រឿងរូវដែលយល់ច្រឡំក៏បានកើតរវាងប្ដីប្រពន្ធមួយគូ មានការយល់ច្រឡំគ្នានឹងគ្នាធ្វើឲ្យទំនាក់ទំនងមួយនេះប្រេះស្រាំ។
"ហា??? "នេះជាអ្វីដែលនាយចង់បានកន្លងមកច្បាស់ណាស់ ពេលនេះនាយក៏បានឱបក្រសោបបានក្បែដូចតែចិត្តបានប៉ង យុនចុងបែជាកម្រើកមិនបាន និយាយមិនចេញមិនដឹងថារកពាក្យអ្វីមកហាស្ដីឲ្យត្រូវអំឡុងពេលនេះ។
"លោកប្ដី...បងចង់បោះបង់ខ្ញុំហើយមែនទេ ខ្ញុំឮថាលោកជាប្ដីខ្ញុំពេលនេះខ្ញុំគ្មានសាច់ញាតិ គ្មានអ្នកនៅក្បែសម្បីតែបងក៏ចង់បោះបង់ចោលខ្ញុំទៀត ហិក "ស៊ាវចិនដោយយល់ចករឡំថាគេអស់ចិត្ត នាងក៏លែងពីការឱបហេតុអីក៏ការឱបមានតែម្ខាង?ហេតុអីគេមិនតបស្នងនាងខ្លះ?ឬគេអស់ចិត្ត មែន?គេចង់បោះបង់នាងហើយ៊?
"វាមិនដូចអ្នកនាងគិតទេខ្ញុំ..ខ្ញុំមិន "យុនចុងមិនចង់ឲ្យគេយល់ច្រឡំទេនាយដឹងថានាយស្រឡាញ់នាង តែកុំព្រោះតែការចង់បានអូសទាញនាងមករកខ្លួនវា ដូចជាអាត្មានិយមពេកហើយចំពោះនាង ។
"មិនមែន.. ហិក អូនយល់ហើយ បងប្រហែកជាស្អប់ខ្ពើមអូនព្រោះអូនលែងចងចាំបង ហិក "ស៊ាវចិនសើចទាំងឈឺក្នុងទ្រូងនាងងក់ក្បាលទាំងយល់គ្រប់យ៉ាងហើយ។
"អាយុន ឯងហេតុអីក៏ល្ងង់ម្ល៉េះហាស់ "តាមពិតសុងលីមិនចង់ចូលទៅរញ៉េរញ៉ៃគេញ៉ែគ្នាទេតែឮសម្ដីឈ្លោះប្រកែកមិញនេះធ្វើឲ្យនាយហួសចិត្ត មិត្តនាយនេះណា៎សុភាពជ្រុលគេហៅប្ដីប៉ុណ្នឹងហើយនៅបដិសេដមិនក្ដោបនាងជាប់ទៀត។
"លោក .លោកជាអ្នកណា៎ហ្នឹង ? "ស៊ាវចិនដោយឃើញសុងលីចូលបន្ទប់ខ្លួនបែបនេះក៏សួទាំងងើយឆ្ងល់ព្រោះតែនាងមិនធ្លាប់ស្គាល់គេពីមុនមកទេសុខក៏លិចវត្តមានគេធ្វើឲ្យនាងងើយឆ្ងល់។
"ខ្ញុំ..ខ្ញុំ ជាមិត្តប្ដីអ្នកនាងនេះឯង "សុងលីលើកដៃស្វាគមន៍ព្រោះតែមិនចង់ឲ្យនាងយល់ច្រឡំនឹងខ្លួនទើបក៏ចូលស្ទឹងតាមបទតែសម្ដីមិញនេះធ្វើឲ្យនាយយុនចុងសម្លក់ខ្លួនចង់ជ្រុះគ្រាប់ភ្នែក។
"ឯងនិយាយស្អីឯង អាសុង "យុនចុងគ្រាន់តែឮសុងលីហៅខ្លួនជាប្ដីស៊ាវចិនក៏ស្រែកទាំងការមិនពេញចិត្តចេះនិយាយចេញមករួចនាយមិនមែនប្ដីគេក៏ដឹងនៅនិយាយចឹងទៀតសមតែសុីកណ្ដាប់ដៃមែន។