ភាគ37 :លះបង់កូន

297 12 0
                                    


រឿងដែលស៊ាវចិនគ្រោះចរាចរណ៍បានផ្សាយពេញសង្គម អុីបូនឹងស៊ាវចិនក៏ដឹងទើបប្រញ៉ាប់មកជួយទោះ អុីបូខឹងស្អប់យុនចុងតែវាជាការស្នើសុំរបស់ស៊ាវចាន់ទើបនាយជូននាយតូចមកមន្ទីពេទ្យ។
"អូន កុំកើតអីឲ្យសោះ ហិក "យុនចុងអង្គុយចាំដំណឹងប្រពន្ធនៅក់មុខបន្ទប៊សង្រ្គោះបន្ទាន់ទាំងទឹកភ្នែកព្រោះតែការព្រួយបារម្ភខ្លាំងនាយបារម្ភខកលាចថាប្រពន្ធកូនមានបញ្ហាអ្វីកើតឡើង។
"បងស្រី ហិក បងស្រីនៅឯណា "ស៊ាវចាន់ស្ទុះវឹងចូលមកសួយុនចុងធ្វើឲ្យនាយសម្លឹងមុខនាយតូចបន្តិចទាំងទឹកមុខសោះកក្រោះហើយក៏អស់កម្លាំងពិបាកចិត្ត។
"ឯងមក រកស្អី ទីនេះគ្មានបងឯងនោះទេ "យុនចុងដោយសារតែចិត្តនៅខឹងស្អប់អុីបូទើបតបទាំងមិនបានគិត យុនចិនដែលនៅម្ខាងគ្រាន់តែឃើញអុីបូនាងក៏ឱនមុខចុះហើយសំងំស្ងៀមមិនហ៊ានប្រឈមមុខនឹងនាយឡើយ។
"ហិក បងស្រីត្រូវឡានបុក គាត់យ៉ាងមិចហើយ "ស៊ាវចាន់មិនខ្វល់ថាគេស្អប់ឬមិនស្អប់នាយដឹងត្រឹមអាណិតស៊ាវចិនប៉ុណ្ណោះនាយចង់តឮរកបងស្រីឲ្យឃើញ ចង់ដឹងពីសុខកឮទុក្ខរបស់នាង។
"ឯងចង់មកសើចចំអរយើង ហេ៎ស អាល្អិត " តើឲ្យនាយគិតរករឿងល្អបានយ៉ាងមិចបើគេមកជាមួយនឹងមិត្តសម្អប់ស្អប់ស្ទើស្លាប់របស់នាយនោះ?នាយស្អប់ ស្អប់ស្ទើសម្លាប់គេនៅត្រង់នេះ ជាមួយក្មេងនេះ។
"ឯងនិយាយឲ្យ ពិរោះជាមួយប្រពន្ធយើងមិនបានទេហេ៎ស ជាចង្រៃ "ដោយឃើញថាយុនចុងប្រើសម្ដីមិនល្អលើប្រពន្ធ អុីបូក៏ស្ទុះទៅក្រអួចកអាវយុនចុងទាំងកម្រោលរួចក៏ពោទាំងកំហឹង នាយទ្រាំស្ដាប់សម្ដីប្រមាថមកលើស៊ាវចាន់បានយ៉ាងមិច។
"ជាមួយឯងយើងគ្មានអារម្មណ៍ និយាយល្អទេ "យុនចុងដោយសារតែពិបាកចិត្តផងទើបច្រាន អុីបូ ព្រោះមិនចង់ឈ្លោះព្រោះស៊ាវចិនកំពុងមានគ្រោះថ្នាក់ នាយគ្មានអារម្មណ៍នឹងឈ្លោះនោះទេ កាលរុញអុីបូទាំងកម្រោលបែបនេះធ្វើឲ្យនាយកម្លោះដួលទៅលើឥដ្ឋទាំងអស់ជំហរ។
"ឯងអា ចង្រៃ "អុីបូដោយត្រូវគេរុញមិនឲ្យដំណឹហបែបនេះក៏ដួលហើយអុកគូទនឹងឥដ្ឋ នាយខឹងស្ទើតែទាញកាំភ្លើងមកបាញ់ទម្លុះក្បាលយុនចុងទៅហើយ តែនាយមិនហ៊ានព្រោះទីនេះមានស៊ាវចាន់ ណា៎មួយស៊ាវចាន់មិនពេញឲ្យនាយសម្លាប់មនុស្សទៀតឡើយ។
ក្រាក~
លោកដុកទ័របានចេញមកទាំងទឹកមុខស្រពោនធ្វើឲ្យម្នាក់ៗមុខឡើងស្លេកអស់ឈាមទៅហើយដុកទ័រសម្លេងមើលគ្រប់គ្នា ទាំងទឹកព្រួយបារម្ភ ឃើញដូចគ្នាពួកគេទាំង4នាក់ក៏ស្ទុះចូលមកសួ។
"សុំគ្រួសារដែលមាន ឈាមប្រភេទ O+ សុំជួយមកផ្ដល់ឈាមអ្នកជំងឺបន្តិចព្តោះថាទីនេះគ្មានឈាមប្រភេទនេះនោះទេ "លោកដុកទ័របានប្រាប់ទៅគ្រប់គ្នាទាំងទឹកប្រាកដប្រជា យុនចុងឯណេះឡើងស្ងាត់ឈឹង ពេលឮគេត្រូវថាការឈាមសាច់ញាតិបែបនេះ នាយមិចនឹងដឹងទៅណា៎គេមានសាច់ញាតិឯណា៎។
"ទុកឲ្យ ខ្ញុំ. "ស៊ាវចាន់បានចូលមកស្នើខ្លួនទាំងទឹកមុខរីករាយបំផុតពេលដែលបានជួយបងស្រីរបស់ខ្លួនវិញនាយក៏មិនចង់ឲ្យនាងបញ្ហាដោយសារគេដូចគ្នា។
"មិនបានទេ.. "អុីបូដែលនៅលើឥដ្ឋស្ទុះចូលមកក្រសោបកាយតូច មុននឹងសង្គត់សម្លេងធ្ងន់ទាំងមិនពេញចិត្ត តើគេគិតអីបានជាចង់ជួយស៊ាវចិន?តើមានសួរអំពីនាយខ្លះទេ?
