ភាគ29 : មិនមែនជាអុីបូ✨💔

241 4 0
                                    


គ្រាន់តែបានដឹងអំពីរបួសរបស់អុីបូម្នាក់ៗស្លត់យកតែមែនទែនជាពិសេសគឺស៊ាវចាន់នេះឯងនិយាយមិនចេញឱបប្ដីទាំងទឹកភ្នែក។
"ចៅហ្វាយត្រូវរបួសហើយ ពួកឯងឆាប់មកជួយគ្រាលោកម្ចាស់ចូលក្នុង"ខាយវិនបានហៅកូនចៅទាំងអស់ឲ្យចូលមកជួយគ្រាអុីបូព្រោះតែគេត្រូវរបួសដៃខាងស្ដាំ ហើយថែមទាំងខ្នងរបស់គេក៏មានជ្រាបឈាមមករឹមៗផងដែលជារបួសសារលើកមុន។
"ហិកគ្រប់គ្នា ឆាប់ឡើង "នាយតូចឱបប្ដីបេះដូងនាយស្ទើធ្លុះធ្លាយទៅហើយ ស៊ាវចាន់ស្រែកឡើងទឹកភ្នែកស្រក់ហូរមិនឈប់ព្រោះតែមានរឿងមិនល្អកើតឡលងមកផ្ទួនៗ ដោយលែកកូនចៅរបស់អុីបូស្ទុះស្ទៀប្រញ៉ាប់មកជួយគ្រាដោយស៊ាវចាន់ដើរតាមពីក្រោយខ្នងប្ដី។
"អាឡូពេទ្យសុន លោកម្ចាស់ត្រូវរបួសឯងប្រញ៉ាប់មកទីនេះជាបន្ទាន់ "បន្ទាប់ពីខាយវិនគ្រាអុីបូមកដល់ក្នុងបន្ទប់នាយក៏ដាក់គេនៅលើគ្រែថ្នមៗរួចក៏ទាញទូរស័ព្ទចុចខលទៅគ្រូពេទ្យប្រចាំកាយរបស់អុីបូដែលនៅខាងក្រោយភូមិគ្រឹះ។
"បាទៗ ចាំបន្តិច "គ្រូពេទ្យសុនដោយឮចឹងក៏រហ័សចុចបិទទូរស័ព្ទនាយរៀបចំ ឧបករណ៍វះកាត់នឹងថ្នាំស្ពឹកមកតាមខ្លួនព្រមជាមូយថ្នាំ។
20នាទីក្រោយគ្រូពេទ្យសុងក៏មកដល់នាយបានចូលមកលាងរបួសនឹងលាបថ្នាំឲ្យអុីបូដោយការយកចិត្តទុកដាក់ដោយលែកស៊ាវចាន់បានត្រឹមឈរមើលពីចម្ងាយទាំងខ្លោចចិត្ត។
"អ្នកប្រុសកុំបារម្ភអី ខ្ញុំបានដេររបួសចាស់របស់លោកម្ចាស់រួចអស់ហើយ អាចថា3ក្រោយគាត់នឹងខ្លួន "ទីបំផុតក៏រួចរាល់គ្រូពេទ្យសុនបានរៀបចំកាតាបនឹង រៀបចំថ្នាំឲ្យអុីបូមុននឹងចូលទៅប្រាប់ពីអការៈរបស់អ្នកជំងឺដល់ស៊ាវចាន់។
"ហិក..អរគុណ លោកគ្រូពេទ្យហើយ "ស៊ាវចាន់ឱនគោរពគ្រូពេទ្យជាការអរគុណនឹងរំភើបដែលប្ដីមិនកើតអ្វីនាយបារម្ភ3ថ្ងៃមកនេះនាយបាយមិនបានទេកង្វល់មិនឈប់ ។
