ភាគ28 : ទទួលយកមិនបាន✨🥀

228 4 0
                                    



បន្ទាប់ពិធីបុណ្យសព្វត្រគូលវ៉ាងបានបញ្ចប់ស៊ាវចាន់ស្លៀកឈុតសកាន់ទុក្ខឲ្យស្វាមី នាយក៏មកអង្គុយលំហែលកាយនៅលើបង់មួយកន្លែងព្រមជាមួយរូបថតអុីបូដែលញញឹុមស្រស់។
"ហិក ផ្កាស្អាតណាស់ "ស៊ាវចាន់សម្លឹងមើលផ្ការដែលរីកនាយនឹកដល់បងស្រីបំផុតនឹកពេលដែលនិយាយគ្នាជាមួយអុីបូនៅមុខផ្ទះ (ពេលនោះនាយខឹងគេដែលមិនយកខ្លួនទៅតាម ទើបនាយជេពេលគេតាមទាន់ក៏ត្រូវគេថើបរួចចាប់អូសទៅរំលោភលើឡានរហូតដល់បែកកង់ឡាន) ។
"អុីបូបង មើលអូនពីឋានលើមែនទេ ហិក កូនពួកយើងនេះណា៎រករឿងអូនណាស់ "ស៊ាវចាន់សម្លឹងមើលមេឃដែលមានតែពពកផ្ទៃដ៏ស្រស់ត្រកាល ជាទីបំផុត។
"អុីបូ កូន គេចង់ជួបបង ហិក បងត្រូវតែនៅឈរក្បែអូនមិនថាបងសល់តែព្រលឹងនោះទេ បងត្រូវតែនៅក្បែអូន "អារម្មណមួយនេះវាពិតជាពិបាកនឹងទទួលយកតែនាយត្រូវតែខាំមាត់ដើម្បីទទួលយកព្រោះតែដើម្បីកូននាយមិនអាចស្លាប់បានឡើយ ទោះអារម្មណ៍មួយនេះឈឺចាប់យ៉ាងណា៎ក៏នាយអាចទ្រាំបានដើម្បីកូន។
"ឯងមកនៅត្រង់ទេ ហេ៎ស "ស៊ាវចាន់អង្គុយនិយាយនឹករាល់ពេើនៅក្បែស្វាមីសុខៗក៏ឮសម្លេងក្រលួធំបានបន្លឺឡើងពីក្រោយធ្វើឲ្យគេភ្ញាក់ផ្អើល ។
"អុីបូ..ហិក ហិក ប្ដីសម្លាញ់ "តើវាជាសុបិន្តឬក៏ជាការពិត? ប្ដីរបស់នាយនៅរស់ពិតមែនបុរសមុខមាំស្លៀកឈុរខ្មៅឈរនៅពីមុខគេស្លៀកពាក់ដូចជាអុីបូពេកហើត ស៊ាវចាន់ស្ទុះក្រោកពីបង់ នាយស្ទុះរត់វឹងទៅឱបកក្រសោបអ្នកម្ខាងយ៉ាងណែនទាំងអារម្មណ៍នៃការនឹកនា។
"ចេញ..ពីយើង "3ម៉ាត់យ៉ាងខ្លីធ្វើឲ្យស៊ាវចាន់ភាំងត្រៀបខ្លួនមិនចង់ទាន់នាយត្រូវគេរុញច្រានទៅម្ខាង នាយតូចស្ទើតែមិនជឿថាគេហ៊ានរុញនាយចេញដោយមិនខ្លាចថានាយមានរបួសឬប៉ះពាល់ដល់កូន។
"ហិក អុីបូ "ស៊ាវចាន់ឈរស្ងៀមសម្លឹងមើលមុខបុរសដែលមានមុខមាត់ដូចជាប្ដីនោះទាំងអួលណែន នាយមិនដឹងថាគួនិយាយអី នាយគាំងពេលឃើញទង្វើរបស់គេធ្វើមកលើនាយ។
"យើងមិនមែនប្ដីរបស់ឯងទេ ឯងចាំទុកក្នុងខួផង ឬក៏ឯងមេម៉ាយដល់ថ្នាក់ចង់ចាប់យើងធ្វើប្ដីម្នាក់ទៀត "ក្ដីរំភើបក្ដីញ៉ាប់ញ័ររបស់នាយតូចមិនមានទៀតទេពេលឮសម្ដីដ៏សែនចុកចាប់នោះមកលើខ្លួន គេមិនមែនជាអុីបូពិតមែនហេ៎តែហេតុអីមុខដូចយ៉ាងនេះឬគេបាត់បង់ការចងចាំហើយ។
