ខាយវិនបានឲ្យមនុស្សជាច្រើនតាមស្វែងរកចៅហ្វាយរបស់ខ្លួនព្រោះតែក្ដីបារម្ភនាយខ្លាចមានសត្រូវធ្វើបាបអុីបូពេលខ្លួនមិននៅក្បែ។
"ពួកឯងស្វែងរកឡានលោកម្ចាស់ឲ្យឃើញ "ខាយវិនបានឲ្យមនុស្សជាច្រើនតាមស្វែងដំណឹងអុីបូតែបែជាមិនដឹងអីបន្តិចវាចម្លែកពេកហើយ។
"បងធំមានគេឃើញឡានលោកម្ចាស់ មុខជ្រោះមួយកន្លែង "មួយសន្ទុះក្រោយមកកូនចៅខាយវិនក៏បានដឹងតែវាពិតជាចម្លែកឃើញតែឡានបែជាបាត់ម្ចាស់។
"នាំ យើងទៅ "ខាយវិនបានទៅជ្រោះមួយកន្លែងដែលជាផ្លូវឆ្លងកាត់ទៅខនដូរ ខាយវិនចុះទៅរកឡានដែលឆេះមានដាមស្នាមឈាមនៅត្រង់នោះព្រមទាំងស្បែកជើង នឹងប្រអប់ពណ៌ក្រហមដែលមិនខានឡើយមនុស្ស។
"ស៊ាវចាន់.. "ខាយវិនបានបើកប្រអប់នោះឡើងនាយបើកវាមើលរួចឧទានឡើងព្រោះថាវាមានឈ្មោះស៊ាវចាន់ដែលជាបន្តោង វាមានន័យថាអុីបូបានទិញវាទុកជាកាដូអ្វីម្យ៉ាងសម្រាប់ភរិយា ។
"ពួកឯង ឆែករុករកព្រៃនេះឲ្យឃើញ ហើយឲ្យមនុស្សខលទៅអ្នកជំនាញហែលទឹកមកផង"តាមការសង្ស័យគឺអុីបូពិតជាត្រូវតាមសម្លាប់ពិតមែនទើបឲ្យស្វែងរកក្រែងលររកឃើញទោះសល់តែសាកសពក៏ដោយ។
"បាទទាន.. "កូនចៅទាំងអស់ឱនគោរពរួចក៏ចេញទៅធ្វើការរាងខ្លួនខាយវិនកាន់ប្រអប់ខ្សែពណ៌មានឈ្មោះស៊ាវចាន់នោះទាំងមុខស្មើនាយបារម្ភខ្លាចអុីបូនៅក្នុងឡានដែលឆេះនោះ។
2ម៉ោងក្រោយមក
មិនថាអ្នកជំនាញស្វែងរកយ៉ាងនោះទេនៅមិនឃើញខាយវិនប្រឹងរុករកព្រៃទាំងមូលក៏មិនឃើញទៀតវាច្បាស់ថាអុីបូស្លាប់ក្នុងឡានដែលឆេះនោះ ។
"បើតាមការ ពិនិត្យគឺឡានលោម្ចាស់គឺត្រូវគេ ផ្ដាច់ហ្វ្រាំង នៅបង្ហូរប្រេងធ្វើឲ្យបុកនឹងអ្វីមួយទើប ផ្ទុះសល់តែសាកសពឡានបែបនេះ អាចថាលោកម្ចាស់វ៉ាងស្លាប់បាត់ហើយ "ប៉ូលីសបានចុះទៅពិនិត្យមើលគឺឡាននៅសល់តែគ្រោងឆ្អឹងវាមិនតិចម៉ោងនោះទម្រាំទេខាយវិនរកឡានឃើញអាចថាសម្បីសពក៏ឆេះសល់តែឆ្អឹង ។