ភាគ:៣៧+៣៨+៣៩

329 6 0
                                    

ភាគ:៣៧+៣៨+៣៩

   ជុងគុកនាយចាប់ស្មាទាំងសងខាងរបស់នាងតូចឲ្យនាងឆ្លើយជាមួយសំណួររបស់នាយកុំធ្វើភ្នែកស្លេស្លឺមិនដឹងរឿងទៀតនោះ។
« ឆ្លើយជាមួយខ្ញុំមកដូម៉ារេ»
« ជុងគុកឬ? » អារម្មណ៍នាងចាប់ផ្តើមមិនស្រួលហើយពេលនាងនឹកដល់ឈ្មោះមួយនេះនាងមិនដឹងថាត្រូវនិយាយអីចេញមកឲ្យបានច្រើនឡើយដឹងត្រឹមម៉្យាងឥឡុវនេះនាងសម្លឹងមើលមុខគេមើលការផ្លាស់ប្តូរគេដែលខុសដាច់ពីមុនគ្មានដូចគ្នាអីបន្តិចសោះ។
« មែនហើយជាខ្ញុំ ជុងគុក កាល់ហ្កាឌី» ជុងគុកនាយដកដៃចេញពីដូម៉ារេញញឹមដាក់នាងទាំងសប្បាយចិត្ត។ ឯដូម៉ារេមុខនាងឡើងស្មើធេងគ្មានញញឹមរីករាយជាមួយវត្តមានជុងគុកដែលនាងបានស្គាល់នេះឡើយនិយាយទៅនាងមិនចង់ឃើញមុខគេទេទោះបីពេលខ្លះនាងនឹកដល់គេក៏ដោយ។
« ម៉េចក៏ស្ងាត់?នាងចង់ដើរចេញទៅណា? » ជុងគុកនាយមិនពេញចិត្តដែលនាងធ្វើអាកប្បកិរិយាដូច្នេះដាក់នាយបែកគ្នាអស់ច្រើនឆ្នាំយ៉ាងហោចណាស់ក៏អោបគ្នាឲ្យបាត់នឹកបន្តិចក៏នាងមិនអោបនោះឆ្លៀតដើរគេចចេញពីគេថែមទៀត។
« ខ្ញុំនិងលោកមានអីពាក់ព័ន្ធគ្នាចុះ?សូមចេញពីផ្លូវដែលខ្ញុំត្រូវដើរផងច៎ាសខ្ញុំគ្មានពេលទំនេរច្រើនមកនិយាយអត់បានការជាមួយមនុស្សដូចលោកឡើយ» នាងនិយាយសម្ដីចេញមកហាក់ដូចជាមិនធ្លាប់បានស្គាល់បានលឺឈ្មោះមួយនេះខ្លាំងណាស់ហើយនាងនៅរក្សាទឹកមុខនឹងថ្កល់ដដែលមិនប្ដូរទៅណា។ គេមកឲ្យនាងឃើញធ្វើអីពេលនេះ?បើបាត់ទៅហើយឲ្យបាត់ពីមុខនាងរហូតទៅ?ចាំបាច់អីត្រូវមកជួបមុខគ្នាម្ដងទៀត?នាងមិនចង់បានឡើយមនុស្សប្រុសដែលទុកនាងចោលនោះគេជាមនុស្សអាត្មានិយមបំផុតនាងស្អប់នាងស្អប់មុខគេមែនទែន។
« មិនពាក់ព័ន្ធចុះកាលពីមុនពួកយើងដូចជាមិត្តភក្តិនិងគ្នានោះអី?នាងមិនចាំទេឬមួយក៏ម៉េច? » អ្នកកម្លោះទន់ដៃទន់ជើងអស់រលីងហើយគេមិនចង់ជឿថានាងអាចកាត់ចិត្តផ្ដាច់ចេញពីគេយ៉ាងលឿនដល់ម្លឹងឬ?នាយមិនអាចបន្ទោសដូម៉ារេបានទេព្រោះនេះវាជាកំហុសរបស់គេផ្ទាល់ដែលទុកឲ្យនាងនៅម្នាក់ឯង!គេយល់ថាបើគេចាកចេញទៅមកនៅកន្លែងផ្សេងនឹងមិនបានជួបនាងទៀតទេប៉ុន្ដែឥឡូវនេះបានទាំងជួបបានទាំងនិយាយគ្នាប៉ុន្ដែនាងធ្វើមើលមិនស្គាល់គេទៅវិញ។