"អាបូ បើឯងមិនជួយក៏ ចេញឲ្យបាត់ពីមុខយើងទៅ "យុនចុងស្រែកទាំងសង្គត់សម្លេងធ្ងន់ព្រោះតែមិនពេញរឹកពាររបស់គេ មុននេះនាយគិតថានឹងលើកទោសឲ្យហើយតើតែគេមកឃាត់មកហាមមិនដែលមាន ប្រយោជន៍នោះទេ ស៊ាវចាន់ជាក្ដីសង្ខឹមរបស់នាយចុងក្រោយហើយតែបើគេមិនជួយនាយប្រាដកជា សងសឹក។
"អុីបូ បង.."ស៊ាវចាន់គាំងពេលអុីបូឱបនាយជាប់ហើយមិនព្រមឲ្យនាយទៅជួយផ្ដល់ឈាមឲ្យស៊ាវចិនបើនាយមិនជួយគេប្រាដកជាស្លាប់ គេក៏ដឹងថាបងស្រីនាយមានន័យ នឹងសំខាន់យ៉ាងណា៎ចំពោះគេ។
" អូនចង់សម្លាប់កូនពួកយើងមែនទេ ការផ្ដល់វាបានសម្រាប់តែអ្នកដែលគ្មានទម្ងន់ តែអូនកំពុងពពោះ អូនចង់ឲ្យកូនពួកយើងស្លាប់ហេ៎ស "អុីបូមិនមែនគ្មានហេតុផលនោះទេការផ្ដល់ឈាម រឹតតែធ្វើឲ្យស៊ាវចាន់ ខ្សោយរហូតដល់រក្សាកូនមិនបាន ណា៎មួយគេជាប្រុស។
"ហិក... "ស៊ាវចាន់ឮចឹងឡើងគាំងទឹកភ្នែកស្រក់តក់ៗ យុនចិនឮចឹងកាន់តែក្រេមក្រំនឹងមានកង្វល់ នាងគិតពេលស៊ាវចាន់ជួយស៊ាវចិននឹងអស់បញ្ហាតែ ពេលនេះក៏មានបញ្ហាតទៀត។
"អូនពិតជា ចង់ជួយស៊ាវចិនពិតមែនហ៎េស? "ម្ដងនេះអុីបូស្រាប់តែយំយកៗ តើចង់បោះបង់កូនពួកគេមែនទេ? នាយទទួលយកមិនបានទេ នាយពិតជាស្រឡាញ់កូនៗណាស់ស្រឡាញ់ស្មើនឹងជីវិ
តទៅហើយ។
"អុីបូ សូមទោស "ស៊ាវចាន់គ្មានជម្រើសនោះទេ ឮចឹងអុីបូក៏សើចរួចក៏សម្រួតខ្លួនចុះ យំទាំងហួសចិត្តនឹងអស់កឮសំណើចនាយសើចទាំងទឹកភ្នែកជ្រាបពេញបេះដូង ថ្លើមប្រមាត់នាយកំពុងប្រេះបែកបេះដូងស្ទើគ្រាំស្លាប់ តើនេះជាកម្មនាយពិតមែនទរ? នាយសាងកម្មទៅលើស៊ាវចិន តែបែជាធ្លាក់ទៅលើកូននាយទៅវិញ ។
"(ហិក ហិក បងស្រីមានគុណ ធ្ងន់ណាស់លើអូន អូនមិនឲ្យបងស្រីស្លាប់ទេ )" ស៊ាវចាន់ឈរសម្លឹងមើលស្វាមីដែលកំពុងយំទាំងអារម្មណ៍ខុសនាយគ្មានជម្រើសទេ កន្លងបងនាយល្អនឹងនាយណាស់ នាយក៏មិនធ្លាប់ឃើញអុីបូយំថ្នាក់នេះដែលគេយំផងសើចផងដូចមនុស្សបាត់បង់សតិ។
"តោះទៅ.លោកដុកទ័រ ហិក "ទីបំផុតស៊ាវចាន់ក៏ចូលទៅបន្ទប់ពិនិត្យឈាមទុកឲ្យ យុនចុង នឹងអុីបូ នៅរង់ចាំ ដំណឹងពីអ្នកខាងនោះ អុីបូសម្លឹងមើលដំណើរស៊ាវចាន់ខ្លួនប្រាណនាយស្រាលល្អួក ដូចជាសំឡីហោះហើរត្រដែត ទាំងក្នុងទ្រូងប្រេះស្រាំ នាយសើចតិចៗទឹកភ្នែករបស់នាយក៏ស្រក់មកតាមការសើច។