"បាទមិនអីទេអំឡុងពេលគាត់មានរបួសគួតែហាមកម្រើកផ្ដេសផ្ដាស់ជាពិសេសកុំឲ្យប៉ះទឹក ខ្ញុំនឹងចេញថ្នាំឲ្យលោកម្ចាស់រាល់ពេលម៉ោង3ខ្ញុំនឹងមកពិនិត្យលោកម្ចាស់ម្ដងទៀត "គ្រូពេទ្យហុចថ្នាំឲ្យស៊ាវចាន់បន្តាប់ពីរៀបរាប់រួចអស់នាយក៏ចាក់ចេញទៅបាត់ ដោយសារតែគ្រូពេទ្យចាក់ថ្នាំងងុយគេងនឹងសារធាតុស្ពឹកទើបអុីបូគេងលង់លក់បែបនេះ។
"ខាយវិន "បន្ទាប់គ្រូពេទ្យសុនចេញទៅបាត់ នាយតូចក៏ចេញទៅតាមពីក្រោយ ពេលជួបខាយវិនក៏ហៅឡើងទាំងទឹកមុខ ស្រពោន

"បាទ អ្នកប្រុសមានអ្វីមែនទេ? "ខាយវិនឈរយាមមាត់ទ្វាក្រែងលរមានករសំខាន់អ្វីគ្រាន់តែឃើញស៊ាវចាន់នាយក៏ឱនគំនាបក្នុងនាមគេជាអ្នកប្រុសតូច។
"ហិុម..គឺ..គឺ បុរសដែលចូលមករកខ្ញុំមុននេះគេជាអ្នកណា៎ ហេតុអ្វីគេមុខមាត់ដូចប្ដីខ្ញុំម្ល៉េះ ?"មិនសួមិនបានទេព្រោះបុរសនោះមានមុខដូចអុីបូខ្លាំងណាស់នាយស្ទើតែចំណាំមនុស្សខុសទៀតផង។
"អ្នកប្រុសនិយាយអំពី អ្នកប្រុសអុីឈិននឹងមែនទេ? "ខាយវិនដឹងថាគេសួពីអ្នកណា៎គ្រាន់តែចង់សួបញ្ជាក់ខ្លាចថាអ្នកផ្សេងទៀត។
"ហិុម.."ស៊ាវចាន់ងក់ក្បាលជំនួសការឆ្លើយនាយចង់ដឹងពិតមែនមានមុខមាត់ដូចគ្នាចរិកក៏មិនខុសគ្នាសាហាវឃោឃៅដូចគ្នាគ្រាន់តែប្ដីរបស់នាយកម្រសោះកក្រោះដាក់នាយណាស់ចំពោះ អ្នកផ្សេងទៀតនាយមិនដឹងទេ។
"អរ...អ្នកប្រុសអុីឈិនជាកូនប្រុស អ្នកស្រីហ្វុងលីវ ដែលជាប្រពន្ធចុងលោកម្ចាស់វ៉ាងសុីតាន ពីមុនខ្ញុំក៏មិនដឹងថាមានរឿងអ្វីដែលទើបដល់ថ្នាល់នេះ "នាយទើបតែចូលបាន6ឆ្នាំរឿងពីមុននាយមិនដឹងទេរឹតតែមិនពីទំនើសអុីបូនឹងអុីឈិន។
"ហិុម..មិនអីទេ បងទៅសម្រាកទៅ បងក៏ហត់ហើយ "ចម្លែកមែនបងប្អូននឹងគ្នាបែជាកាប់សម្លាប់គ្នាទីវិញ ស៊ាវចាន់ដកដង្ហើមធំមុននឹងដេញខាយវិនឲ្យទៅសម្រាកនាយក៏ចង់ទៅរកប្ដីដូចគ្នា។
"បាទអ្នកប្រុស "ខាយវិនឱនគោរពរួចក៏ត្រឡប់ទៅបន្ទប់របស់ខ្លួនវិញស៊ាវចាន់ចូលមកខាងក្នុងរួចដាក់ខ្លួប៊នគេងក្បែស្វាមីនៅលើគ្រែធំ។
កាត់កាណា៎ដាឯណេះវិញ យុនចុងបាននាំស៊ាវចិនមកប្រទេសចិនវិញ ព្រោះគេមកកាណាដាក៏ដើម្បីធ្វើការពេលនេះការងារនាយរបស់នាយក៏ចប់ដូចគ្នាចឹងហើយចឹងត្រឡប់ទៅកាន់កាប់នៅប្រទេសចិនវិញ។