"ហិក ហិកហេតុអីក៏បងប្រើសម្ដីបែបនេះមកលើអូន ហិក អូនជាប្រពន្ធបងណា៎ អុីបូ "ស៊ាវចាន់មិនចង់ជឿនឹងភ្នែកខ្លួនឯង គ្រាន់តែបែកគ្នា4ថ្ងៃសោះគេប្លែកដល់ថ្នាក់នាយចំណាំមិនចង់បានទៅហើយសម្ដីសំដៅគឺដូចជាអុីបូកាលដំបូងណាស់គឺពិបាកស្ដាប់ចូលចិត្តដៀល ឬ ប្រមាថនាយ។
"យើងក៏និយាយហើយ ថាមិនមែន ហិុម..តែបើឯងចង់បានយើងក៏okទោះឯងជារបស់ដែលអុីបូសុីរួចក៏យើងទ្រាំសុី ដែល"បុរសនោះមិនត្រឹមតែនិយាយតែមារ់ប៉ុណ្នឹងនោះទេ គេព្រមទាំងចាប់ចង្កាស៊ាវចាន់ផ្ងើយឡើងលើទៀតផង។
" ហិក អូនមិនមែនទេជារបស់លេង ហិក បើបងមិនចង់បានអូនក៏មិនថា ហិក បងមិនបាច់និយាយពាក្យទាំងនេះឲ្យអូនបានឮទេ "គេនិយាយមកដូចនាយជាទំនិញលក់1ទឹក វាពិតជាឈឺចាប់ណាស់ពេលប្ដីនិយាយពាក្យបែបនេះទេ គេអាចនឹងមុខដូចគ្នាតែចរិកគឺមិនដូចទេ។
"ឯងឮហើយយ៉ាងមិចឬក៏ឈឺ ហឺស វ៉ាងអុីបូម្នាក់នោះពិតជាមានសំណាងមែនបានឯងមកធ្វើជាប្រពន្ធ ពេលនេះវាងាប់ហើយយើងក៏ចង់ឯងបានដូចវាដូចគ្នា "ឲ្យនាយធ្វើយ៉ាងមិចទៅបេះដូងដែលល្អប្រែជាធ្លាយជាលើកទី2ព្រោះតែគេបដិសេដថាមិនមែនអុីបូជាប្ដីដែលនាយខំស្រឡាញ់ជឿចិត្តនឹងប្រគល់ទាំងខ្លួនប្រាណនឹងអ្វីៗគ្រប់យ៉ាងដល់គេ។
"ហិក ចេញទៅកុំប៉ះខ្ញុំ ហិក "ស៊ាវចាន់ចង់គិតថាគេបាត់បង់ការចងចាំណាស់ តែទង្វើរនេះវាមិនមែនទេប្ដីនាយពិតជាស្លាប់មែនហើយបើគេនៅរស់គេនឹងឱបនាយនឹងថើបផ្ដឹតលើថ្ងាស់ជាការលួងលោម។
"ស្មានតែយើងចង់ប៉ះប្រុសដូចឯងនេះហេ៎ "តាមពិតទៅគេពិតជាទ្រាំមិនបានព្រោះតែខ្លិនក្រអូបចេញពីសាច់ស៊ាវចាន់តែគេមាត់ខុសពីចិត្ត។
"ចឹងក៏ចេញពីភូមិគ្រឹះខ្ញុំបានហើយ "មែនហើយនេះជាភូមិគ្រឹះប្ដីរបស់នាយចឹងហើយគេមានសិទ្ធអីមកជាន់ទីនេះបានទៅមនុសកសប្លែកមុខមិនគួមកដល់ទីនេះនោះទេ។
"វ៉ាងអុីបូបាន ស្លាប់ហើយ ចឹងហើយភូមិគ្រឹះមួយនេះព្រមជាមួយនឹងក្លឹបរបស់វាក៏ជារបស់យើងព្រមទាំងឯងដែល "នាយកម្លោះមានឈ្មោះពេញថាវ៉ាងអុីឈិនជាបងប្អូនម្ដាយ ទីទៃ របស់អុីបូនាយមកនេះគឺចង់មកយក ទ្រព្យសម្បត្តិទាំងដែលជារបស់អុីបូមកធ្វើជារបស់ខ្លួនព្រមជាស៊ាវចាន់។