"សូមទោស បងបូ "យុនចិនលុតជង្គង់សំពះអុីបូនាង ដឹងថាគេកំពុងពិបាកចិត្តព្រោះតែខ្លួននាងជាដើមហេតុដែកធ្វើឲ្យគេយំហើយឈឺខ្លាំងបែបនេះ យុនចុងដែលនៅម្ខាងក៏ងាក់ទៅមើលពួកគេទាំងទឹកមុខក្រេមក្រំបាត់អស់កំហឹងដែលមានចំពោះអុីបូ។
"វាមិនមែនកំហុសនាងឡើយ ខ្ញុំទេ ដែលគួរសូមទោសនាងនៅអុវីដែលបានសាងលើនាង នេះប្រហែលជាបាបកម្មដែលខ្ញុំបានសាងហើយ ហិក "ស្នាមញញឹមបៀមជាប់ភាពឈឺចាប់ដែលមិនដែលបានឃើញឲ្យពួកគេ2នាក់ កាន់តែឈឺគេខានញញឹនបៀមទុក្ខបែបនេះយួរហើយ គេញញឹុមបៀមទុក្ខបែបនេះកាលដែលម្ដាយស្លាប់ស្នាមញញឹមបង្កប់ការឈឺចាប់ទឹកភ្នែកក្រហមឆ្អិនឆ្អៅ ក្ដៅភាយៗ។
"(ហិក នេះជាបាបកម្មរបស់ខ្ញុំ ដែកបានសាងអាក្រក់កន្លងមក ហ៎ាសហា ) "ទោះចង់ឃាត់ក៏គេមិនស្ដាប់គេជឿនាងតែមិនធ្លាប់ជឿគេទង្វើនាយគ្មានន័យដូចជាស្រមោលកន្តោងតាមប្រាណ នាយគ្មានន័យអ្វីសម្រាប់គេ កូនពួកគេក៏គេមិនខ្វល់មគេចំជាចិត្តដាច់ពេកហើយអ្វីដែលនាយស្រើមើស្រមៃកាន់តែមិនអាចកើនមែនតទៀត ។
នាយល្ងង់ពេកហើយ ស្នេហាម្ដេចនឹងស្មើនឹងសាច់ញាតិបានទៅ កន្លងមកនាយល្ងង់ណាស់គិតចង់បង្កើតគ្រួសារជាមួយនឹងគេ នាយល្ងង់ពេកហើយ។
"កន្លងមក យើងគ្មានអ្វីសំខាន់ឡើយ សូម្បីតែកូនពួកយើងក៏វាគ្មានអ្វីសំខាន់ដែល ផ្ទះដែលពួកយើងគ្រងទុក តើមានន័យអ្វីសំខាន់ទៀតទៅ ? ហ៎ាសហា៎ សមមុខឯងហើយអាបូ "អុីបូដើរអូសជើងទាំងអស់កសំណើចហួសចិត្តចុកចាប់ដូចកាំបិតឈ្លីលុញក្នុងទ្រូង នាយក៏មិនបានទៅណា៎ឆ្ងាយឡើយនាយមកត្រឹមតែ សួនច្បារខាងក្រោយដើម្បីរំសាយទុក្ខសោកប៉ុណ្ណោះ ព្រោះខ្លាចស៊ាវចាន់ចេញមករកនាយមិនឃើញ នាយចំជាល្ងង់ទាំងដែលនាយគ្មាន អ្វីសំខាន់ស្មើស៊ាវចិននោះឡើយ។
"ហិក អុីយុង អុីជីន កូនប៉ា ហិក "អុីបូញញឹមទាញរូបអេកូមកមើលទឹកភ្នែកក៏ស្រក់មកតក់ៗ ដុំឈាមតូចៗដែលទើបតែលូតលាស់នោះនេះ នាយពិតជាជួយកូនមិនបានពិតមែនហេ៎ស។

បង្វិលស្នេហ៍ម៉ាហ្វៀវ័យក្មេង(ចប់✓)Where stories live. Discover now