រយះពេលជាច្រើនម៉ោងនៅទីបំផុតស៊ាវចិនក៏មកដល់ប្រទេសចិននាងមកនៅប៉េកាំងតាមស្វាមីដែលទើបតែរៀបការរួចថ្មីៗ យុនចុងតែងតែថ្នាក់ថ្នមនាងស្រឡាញ់ដូចកែវភ្នែកមិនដែលឲ្យនាងទាស់ចិត្តសម្បីម្ដង។
"តោះ "មួយសន្ទុះក្រោយមក ក៏មានឡានមួយគ្រឿងពណ៌ខ្មៅសារីទំនើបបើកចូលមកក្នុងភូមិគ្រឹះដែលធំនឹងអមដោយស្មៅខៀវនឹង អាងទឹកដ៏ធំ យុនចុងបានចតឡាននៅខាងមុខដោយមានអង្គរក្សជាច្រើនឈរចាំតម្រៀបជាជួរយុនចុងបាននាំនាងក្រមុំមកខាងក្នុងដោយនាយផ្ទាល់កាន់វ៉ាកីរបស់នាងក្រមុំ។
"ហិុម.."ចូលមកដល់ខាងក្នុងនារីៗស្រស់ស្អាតឈរចាំយ៉ាងរបៀបពួកគេសម្លឹងមើលអ្នកទាំង2នាក់ទាំងភ្ញាក់ផ្អើលនេះជាលើកទី1ហើយដែលយុនចុងនាំមនុស្សស្រីមកភូមិគ្រឹះ ស៊ាវចិនមិនមាត់នាងមកតាមទាំងភ្នែកឡេឡង់ព្រោះតែគ្មានទេការចងចាំចំពោះទីនេះ។
"អ្នកស្រី... "អ្នកបម្រើគ្រប់គ្នាឱនគំនាបព្រមទាំងហៅនាងតូចជាអ្មកស្រីស៊ាវចិនឯណេះអៀនធ្វើអ្វីមិនត្រូវ ដោយលែកយុនចុងញញឹមចុងមាត់រួចឡើងទៅខាងលើមុន។
"ខ្ញុំ..ខ្ញុំ មិនមែន..អេ៎"គ្រាន់តែឮគេហៅនាងថាអ្នកស្រីស៊ាវចិនបែជាអ្វីមិនត្រូវអារម្មណ៍នាយហាក់ភ័យខ្លាចនឹងអឹមអៀនចម្លែក ស៊ាវចិនរវល់តែអៀនភ្លេចមើលប្ដីគេនេះចេះរត់ចោលនាងទៅកើតដែរស៊ាវចិនមិមចាំយួរនាងស្ទុះទៅតាមពីក្រោយ។
ស៊ាវចិនចេះតែបន្តរដំណើរទាំងខ្លួននេះភ័យអរ នាងបន្តររហូតដល់បន្ទប់មួយដែលនៅចុងគេនាងក៏រុញទ្វាចូលទៅតាម។
ក្រាក~
"នេះជាបន្ទប់បងនឹងអូន ហើយយ៉ាងមិចដែលស្អាតទេ "គ្រាន់តែយុនចុងឃើញស៊ាវចិនរុញទ្វាចូលមកនាយក៏បង្ហាញបន្តប់របស់ខ្លួនឲ្យនាងបានឃើញបន្ទប់ បើសូម្បីតែ តុទូ គ្រែគេង ពូកកម្រាលពូកនឹង ពណ៌ជញ្ជាំង ក្បាលគេគឺ សុទ្ធតែខ្មៅ។
"អឺ..គឺ "ស៊ាវចិនគាំងវេចាព្រោះបន្ទប់ខ្មៅមួយចប់ជាមនុស្សស្រីផ្កាពណ៌ចម្រុះដល់ឃើញចឹងវាចាលែងកើតបានត្រឹមគាំងហាស្ដីមិនរួច។
"ហិុម..បងដឹងថាអូនប្រាកដជាថាស្អាត "មិនបាច់ឲ្យគេនិយាយទេនាយឆ្លើយខ្លួនឯងស៊ាវចិនឱនមុខចុះមិនហ៊ានបដិសេេអ្វីឡើយនាងបានត្រឹមញញឹមទាំងមិនសម។ តើនាងត្រូវគេងនៅទីនេះហេ៎ស?