"លោកកុំសង្ឃឹម វារបស់ប្ដីខ្ញុំលោកឯងជាអ្នកណា៎មានសិទ្ធអីមក ថានេះវារបស់លោកនោះ "ទោះបីជាមានមុខមាត់ដូចគ្នាតែមិនមែនមនុស្សតែមួយឯណា៎គេមានសិទ្ធអីមកយកទាំងដែលគេជាប្រពន្ធមិនទាន់នឹងព្រមផង។
"សិទ្ធយើងជាប្អូនប្រុសរបស់គាត់នោះអី ចំណែកឯងវិញត្រឹមតែជាអ្នកដទៃ "សម្ដីរបស់អុីឈិនធ្វើឲ្យស៊ាវចាន់ហួសចិត្តជាខ្លាំងគេមាននាមជាប្រពន្ធហើយក៏ទើបតែរៀបកា បុរសម្នាក់នេះសំអាងអីមកដណ្ដើម ទ្រព្យសម្បត្តិ ប្ដីរបស់នាយទៅនៅចង់បាននាយទៀត។
"អ្នកណា៎ថាគេ ជាអ្នកដទៃ "ស៊ាវចាន់រៀបនឹងតវ៉ាតែសម្លេងមួយបានដាស់សតិនាយឲ្យងាក់ទៅមើលអ្នកម្ខាងទៀតបុរសដែលនៅចំពោះមុខគេនោះគឺមុខដូចអុីបូទៀតហើយ តែសារនេះបាននាយតូចក៏មិនបានត្រេកអរអ្វីដែលខ្លាចថាគេមកបន្លំខ្លួនម្នាក់ទៀត។
"វ៉ាងអុីបូ..."អុីឈិនស្រែកទាំងភ្លាត់សម្លេងនាយបានឲ្យគេតាមសម្លាប់អុីបូច្បាស់ណាស់រឿងអ្វីក៏គេអាចនៅរស់បានទៅវាមិនគួឲ្យជឿទេ។
"អុីបូ .ហិក "ស៊ាវចាន់ខាំមាត់សម្លឹងមើលអ្នកដែលដើរមករកខ្លួនគេជាអុីបូពិត ដឹងទេនាយរំភើបណាស់ តើគេបាត់ទៅណា៎3ថ្ងៃមកនេះ? នាយស្មានតែគេស្លាប់បាត់ហើយតើ។
"ក្រែងឯងស្លាប់ហើយមិនចឹងហេតុអីឯងនៅរស់ទៀត " អុីឈិនសួទាំងងើយឆ្ងល់ចុះសាកសពនោះជារបស់អ្នកណា៎ ? បើគេមិនស្លាប់នោះ។
"ក៏ឯងមិនទាន់ដេកក្នុងគុកផង យើងរឿងអីត្រូវស្លាប់ "កាលនោះអុីបូគឺមានគេសម្លាប់ក៏ពិតមែនតែនាយស្លាប់អ្នកដែលស្លាប់គឺអ្នកដែលលបសម្លាប់នាយក្នុងឡាន ពេលឡានឆេះនាយកម្លោះប្រញ៉ាប់ចាក់ចេញព្រោះតែនៅយួរមិនកើតនោះទេ។
"ហឺស ឯងពិតជាអាយុវែងមែន "អុីឈិនញោចចុងមាត់ពោលទាំងអស់សំណើចនាយបានឱកាសល្អអុីឈិនស្ទុះវឹងរត់ទៅចាប់ស៊ាវចាន់រួចក៏ទាញកាំភ្លើងដែលសៀតនឹងចង្គេះមកភ្ជុងក្បាលនាយតូច។
"ហិក ហិក "គ្រាន់តែឃើញគេភ្ជុងខ្លួនបែបនេះ ស៊ាវចាន់ញ័រទទ្រើកដៃឱបពោះញ័រទាំងទឹកភ្នែក ព្រោះខ្លាចគេសម្លាប់នាយកូននាយក៏មិនឃើញពន្លឺថ្ងៃ ស៊ាវចាន់ពិតជាខ្លាចខ្លាំងណាស់រឹតតែខ្លាចថាគេនឹងបាញ់ទៅរកអុីបូ។
"ស៊ាវចាន់...."អុីបូស្រែកមួយទំហឹងនាយស្ទុះចូលមករកស៊ាវចាន់តែអុីឈិនលឿនជាងទើបនាយផ្អាកដំណើររួចឈរស្ងៀមនៅត្រង់នោះបើចូលទៅពិតមែន ស៊ាវចាន់នឹងស្លាប់។
"បិះទៅហើយ ចូលមក បើឯងហ៊ានតែចូលមកវានឹងងាប់ "អុីឈិនស្រែកឃាត់អុីបូទាំងដៃកេះកៃនាយនិយាយគម្រាម អុីបូឲ្យផ្អាកដំណើរនៅត្រង់នោះរួចនាយក៏កាន់ដៃស៊ាវចាន់បង្វិលទៅរកមាត់ទ្វា។