« លោកច្រឡំមនុស្សហើយព្រោះអីអ្នកឈ្មោះដូចខ្ញុំមានច្រើនដែរតើ?លោកកុំមកខាតពេលជាមួយខ្ញុំអី» នាងតូចលើកចិញ្ចើមម្ខាងមកនិយាយដាក់ជុងគុកឲ្យគេបានភ្លឺស្វាងភ្នែកទាំងគូពេញសោតារបស់គេដូចគ្នាដែរ។ នាងមិនចង់គិតមិនចង់និយាយច្តើនប៉ុន្ដែតាមមើលមិនអាចសោះដោយសារតែគេម្នាក់នោះនៅទាមទារចង់ដឹងពីនាងមិនបញ្ឈប់។
« ខ្ញុំមិនជឿមុខនាងសម្លេងនេះឈ្មោះមួយនេះគឺជានាងច្បាស់ណាស់នាងមិនបាច់មកកុហកបោកប្រាស់ខ្ញុំឡើយ»
« ខ្ញុំប្រាប់ហើយៗបើលោកមិនជឿក៏ហីទៅចុះខ្ញុំមិនខ្វាយខ្វល់ជាមួយទៀតដែរអូរ...!ហើយខ្ញុំចង់សុំទោសម្ដងទៀតដែលចូលមកទីនេះផ្ដេសផ្ដាសលាសិនហើយសង្ឃឹមថាពួកយើងមិនបានជួបគ្នាម្ដងទៀតទៅចុះ»
« ដូម៉ារេ....នាងកុំគេចវេញពីខ្ញុំបានទេ?បើនាងនៅខឹងស្អប់ដែលខ្ញុំទៅមិនបានលាឲ្យខ្ញុំសុំទោសផងនាងក៏ដឹងហើយថាខ្ញុំពេលនោះយ៉ាងម៉េចខ្លះ?ជាបងធំនៅក្នុងសាលារៀនតែងតែមានរឿងវាយតប់គ្នាជាមួយក្មេងពាលសាលាផ្សេងរហូតដល់ថ្នាក់ខ្ញុំហត់ជាមួយខ្លួនចាកចេញពីកន្លែងនោះមករស់នៅប្រទេសមួយនេះទៅហើយខ្ញុំសុំទោសដែលមិនខលនិយាយប្រាប់នាងតាមទូរស័ព្ទទៀតខ្ញុំសុំទោសនាងពិតមែនចេញពីចិត្តរបស់ខ្ញុំទាំងមូលនេះ»
« លោកនិយាយមិនចេះស្ដាប់គ្នាទេឬមួយក៏ម៉េចហ៎ាស?»
« ដូម៉ារេ..»
« លោកចេញពីផ្លូវខ្ញុំដើរទៅ»
« កុំចឹងបានទេ? »
« ហ៊ឹស...!ខ្ញុំគ្មានអ្វីទៅនិយាយអ្វីជាមួយលោកទៀតឡើយឈប់មករវីរវល់ជាមួយខ្ញុំទៀតលោកជុងគុក» ដូម៉ារេនាងសង្កត់សម្លេងត្រឹមចុងក្រោយនោះសម្លក់សម្លឹងមុខជុងគុកជាប់កែវភ្នែកនាងពិឃាតជុងគុកមិនអាចឈរនៅឃាត់ឃាំងនាងបន្តទៀតក៏បានងាកចេញដើម្បីឲ្យដំណើរនាងចាកចេញទៅ។
« ខ្ញុំសុំទោស» ជុងគុកគេខឹង..ខឹងខ្លួនឯងដែលឲ្យនាងកើតទុក្ខគេមើលដឹងពីកែវភ្នែកមួយគូសស្អាតនោះណាស់ទោះនាងខំប្រឹងធ្វើរឹងមាំបែបណាក៏គ្មានថ្ងៃអាចលាក់បាំងវាចេញពីភ្នែករបស់ជុងគុកដែលឃើញនោះបានទេ។
« ខ្ញុំមិនចង់ជួបលោកទេហេតុអ្វីក៏លោកមកបង្ហាញខ្លួនពេលនេះ?ពេលដែលខ្ញុំកាត់ចិត្តបានពីលោកទៅហើយ»ដូម៉ារេនាងដើរចេញមកដោយអារម្មណ៍ល្ហល្ហេវពិតមែននាងសួរខ្លួនឯងថាតើនាងធ្វើត្រូវឬខុសពេលនេះ?នាងមិនដឹងនាងមិនយល់ថាខ្លួនឯងកំពុងតែគិតអ្វីឲ្យប្រកដដែរទៅ?នាងគាំងអណ្ដាតរកគ្រលាស់និយាយអីមិនបានឡើយ!.

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now