គិតសព្វៗគួឲ្យចង់មែននាយមិនគួលើកតម្កើនខ្លួនឯងពេកនោះទេត្រឹមជាប្ដីម្ដេចនឹងស្មើបងស្រីគេរស់នៅជាមួយគ្នាញាំុបាយរួមគ្នា ហើយ មើលថែគ្នា ចុះនាយធ្វើស្អីឃើញគេភ្លាមក៏រំលោភប្រើប្រាស់គេ បោកប្រាស់គេ តើនាយមានចំណុចណា៎ដែលល្អ?
"ហិក .."អុីបូគាំងគំនិតហើយមានតែនៅស្ងៀមសម្លឹងមើលមាត់ច្រករង់ចាំស៊ាវចាន់មករកខ្លួន យ៉ាងណា៎គេជាប្រពន្ធនាយទោះជាយ៉ាងណា៎ក៏នាយ មិនអាចស្អប់គេ ។
"ហិក..កន្លងមកបងមិនល្អខ្លួនឯង បើពេលនោះបងមិនប៉ះពាល់នាងគេក៏មិនរត់ចេញហើយមានគ្រោះថ្នាក់ បងល្ងង់បង អាវ៉ាសែ ហិកបងសូមទោស "ផាច់ៗ"សូមទោស1លានដង សូមទោស1លានដែលដែលធ្វើឲ្យគេឈឺ នាយសូមទោសនៅរឿងគ្រប់យ៉ាងមិនល្អខ្លួនឯងការពារគេមិននបាននាយ អន់ណាស់ឬ។
"ហិក បើអាចបង ចង់ផ្ដល់ឈាមជំនួញអូនបងចង់ ធ្វើណាស់ស៊ាវចាន់ អភ័យទោសឲ្យប្ដីចង្រៃម្នាក់នេះផង "នាយខុស នាយខុសធ្ងន់ណាស់ នាយខុសដែលហាមគេមិនបាន នាយខុសដែលបណ្ដោយឲ្យគេធ្វើបែបនេះនាយមានតែកំហុស នាយគ្មានឡើយពាក្យថាល្អ នាយអាក្រក់ដល់ថ្នាក់រកកន្លែងល្អមួយចំណុចក៏គ្មាន។
"ហិក ហិក "នេះជាថ្ងៃដែលនាយបាត់បង់មនុស្សជាទីស្រឡាញ់ខ្លាំងនាយពិតជាឈឺចាប់ណាស់ ឈឺរហូតស្ទះខ្យល់ស្លាប់មួយរំពេចនាយឈឺ នាយឈឺដល់ថ្នាក់ហា៎ស្ដីមិនចេញបានត្រឹមខាំមាត់ឱបក្រសោបអេកូមួយសន្លឹកដែល ធ្លាប់ថត ជាការដូដែលនាយពិនិត្យនៅចុងខែ។
កាត់មកមើលស៊ាវចាន់ឯណេះកំពុងគេងលើគ្រែពេទ្យ ទាំងក្នុងខ្លួនអស់អារម្មណ៍នឹងនិយាយស្ដី ខ្លួននាយស្រាលដូចសំឡីពេលដឹងថាបន្តិចទៀតនេះនាយនឹងបាត់បងកូននៅពេលបន្តិចទៀតនេះ។
"ដល់ពេលហើយ "លោកដុកទ័រពិនិត្យឈាមស៊ាវចាន់រួចរាល់ហើយក៏ពិនិត្យមើលសុខភាពគេល្អគ្មានជំងឺអ្វីធំដុំនោះឡើយ គ្រាន់តែគេខ្សោយតាំងពីកំណើត លោកដុកទ័របានយក ឧបករណ៍បូមឈាមមកលើដៃរួចក៏ចាត់ការ បូមឈាម។
