ភាគ:១+២

763 11 0
                                    

ភាគ:១+២
 
     ដូម៉ារេនាងរត់មកបានដល់កន្លែងរបស់លោកគ្រូអ្នកគ្រូហើយនាងបើកទ្វាចូលមកខាងក្នុងទាំងហត់ព្រោះហត់និងរត់មកណាស់។
« ជម្រាបសួរលោកគ្រូ...» ដូម៉ារេលើកដៃសំពះលោកគ្រូទាំងគួរសមដាក់គាត់និងមិនភ្លេចញញឹមនោះឡើយ។
« អូរ..!នេះគឺដូម៉ារេ សាន់ហ្កូដាឬ? » លោកគ្រូគាត់មើលទៅនាងតូចតែមួយភ្លេតក៏ដឹងបាត់ទៅហើយ។
« លោកគ្រូស្គាល់ខ្ញុំដែរ? » នាងចង្អុលមកខ្លួនឯងទាំងងឿយឆ្ងល់ជាខ្លាំងថាហេតុអ្វីគាត់បានស្គាល់នាង។
« រឿងអីដែលថាមិនស្គាល់នោះ!ប្អូនមកទីនេះចុះឈ្មោះឬ?»
«ច៎ាស»
« មិនអីទេម៉ាក់របស់ប្អូនបានចុះឈ្មោះឲ្យហើយៗឥឡូវនេះចាំគ្រូនាំប្អូនទៅថ្នាក់រៀន» លោកគ្រូគាត់ក្រោកចេញពីលើកៅអីអង្គុយធ្វើការមុននេះបានដើរចេញមកមុនដូម៉ារេឲ្យនាងដើរតាមគាត់ពីក្រោយ។
(ស្គាល់ខ្ញុំបានយ៉ាងម៉េចនៀក?)ដូម៉ារេនាងនៅមានចម្ងល់មិនបាត់ដែលលោកគ្រូម្នាក់នេះស្គាល់នាងហើយនិងយកចិត្តទុកដាក់លើនាងថែមទៀតចឹងបាននាងមានចម្ងល់និងណា។
« នេះជាថ្នាក់របស់ប្អូនហើយ» លោកគ្រូគាត់នាំនាងរហូតមកដល់ថ្នាក់ដែលនាងត្រូវចូលរៀន។
« អរគុណណាស់លោកគ្រូ» នាងអ៩នគោរពអរគុណគាត់ទាំងស្នាមញញឹមរួចមកលោកគ្រូក៏បានដលរចេញទីវិញក្រោយពីបានហៅអ្នកគ្រូនៅក្នុងថ្នាក់ឲ្យមកនាំដូម៉ារេចូលក្នុងថ្នាក់។
« ជម្រាបសួរអ្នកគ្រូ» ដូម៉ារេអោនគោរពអ្នកគ្រូទាំងសប្បាយរីករាយក្នុងចិត្តឯអ្នកគ្រូវិញក៏ញញឹមងក់ក្បាលទទួលយកភ្លេត។
« ច៎ាស!ប្អូនៗទាំងអស់គ្នានេះជាសិស្សថ្មីទើបចូលមកណាអញ្ចឹងប្អូនណែនាំខ្លួនទៅណាដើម្បីឲ្យមិត្តក្នុងថ្នាក់បានស្គាល់» អ្នកគ្រូនិយាយបង្គាប់បញ្ជាទៅដូម៉ារេទាំងញញឹមបិតមាត់មិនជិតនោះទេ។
« ច៎ាសអ្នកគ្រូ!សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះដូម៉ារេ សាន់ហ្កូដារីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា» នាងតូចអោនគោរពទៅមិត្តភក្តិទាំងអស់គ្នាដោយស្នាមញញឹមពេញចិត្តគ្រប់គ្នាតែម្ដងហើយ។
ផាច់ៗៗ...!
   សម្លេងទះដៃអបអរសាទរសិស្សក៏ពន្លឺឡើងមកនាងក៏ញញឹមទាំងសប្បាយចិត្តពេលឃើញពួកគេស្វាគមន៍នាងដោយរីករាយនោះ។
« ប្អូនអាចទៅរកតុអង្គុយបានណា»នាងតូចងក់ក្បាលដាក់អ្នកគ្រូរួចដើរមករកតុអង្គុយនាងឃើញតុមួយទំនេរក៏ចូលទៅអង្គុយ។ ចំណែកសិស្សគ្រប់គ្នាវិញងាកមើលមកនាងថ្មែរហាក់ដូចជាមានរឿងអ្វីចម្លែកៗណាស់ប៉ុន្តែដូម៉ារេមិនបានខ្វាយខ្វល់ទេ។
« តោះអ៊ីចឹងពួកយើងចាប់ផ្តើមរៀនបន្តវិញ...ក្រាក...» អ្នកគ្រូគាត់បាននិយាយមកប៉ុណ្ណោះរួចមានអ្នកបើកទ្វាចូលមកខាងក្នុងថ្នាក់ដោយមិនបានសុំអ្នកគ្រូសោះរីឯគាត់មិនបានស្ដីឲ្យអីព្រោះបានដឹងពីចរិតរបស់គេម្នាក់នេះទៅហើយនោះ។
« ហ៎ាក...លោក? » ដូម៉ារេនាងតូចភ្ញាក់ផ្អើលទៀតក្រោយពីបានដឹងថាអ្នកដែលនាងឈ្លោះមុននេះជាសិស្សរៀនជាមួយនាងនិងជាមិត្តរួមតុទៀតមិនឲ្យនាងផ្អើលជាមួយវត្តមានគេទើបចម្លែក។
« ម៉េច?អ្នកណាឲ្យនាងមកអង្គុយតុមួយនេះ? » ជុងគុកគេសម្លក់មុខនាងសួរចង់ដឹងគ្មាននរណាម្នាក់ហ៊ានមកប៉ះពាល់តុមួយនេះរបស់គេឡើយឥឡូវនេះមើលចុះនាងមកអង្គុយតុគេដោយមិនកោតក្រែង។
« លោកមិនចេះមើលទេថាមានតែតុមួយនេះប៉ុណ្ណោះដែលទំនេរកុំស្មានថាខ្ញុំនិងចង់មកអង្គុយរួមតុជាមួយនិងលោកនោះខ្ញុំឃើញលោកមុនដំបូងគឺមិនចូលចិត្តស្រាប់ហើយ»
« ចុះនាងគិតថាខ្ញុំចូលចិត្តនាងដែរឬ? »
« ខ្ញុំមិនបាននិយាយផងលោកជាអ្នកគិតដោយខ្លួនឯងតើ?កុំល្ងង់ពេកណាលោក» ដូម៉ារេ
________
រឿង លង់ស្នេហ៍បងធំ