"វ៉ាងអីុឈិនឯង ឆាប់់លែងប្រពន្ធយើងទៅ "អុីបូពិតជាមិនហ៊ានចូលទៅពិតមែន នាយមិនចង់ឃើញប្រពន្ធមានគ្រោះថ្នាក់នោះទេទើបនៅស្ងៀមមិនកម្រើក ដោយលែកស៊ាវចាន់មិនមាត់បានត្រឹមក្ដោបពោះយំ។
"ហុឺៗ...ហិក ហិក "ស៊ាវចាន់យំទាំងខ្លួនញ័រដូចកូនសត្វអុីបូសង្វេគអាណិតរកពាក្យនិយាយមិនត្រូវនាយសម្លឹងមើលភរិយាដែលយំទាំងដឹងកំហុស។
"លុតជង្គង់ រួចហើយសំពះបាតជើងយើង វាអាចនឹងរស់ "អុីឈិនបញ្ជាឲ្យអុីបូលុតជង្គង់សំពះខ្លួនបើអុីបូហ៊ានបដិសេដស៊ាវចាន់ស្លាប់ច្បាស់ណាស់ ដោយចិត្តអាណិតអុីបបូសុខចិត្តលុតជង្គង់ទាំងមិនស្ទាក់ស្ទើស៊ាវចាន់សម្លឹងមើលមុខប្ដីទាំងទឹកភ្នែក។
"កុំអី ហុឺៗ...."ការធ្វើបែបនេះពិតជារឿងដែលអាម៉ាស់តែអុីបូមិនខ្វល់នោះទេឲ្យតែស៊ាវចាន់រស់ទោះធ្វើអីក៏នាយហ៊ានដែល អុីបូលុតជង្គង់រួចក្រាបសំពះបាតជើងអុីឈិនពិតមែន ស៊ាវចាន់យំឡើងទន់ខ្លួនព្រោះតែនាយជួយអីមិនបាន។
"ហ៎ាសហា៎ វាពិតជារឿងដែលនឹកស្មានមិនដល់ "វាពិតជាគួឲ្យចង់សើចមែនវ៉ាងអុីបូជាម៉ាហ្វៀកំណាចបែជាលុតជង្គង់ហើយក្រាបសំពះបាតជើងខ្លួនឮដល់ណា៎ខ្មាស់គេដល់នឹង។
"លែង ប្រពន្ធយើងបានហើយ "អុីបូក្រោកឈរទាំងកែវភ្នែកក្រហមឆេះអុីឈិនមិនញញើតនាយអូសស៊ាវចាន់ទៅតាមខ្លួនរហូតដល់មាត់ទ្វាមានឡានចាំទទួលជាស្រេចកូនចៅអុីបូមិនហ៊ានបាញ់ផ្ដេសផ្ដាស់ព្រោះស៊ាវចាន់នៅក្នុងដៃគេមកដល់ក្នុងឡានភ្លាមអុីឈិនក៏ចាប់ស៊ាវចាន់ឲ្យអង្គុយក្បែតែនាយមិនបានចាក់គន្លឹះទ្វាទេ។
"ហិុមយើង នឹងមកសប្បាយជាមួយគ្នានៅពេលក្រោយណា៎អូនសម្លាញ់ "អុីឈិនពោលទាំងស្នាមញញឹមកំណាចស៊ាវចាន់ក្ដាប់ដៃណែនទាំងកំហឹង។
"(ឯងគិតថាយើងជាស្រីមែនទេ ឯងយល់ខុសហើយ )"ឌឹប "ស៊ាវចាន់គិតក្នុងចិត្តព្រោះមិនចង់ឲ្យគេបានដឹងពីចិត្ត ពេលមានឱកាសនាយតូចស្ទុះវឹងក្រោករួចធាក់កូនប្រុសអុីឈិនមួយជើងយ៉ាងដៃនឹងបើកទ្វារឡានរត់ទៅខាងក្រៅ។
"អួយ..កូនយើង..បែកហើយទេដឹង អាចង្រៃ"អុីឈិនស្រែកចាចពេលត្រូវមួយជើងរបស់ស៊ាវចាន់កម្លាំងគេពិតជាខ្លាំងស៊ាវចាន់ស្ទុះវឹងរត់សំដៅទៅរកអុីបូ។
គ្រាន់តែឃើញដំណើររបស់កម្លោះតូចរត់មករកខ្លួនអុីបូក៏ស្ទុះចូលមកឱបក្រសោបកាយជាប់ប្រពន្ធនាយពិតជាក្លាហានហើយពូកែមែនមើលចុះ។