"បើចឹង..អូនងូចទឹករួចសម្រាកទៅបងចុះទៅក្រោមដើម្បីនិយាយរឿងការងារបន្តិច "ដោយសារតែមិនចង់ឲ្យនាងពិបាកចិត្តយុនចុងក៏បានដាក់វ៉ាលីស៊ាវចិនទៅលើពូករួចក៏ប្រញ៉ាប់ចាក់ចេញទៅ នាយត្រូវនិយាយការងារនឹងសុងលីដែលជាមិត្តសម្លាញ់។
"ហើុយ..ស្អី សូម្បីបន្ទប់ទឹកក៏ពណ៌ខ្មៅ "មិនដឹងគួយំឬសើចទេព្រោះបន្ទប់នេះគួឲ្យខ្លាចណាស់ខ្មៅដូចជាបន្ទប់ម៉ាហ្វៀដោយគ្មានជម្រើនាយក៏ទាញរ៉ូបពីវ៉ាលីទៅបន្ទប់ទឹក នាងលាន់មាត់ទាំងមិនចង់ជឿតែនាងមិនដឹងធ្វើបែបណា៎ទេវាជាបន្ទប់ប្ដីទៅហើយមានតែទ្រាំងូចនឹងគេងសិន។
កាត់មកមើលខាងក្រោមឯណេះវិញសុងលីបានមកនិយាយរឿងការងារនឹង រឿងដែលអុីបូជួបគ្រោះចរាចរណ៍តែមិនស្លាប់ហើយក៏ត្រូវអុីឈិនលបសម្លាប់ម្ដងទៀតតែរបួសត្រឹមដៃស្ដាំ។
"សមមុខវាហើយ សាងអាក្រក់ច្រើន រកតែកន្លែងងាប់ចឹង "យុនចុងសើចរាល់ថ្ងៃក្រៅពីលក់គ្រឿងញៀន កាំភ្លើងគេនៅលក់ស្រីៗទៀតរាល់លើកដែលរំលោភគឺសម្លាប់ គ្មានចំណុចណា៎ដែលថាល្អមិនមានលុយសងក៏រាប់អូសទាំងអស់សម្បីតែជីវិត ។
"អឺ..យ៉ាងណា៎រឿងយើងលួចឥវ៉ាន់វា វានៅតែតាមសើុបអំពីយើង "សុងលីឮថាអុីបូនឹងនាំចូលគ្រឿងពេជ្ររាប់លាន$ទើបលួចវាមិនជារឿងតូចតាចនោះទេ ព្រោះវាជារបស់កម្រតម្លៃខ្ពស់វាក៏ជារបស់ដែលភ្ញៀវអុីបូត្រូវការតែវានៅក្នុងដៃសុងលីនឹងយុនចុង។
"គ្រាន់តែគ្រឿងពេជ្យវាមិនស្មើនឹង កាំភ្លើងដែលវាខាតបង់ទេ ហើយអាថៅកែហ្វុងនោះមានថាអ្វីដែលទេ " ការលក់ដូរអាវុធខុសច្បាប់វាជាការងាររបស់យុនចុងនឹងអុីបូការរកសុីតែប្រជែងគ្នាបែបនេះ។
"អាថៅកែនោះវាខឹងនឹងអុីបូរហូតដល់ថ្នាក់ផ្ដាច់កុងត្រាពេលនេះវាបានកម្មង់ពីខាងយើងវិញហើយ"សុងលីតបទាំងស្នាមញញឹមព្រោះតែថៅកែហ្វុងជាអ្នកទិញយកអាវុធច្រើនជាងគេពេលនេះគេមករួមដៃនឹងពួកនាយវិញដូចជាបំបាក់ជើងស្ដាំនឹងឆ្វេងរបស់អុីបូយ៉ាងចឹង។
"ល្អ នេះជាមេរៀនចំពោះវា ហឺស.វ៉ាងអុីបូមិត្តសម្លាញ់ឯងទេដែលធ្វើឲ្យយើងក្លាយជាងបែបនេះ "

បង្វិលស្នេហ៍ម៉ាហ្វៀវ័យក្មេង(ចប់✓)Where stories live. Discover now