ភាគ:២

« សម្ដីខ្លាំងដល់កហើយណ៎? »
« ថីទើសលោកឬ? » ដូម៉ារេនាងងាកមុខចេញមិនខ្វាយខ្វល់ជាមួយជុងគុកទេនាងក៏បានមើលទៅគ្រូពន្យល់វិញខុសឆ្ងាយពីជុងគុកដែលសម្លក់មុខដូម៉ារេមិនដាក់ទៅណាចង់ជ្រុះគ្រាប់ភ្នែកហើយ។
ក្រីងៗៗ...!
   កន្ដឹងក្នុងសាលារៀនបានរោទិ៍ឡើងមកសិស្សគ្រប់គ្នាបានចេញមកពីក្នុងថ្នាក់បន្ទាប់ពីរៀនចប់ប៉ុន្មានម៉ោងមកនេះ។
  ដូម៉ារេនាងបានចេញមកកង់ទីននៅក្នុងសាលារៀននាងបានកាន់ថាសអាហារមួយមកយកទៅឲ្យគេដាក់អាហារមក។
« អរគុណ» ពេលគេដាក់បាយនិងម្ហូបមកឲ្យនាងរួចហើយនាងក៏ញញឹមអរគុណទៅកាន់គាត់។
  នាងដើរមកអង្គុយនៅកន្លែងមួយដែលគ្មាននរណាអង្គុយទីនោះទើបនាងមក។
« ហ៉ើយ...» នាងតូចដកដង្ហើមធំមើលទៅអាហារទាំងនោះនាងមិនដែលបានញាំទេទើបលើកទីមួយបានឃើញ។
« ញាំកើតឬមួយក៏អត់? » នាងតូចឆ្កើសចុះឆ្កើសឡើងទៅវិញទៅមកមើលទៅអាហារម្ហូបនោះទាំងពិបាកភ្នែក។
« ញាំសិនក៏បាន» នាងតូចដួសបាយដាក់ស្លាបព្រាតែមួយម៉ាត់រួចទំពារដោយបិតភ្នែក។ ពេលនាងដាក់បានមួយម៉ាត់ក៏បានបើកភ្នែកមកវិញហាក់រំភើបអ្វីមួយណាស់។
« អ៊ឹម...ឆ្ងាញ់ប្លែក» នាងលេបចូលពឡរួចហើយក៏សរសើរមកភ្លេតដោយសារតែវាឆ្ងាញ់និងប្លែកមាត់របស់នាងណាស់មិនដែលបានញាំម្ហូបបែបនេះពីមុនមកទេអាចថានាងញាំរើសក៏ថាបាន។
ប្រាវ....!
   កំពុងតែញាំឆ្ងាញ់មាត់ផងនាងបានលឺសម្លេងថាសដាក់អាហារធ្លាក់នៅខាងក្រោយខ្នងនាងដូម៉ារេងាកមកមើលភ្លេតដោយសារចង់ដឹង។
« ពេលណាបាននាងឈប់តាមខ្ញុំទៀត?ខ្ញុំធុញខ្ញុំស្អប់មុខរបស់នាងខ្លាំងណាស់» សម្លេងមួយនេះគ្មានអ្នកណាផ្សេងក្រៅពីជុងគុកឡើងគេបានស្ដីបន្ទោសទៅឲ្យមនុស្សស្រីម្នាក់ដែលដើរតាមជុងគុកលើកថាសអាហារមកឲ្យគេទាំងដែលញេមិនបានពេញចិត្តជាមួយផងនោះអត់មិនបាននិងក្រវាត់វាចោលទៅ។
« នេះគេកើតរោគឆ្កួតអ្វីទៅ? » ដូម៉ារេដែលមិនទាន់ដឹងរឿងអ្វីនោះក៏បានមិនរវីរវល់ជាមួយជុងគុកនិងមនុស្សស្រីម្នាក់នោះឡើយនាងអង្គុយញាំបាយធ្វើដូចមិនបានឃើញហេតុការណ៍មួយនេះខ្លាំងណាស់។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now