"លាហើយ កូនសម្លាញ់ ប៉ាសូមទោស ហិក "ស្នាមញញឹមរួមទាំងដៃម្ខាងទៀតខ្ញាំពោះខ្លួនឯងទាំងអារម្មណ៍នាយខុសធ្ងន់ណាស់ដែលបោះបង់កូនដើម្បី បងស្រីតែនាយគ្មានជម្រើសទេ នេះអាចថាមកពីទេវតាបានតាក់តែងក៏ថាបាន ពេលនេះអាចថានឹងពេលវេលាចុងក្រោយដែលនាយនៅក្បែកូនហើយ លោកដុកទ័របានទាញម្ជុលមករួចក៏.. ។
ក្រាក~
សម្លេងបើកទ្វាដោយស្នាដៃលោកស៊ាវ ធ្វើឲ្យស៊ាវចាន់យំយកៗ តែម្ដង ព្រោះថាពេលនេះលោកតារបស់កូននាយកំពុងមកជួយពួកគេហើយ ពេលនេះក្ដីសង្ខឹមទាំងមួលបានធ្លាក់ទោលើលោកស៊ាវ ខ្វះតែ1ជំហានទៀតនាយបាត់បង់កូនហើយ ។
"រឿងឈាមទុកឲ្យខ្ញុំ បូមឈាមខ្ញុំទៅ"លោកស៊ាវចូលមករកដុកទ័ររួចក៏ស្នើរខ្លួនជាអ្នកបូមឈាមជំនួសមុននេះគាត់បានឮពីមាត់ យុនចិនថាស៊ាវចាន់មានកូនទើបគាត់រហ័សចូលមកកុំឲ្យហួសពេលទាន់។
"ហិក ហិកប៉ា "ស៊ាវចាន់យំឡើងអស់កម្លាំងពីខ្លួននាយស្ទុះវឹងចុះពីគ្រែរត់សំដៅអ្នកមាននាមជាប៉ា លោកស៊ាវអង្អែលក្បាលកូនទាំងស្នាមញញឹម។
"ទៅតាម ប្ដីអូនទៅគេប្រាកដជាខូចចិត្តខ្លាំងហើយ "លោកស៊ាអង្អែលក្បាលកូនរួចប្រាប់គេឲ្យទៅតាមអុីបូ ព្រោះមុនពេលគាត់ចូលមកក៏ជួបគេដោយចៃដន្យ គេល្អពេកហើយសុខចិត្តសង្ងំយំក៏មិនឃាត់កូនប្រុសរបស់គាត់មិនឲ្យជួយស៊ាវចិនដែល។
"បាទប៉ា ខ្ញុំហិក ខ្ញុំទៅរកលោកប្ដីហើយ ហិក "ស៊ាវចាន់ញញឹមងក់ក្បាលនាយចង់ទៅរកគេស្ទើស្លាប់ខ្លួនទៅហើយ លោកស៊ាវញញឹមដាក់កូនរួចដើរសំដៅទៅរកដុកទ័រ។
"ចាត់ការទៅ "លោកស៊ាវប្រាប់ដុកទ័រឲ្យបូមឈាមខ្លួនស៊ាវចាន់ឈរសម្លឹងមើលប៉ាបានមួយសន្ទុះក៏ចេញទៅតាមអុីបូភ្លាម នាយសម្លឹងមើលគ្រប់គ្នាដែលរង់ចាំទាំងយុនចុង យុនចិននឹងអ្នកម៉ាក់ សុទ្ធតែបារម្ភពីនាយ។
"ម៉ាក់ ហិក "ស៊ាវចាន់រត់មកឱបម៉ាក់ខ្លួនទាំងក្ដីនឹករលឹកនាយនឹកគាត់ណាស់បែកគ្នា3ខែពិតជានឹកខ្លាំងណាស់ អ្នកស្រីស៊ាវអង្អែលសក់កូនមុននឹងថើបកូន។
"សឺត ម៉ាក់ក៏នឹកកូនដែល បែកពីកូន3ខែកូនស្គមដល់ម្លឹង "អ្នកស្រីស៊ាវលែងពីការឱបរួចក៏បង្វិលមើលខ្លួនស៊ាវចាន់មួយជុំគាត់មើលឃើញថាគេស្រកសាច់។