"ស៊ាវចាន់ អូនមិនអីទេហេ៎ស "អុីបូវែកសក់ស៊ាវចាន់ចេញនាយសួនាំទាំងក្ដីបារម្ភស៊ាវចាន់ញញឹមស្រាលសម្លឹងមើលកែវភ្នែកស្វាមីអង្គរក្សទាំងអស់នាំគេចេញមកសម្បីតែអុីឈិនក៏បើកទ្វាឡានសម្លឹងមើលពួកគេទាំង2នាក់។
"ហិក អូនមិនទេ "ផាំង "សម្លេងកាំភ្លើងបានបន្លឺឡើងម្ដងទៀតអុីបូស្ទុះវឹងបង្វិលខ្លួនឈរពាំងមុខប្រពន្ធ ខាយវិននឹង កូនចៅក៏បាញ់បកទៅវិញអុីឈិនឃើញគេបាញ់បកចឹងក៏បិទទ្វារួចឲ្យគេបើកចេញទៅ ខាយវិនមិនបាញ់ព្រោះយល់ថាគេជាប្អូនលោកម្ចាស់ តែសារនេះគឺអត់ទេនាយតាមបាញ់ទាល់តែស្លាប់រាងខ្លួន។
"ហិក អុីបូ បង.."នេះទើបតែរួចពីស្លាប់ក៏មករងគ្រាប់កាំភ្លើងជំនួសខ្លួនទៀត ហេតុអីគេធ្វើបែបនេះមិនខ្លាចស្លាប់ទេឬ ? ចុះបើសារនេះគេមិនរស់តើស៊ាវចាន់នឹងធ្វើយ៉ាងមិចទៅ។
"អឹក..ហិក "អុីបូឱបកាយតូចជាប់នាយធ្វើធម្មតាៗដូចមិនឈឺមិនត្រូវគ្រាប់អ្វីទេតែដៃស៊ាវចាន់បែជាជាប់ដាមឈាមពេញដៃ។
"អុីបូ...ឈាម.ហិកហិក "ស៊ាវចាន់ពេបមាត់គេចូលមករងជំនួសនាយទៀតហើយ ហេតុអីគេធ្វើបែបនឹង?នាយមិនយល់ទេហេតុអីទៅ?ស៊ាវចាន់សម្លឹងមើលឈាមទាំងញ័រមាត់ទទ្រើត។
"ហឺស កុំយំបងត្រូវគ្រាប់មិនតិចដងទេ បងមិនឈឺផងឃើញទេបងរបួសតែដៃទេ "អុីបូភាពឈឺរសាយទៅអស់ ពេលនាយមានតែផ្ទុះសំណើចប្រពន្ធនាយ20ឆ្នាំហើយនៅយំដូចក្មេង3ឆ្នាំទៀត។
"តែអូនបារម្ភពីបង ហិក "របួសត្រង់ណា៎ក៏នាយបារម្ភដែលគេជាប្ដីនាយចឹងហើយនាយបារម្ភហួងហែងជារឿងធម្មតាទេនៅសើចទៀត។
"លោកម្ចាស់វាបានបើកឡានចេញទៅបាត់ហើយ "មុននេះខាយវិនបាញ់បកអុីឈិន តែគេពិតជាសំបូល្បិចបើកឡានទៅបាត់នាយតាមមិនទាន់។
"មិនបាច់ តាមទេ ទុកឲ្យប៉ូលីសចាត់ការទៅ "រឿងដែលកើតឡើងនាយមិនអាចមិនខ្វល់ខ្វាយនោះទេតែនាយមិនចង់លូកដៃក្នុងរឿងគ្រួសារវ៉ាងនាំតែគិតច្រើនទុកឲ្យប៉ូលីសចាត់ការទៅចុះ ណា៎មួយគេក៏មានត្រគូលវ៉ាង។
"បាទ "ខាយវិនឱនគំនាប អុីបូបាននាំស៊ាវចាន់ចូលមកខាងក្នុងភូមិគ្រឹះនាយបានហៅគ្រូពេទ្យផ្ទាល់ខ្លួនមករុំរបួសនឹងយកគ្រាប់ចេញសំណឹងហើយតែគ្រាប់បញ្ឈិតមិនចឹងនាយស្លាប់ប្រាដកណាស់។

បង្វិលស្នេហ៍ម៉ាហ្វៀវ័យក្មេង(ចប់✓)Where stories live. Discover now