែងជំទើសគាត់ប្រហែលជាសប្បាយចិត្ត "ស៊ាវចាន់ញញឹមស្នាមញញឹមចេញពីចិត្តពិតៗស៊ាវចាន់ព្រមពាក់វាដោយដោះចិញ្ជៀនមុនទុកសិន។

"ហិុម.សាកសមនឹងដៃឯងណាស់ យើងទៅវិញហើយរឿងចុះអេតាសុីវិលដាក់ត្រគូលវ៉ាងបន្តទៀតចុះ មើលថែគេឲ្យល្អយើងទៅហើយ" លោកវ៉ាងនិយាយប៉ុណ្នឹងក៏ប្រែខ្លួនដើរចេញទៅស៊ាវចាន់ឱនមុខចុះមើលទៅទំនាក់ឪពុកកូនគេគឺពិតវាមានរឿងដែលលាក់បាំងច្រើនហើយតែនាយនឹងព្យាយាមផ្សះផ្សាវាវិញ។

"បាទ លោកប៉ា " ស៊ាវចាន់សម្លឹងមើលដំណើរគាត់ចាក់ចេញទាំងស្នាមញញឹមគាត់មើលទៅក៏មិនអាក្រក់ អាចថានាយសំណាងក៏បាន នាយបានជួបស្វាមីល្អហើយប៉ាក្មេងទទួលស្គាល់ទៀតពិតជាសំណាង។

បង្វិលស្នេហ៍ម៉ាហ្វៀវ័យក្មេង(ចប់✓)Where stories live. Discover now