"ហិហិ កូនគ្រាន់តែ កំពុងចាញ់កូន ញយបាយមិនសូវបាន "ពិតណាស់កូនជើងល្អ2នាក់នេះធ្វើបាបនាយខ្លាំងណាស់ដល់ថ្នាក់នាយស្រកសាច់ ហូបអ្វីមិនបាន។
"សឺត..ហិុម ចា៎កូនម៉ាក់នឹកកូនណាស់ "អ្នកស្រីស៊ាវងក់ក្បែគាត់យល់ណា៎ថាអ្នកចាញ់កូនពិតជាលេបអ្វីមិនចូលពិតមែនតែគាត់នៅតែចង់ឲ្យគេមើលថែខ្លួន។
"កូនក៏នឹកម៉ាក់ សឺត ម៉ាក់ហ៎ាកូនសុំទៅរកលោកប្ដីកូនសិនហើយ "ទឹកចិត្តជាម្ដាយច្បាស់ជាបារម្ភពីកូនស៊ាវចាន់យល់ច្បាស់ នាយដកកាយចេញបន្តិចមុននឹងស្នើខ្លួនទៅរកប្ដី។
"ចា៎..កូន ឆាប់ទៅៗកុំឲ្យបងចាំ "អ្នកស្រីងក់ក្បាលយល់ព្រមនឹងសំណើរកូន ពេលទទួលការអនុញាតិហើយស៊ាវចាន់មិនចាំយួរគេក៏ស្ទុះវឹងទៅ ច្រកទ្វាខាងក្រោយ ។
មកដល់ច្រកទ្វាខាងក្រោយស៊ាវចាន់ក៏ដើរចូលមករកប្ដីយឺតៗ ពេលឃើញអុីបូកំពុងអាដៃបង្ហូរឈាមទៅលើដីនាយស្លត់ចិត្តមើលចុះឈាមគេ។
"ហិក អុីបូ "ស៊ាវចាន់ស្ទើតែលុយជង្គង់សំពះគេកុំឲ្យធ្វើបាបខ្លួនឯងតែនាយបានចូលទៅរកគេទាំងទឹកភ្នែកនឹង ក្ដីបារម្ភនាយមិនចង់ជឿនឹងភ្នែកថាគេធ្វើបែបនេះ។
"ស៊ាវចាន់ ហិក "គ្រាន់សម្លឹងឃើញដំណើរប្រពន្ធអុីបូមិនចាំយួរនាយស្ទុះមកក្រសោបកាយទោះអារម្មណ៍ឈឺចាប់យ៉ាងណា៎នៅពេលឱបគេ ថ្នាក់ថ្នមគេនាយកក់ក្ដៅមួយរំពេច។
"សូមទោស អុីបូ អូនសូមទោសតែបងកុំធ្វើបានខ្លួនឯងបានទេហិក "ទឹកភ្នែកនឹងបេះដូងរហែកដូចមានកាំបិតរាប់ពាន់ចាក់ ទម្លុះនឹងឆ្អិះឆ្គៀលវារហូតដល់ឈាមហូរដូចទឹក នាយកាន់តែសម្លឹងមើលដៃដែលហូរឈាមនោះនាយកាន់តែអាណិត ក្លោចចិត្ត។
"ហិក ហិក បងសូមទោស បងសូមទោសអូនកុំ លះបង់កូនពួកយើងបានទេ បងសុំអង្វរអូនហិក "អុីបូនៅតែទទួលយកមិនបាននាយខ្លាចណាស់ខ្លាចកូនមានគ្រោះថ្នាក់នាយខ្លាចបំផុតនាយបារម្ភនាយ ខ្លាច។
"ហិក អូនមិនបោះបង់កូនពួកយើងទេ បងកុំយំអី ហិក កូននៅក្នុងពោះអូននៅឡើយទេបងស្ទាបទៅ "គ្រាន់តែការស្នើរសុំខ្លួននាយស្រាលពឺក នាយលែងការឱបរួចយកដៃធំមាំមកស្ទាបពោះខ្លួនឯឲ្យគេឈប់ឈឺចាប់ទៀត។
