"(ស៊ាវចាន់ បងដឹងថាឯងស្រឡាញ់គេ បងមិនគួរទេ បងសូមទោសឯងណា៎ បងមិនគួស្រឡាញ់គេទេ) "
"ហិក ហិក នេះមិនមែនជាកំហុសគាត់ទេ ហិក "ស៊ាវចាន់ទប់ទ្រូងខាងស្ដាំយំនាយ មានអារម្មណ៍ថាបេះដូងមួយនេះបានប្រេះរហែកជាបំណែកតូចៗអស់ទៅហើយនាយមិនដឹងតែគួធ្វើយ៉ាងមិចបន្តរទៀត។
"ហិក គ្រប់យ៉ាងមកពីខ្ញុំ គាត់ធ្វើនេះព្រោះការពារខ្ញុំ ហិក "ស៊ាវចាន់ព្យាយាមលើកហេតុផលប្រាប់ខ្លួនឯងឲ្យបានដឹងខ្លួនកុំល្ងង់ទៀត។
"ប្រុសមិនចេះឆ្អែតឆ្អន់ ដូចគេ មិនសមនឹងក្ដីស្រឡាញ់របស់ខ្ញុំទេ ហិក ពាក្យគេនិយាយសិទ្ធទេបោកប្រាស់ គេបោកប្រាស់ខ្ញុំព្រោះតេចង់បានខ្ញុំមកធ្វើជាប្រពន្ធម្នាក់ទៀត "ស៊ាវចាន់គិតថយក្រោយនឹកឃើញពាក្យដែលគេនិយាយពេលកំពុងតែមានអីនឹងគ្នាធ្វើឲ្យនាយចង់សើចហួសចិត្ត។
" ហ៎ាសហា អាចាន់ឯងល្ងង់ណាស់ខួឯង ក៏មិនចេះចាំទៀត សមមុខឯងហើយ ឯងតែងគិតថាគេនឹងកែ តែមើលចុះ គេវ៉ៃធ្វើបាបបងឯងឃើញទេ ថាប្រុសថោកទាបបែបនោះវាយ៉ាងណា៎ ឯងស្រឡាញ់គេងប់មិនខ្វល់ថាបងឯងឈឺចាប់ "ស៊ាវចាន់សើចហួសចិត្ត នាយអស់សំណើចសើចទាំងទឹកភ្នែកស្រក់នាយឈឺចិត្តខ្លាំងណាស់ហេតុអីក៏ទ្រូងមួយនេះឈឺខ្លាំងម្ល៉េះ។
"បងឯងស្រឡាញ់គេហើយ ឯងក៏គួរតែដើរចេញដូចគ្នា ហិក ធ្វើបែបនេះទើបបងស្រីមិនឈឺចាប់ ដែលមានឯងជាជនទី3 មិនថាចំណី របស់របរយើងទាំង2អាចចែកគ្នាបានតែមនុស្សជាទីស្រឡាញ់ចែកមិនបានទេឯងក៏ដឹង ហិក "តាំងពីតូចរហូតមកធំដឹងក្ដីអ្វីក៏ពួកគេប្រើរួមគ្នាដែលតែ ពាក្យថាស្នេហាគឺមិនបានទេ វាពិតជាឈឺបើសិនជាមនុស្សម្នាក់ទៀតចូលមក ។
"ហិក ហិក អូនគិតថាបងនឹងកែ តែបងនៅតែមិនកែចរិកដដែល ហិក ចឹងអូនដោះលែងបងហើយ " ចរិកព្រានគេមិនធ្លាប់កែល្មោភកាមកិលេស មិនធ្លាប់ដឹងឮអំពីអ្នកដែលស្រឡាញ់គេស្មោះចរិកមិនដែលប្រែពិតគួឲ្យសង្វេគចំពោះខ្លួនឯង។
តុក~តុក
"ស៊ាវចាន់ឯង មានឮបងហៅឯងទេ បងបារម្ភពីឯងណាស់ តើសម្ដីបងប៉ះពាល់ដល់ឯងណាស់ឬ? ស៊ាវចាន់ឯងចេញមករកបងបានទេបងសូមទោស បងមិនគួនិយាយវាចេញមកទេ ឯងចេញមករកបងបានទេ "ស៊ាវចិនគោះទ្វាខ្លាំងៗនាងស្រែកដង្ហោយហៅប្អូនឲ្យចេញមកនិយាយគ្នានៅខាងក្នុងបន្ទប់នាងលួងប្អូនមិនបានទេ។