"ហិក កូន..ហិហិ កូន "គ្រាន់ទទួលបានអារម្មណ៍ន័យការធាក់របស់កូនតូចៗដែលកំពុងធាក់អុីបូស្រាប់តែធ្លោយស្នាមញញឹមតែ ស្នាមញញឹមមួយនេះបូករួមនឹងភាពឈឺចាប់។
"ហិុម..ប៉ាបានជួយពួកយើង កូនពួកយើងមានសុវត្តិភាពទេ បងឈប់បន្ទោសខ្លួនឯងទៀតទៅ "ស៊ាវចាន់ងក់ក្បាលរួចក៏អង្អែលក្បាលអុីបូថ្នមអុីបូឮ ថាប៉ាស៊ាវចាន់មកជួយចឹងក៏ធូចិត្តនាយក៏ឱនចុះរួចផ្អែងក្បាលជិតពោះតូច។
"ហិុម..កូនគួតែអរគុណលោកតាណា៎ កូនពិតជាមានសំណាងដែល ប៉ាពិតជាខ្លាចថានឹងបាត់បង់កូនហិក កូនប៉ា ប៉ាស្រឡាញ់កូនណាស់"ពេលនេះទើបនាយយល់អារម្មណ៍លោកស៊ាវពេលដែលនាយនាំកូនៗទាំង2នាក់របស់គាត់មក គាត់មានអារម្មណ៍បែបណា៎កូនៗជាជីវិតឪពុក ម្ដាយវាឈឺចាប់ណាស់ពេលដឹងថាកូនត្រូវឃ្លាតឆ្ងាយតែជួយពួកគេមិនបាន។
"ហិុម..អូនស្រឡាញ់បងនឹងកូនណាស់ សូមទោសដែលអូនអាត្មនិយម លះបង់ពួកគេ ហិក "ស៊ាវចាន់នៅតែស្ដាយក្រោយដែលមិនរើសពួកគេ ទាំងដែលពួកគេជាជីវិតខ្លួន នាយស្ដាយក្រោយតែបើអាចនាយក៏មិនចង់។
"បងនឹងកូនមិន បន្ទោសអូនទេ "អុីបូឮសម្ដីប្រពន្ធនាយក៏រហ័សងើបមកវិញរួចក៏ជូតទឹកភ្នេកនាយតូច នឹងថែថើបទាំងក្ដីស្រឡាញ់ខ្លាំង ស៊ាវចាន់ញញឹមបន្តិចរួចក៏ថើបមាត់អុីបូនៅត្រង់នោះ។
កាត់មកខាងក្នុងមន្ទីពេទ្យឯណេះវិញបន្ទាប់ពីបូមឈាមលោកស៊ាវរួចរាល់ដុកទ័រក៏ចាប់ផ្ដើមវះកាត់ រហូតដល់ពេលល្ងាច ទើបរួចរាល់រួចចេញមកខាងក្រៅ។
ក្រាក~
ដុកទ័រចេញមកទាំងស្នាមញញឹម ព្រោះថាគាត់បានជួយស៊ាវចិនបានហើយ រឹតតែត្រេកអរដែលកូននៅក្នុងផ្ទៃមានសុខភាពល្អមិនដល់ថ្នាក់បាត់បង់។
"យ៉ាងមិចហើយដុកទ័រ "លោកស៊ាវបានចូលមកសួដុកទ័រទាំងការព្រួយបារម្ភ យុនចុងក៏ចូលមកស្ដាប់ទាំងទឹកមុខក្រេមក្រំផងដែល។
"សុំចូលរួមអបអរផង អ្នកជំងឺរួចផុតពីគ្រោះហើយ កូនក៏នៅរឹងមាំអាចថា2ថ្ងៃក្រោយគេនឹងដឹងខ្លួនឡើងមកវិញ "ដុកទ័របានប្រាប់ដំណឹងដែលសែនរីករាយ ដល់ពួកគេមុននឹងបញ្ជូនស៊ាវចិនចេញទៅបន្ទប់ព្យយាលធម្មតាវិញ។