ភាគ:២១+២២

320 7 0
                                    

ភាគ:២១+២២

   ត្រឡប់មកមើលពីជុងគុកវិញនោះគេឥឡូវនេះបានមកដល់កន្លែងចម្ការទំពាំងបាយជូរហើយពេលនេះដែរនាយកំពុងតែដើរមើលដូចគ្នា។
« លោកប្រុសជុងគុកគិតថាចង់សម្រាកនៅទីនេះសិនឬមួយត្រឡប់ទៅវិញដែរទៅច៎ាស? » សម្លេងមនុស្សស្រីម្នាក់ដើរតាមជុងគុកពីក្រោយនោះបានសួរទៅនាយទាំងរម្យទមសម្លេងនាងឡើងស្រទន់ស្រាតែម្ដង។
« ខ្ញុំប្រហែលជាត្រូវស្នាក់នៅទីនេះសិនហើយ» ជុងគុកនាយញញឹមឡើងមកព្រោះគេមិនអាចទៅវិញឥឡូវបានឡើយមានតែនៅទីនេះសិន។
« ច៎ាស» ស្រីស្រស់ឈ្មោះ គីម ប្រេម៉ាឆ្លើយដោយស្នាមញញឹមជាប់ថ្ពាល់ព្រោះខ្លួនមានចិត្តទៅលើចៅហ្វាយម្នាក់នេះហើតដកខ្លួនមិនរួចនោះឡើយនៅពេលបានឃើញនាយញញឹមដាក់ខ្លួនវិញបេះដូងតូចមួយនេះរីកមាឌខ្លាំងណាស់។
« អញ្ចឹងនាងជួយប្រាប់អ្នកម៉ាក់នាងឲ្យរៀបចំបន្ទប់របស់ខ្ញុំឲ្យរួចរាល់ផងទៅ»
« ច៎ាសលោកប្រុសខ្ញុំដឹងហើយ»
« អ៊ឹម..» ជុងគុកងក់ក្បាលរួចហើយបន្តដំណើរទៅមុខបន្តទៀតដោយមាននាងតូចប្រេម៉ាដើរតាមពីក្រោយមានស្នាមញញឹមពេញចិត្តស្ដូក។
« ម៉ាក់ៗ...»
« យ៉ាងម៉េចប្រេម៉ាលោកប្រុសគាត់ស្នាក់នៅទីនេះទេ? » អ្នកដែលត្រូវជាម្ដាយរបស់ប្រេម៉ាចាប់កាន់ដៃសួរកូនស្រីរបស់គាត់ភ្លាម។
« គឺគាត់នៅណាម៉ាក់ខ្ញុំសប្បាយចិត្តម៉ាក់» នាងនិយាយទាំងញញឹមញញែមអៀនប្រៀនតែម្នាក់ឯងខាំក្រចកដៃនោះអ្នកជាម្ដាយបានឃើញកូនស្រីរីករាយបែបនេះគាត់មានគំនិតមួយផុសចេញមកភ្លេត។
« ប្រេម៉ាម៉ាក់មានវិធីមួយបើកូនចង់ចូលទៅក្បែរលោកជុងគុកណា» លោកស្រីគីមគាត់ហៅកូនស្រីមកជិតខ្លួននិងខ្សឹបពីវិធីមួយឲ្យកូនស្រីបានដឹងមិនដឹងថាមានផែនការអ្វីឡើយពីតនាក់ម្ដាយកូននេះដោយសារតែចង់បានជុងគុកមកធ្វើជាកូនប្រសាររបស់ខ្លួនម៉្យាងគាត់មកធ្វើការជាមួយលោកប៉ាជុងគុកតាំងពីយូរលង់ណាស់មករហូតមកដល់ជំនាន់ជុងគុកកាន់កាប់នេះ។
« ច៎ាសម៉ាក់កូននិងធ្វើតាម» លោកស្រីគីមគាត់មិនដឹងជានិយាយខ្សឹបខ្សៀវអ្វីខ្លះទេក្រោយមកប្រេម៉ាក៏យល់ព្រមតាមអ្នកម៉ាក់។ស្នាមញញឹមទាំងពីរនាក់ម្ដាយកូននិយាយពីថាពិលពុលសាហាវពិបាកស្មានចិត្តដល់ណាស់។
«  ល្អណាស់កូនម៉ាក់» កាយវិការនិយាយគ្នទាំងប៉ុន្មានរបស់ម្ដាយកូននេះមានមនុស្សម្នាក់ឃើញហើយសែនស្អប់ខ្លាំងណាស់។ គេម្នាក់នោះជ្រក់ជ្រេញខ្លាំងមែនទែនព្រោះខ្នាញ់ចរិតដែលចង់ឲ្យកូនយកចៅហ្វាយខ្លួនឯងធ្វើប្ដីណាស់។
« ហ៊ឹស...!គេចង់ថ្វាយកូនឲ្យតែម្ដងឬ?ហ៉ើយ...!គំនិតបែបនេះមិនព្រមកែទៅណាទៀត» ស្រ្យីរាងចំណាស់ម្នាក់នេះគាត់ស្រលាញ់ជុងគុកណាស់ទើបមិនចង់ឲ្យម្ដាយកូនពីរនាក់នេះពង្វក់បានឡើយគាត់ដឹងថាចរិតពួកគេគឺយ៉ាប់ៗណាស់។
« អ្នកប្រុសរបស់មីងអើយមិនដឹងថាត្រូវពីរនាក់ហ្នឹងមានគំនិតចង់ធ្វើអ្វីបន្តទៀត? » គាត់អាណិតអ្នកប្រុសជុងគុកដែលត្រូវមកជួបរឿងមួយនេះប៉ុន្ដែគាត់មិនដឹងត្រូវធ្វើម៉េចបើខ្លួនគាត់ជាកូនចៅគ្មានសិទ្ធអីទៅនិយាយរឿងទាំងនេះចេញទៅឡើយនាំតែមានរឿង។
   ក្លឹប....!
   ដូម៉ារេនាងបានណាត់ហ្វាយមីមកចូលក្លឹបកាត់ស្រ្តេសខ្លះមិនចង់ធ្វើតែការងារគ្មានពេលនោះឡើយ។
« ម៉ារេ..» ហ្វាយមីនាងមកលឿនជាងដូម៉ារេទៅទៀតឥឡូវនេះដែរនាងតូចដើររកមិត្តខ្លួនរហូតហ្វាយមីស្រែកហៅនាង។
« ឯងនេះមកលឿនណាស់គ្នាខំគិតថាមកបានមុនឯងទៅហើយតើ» ដូម៉ារេចូលមកអង្គុយក្បែរហ្វាយមីដែរពោលទាំងកំសត់ខ្លួនឯងណាស់ខំណាត់គេមកដើម្បីមកបានមុនប៉ុន្ដែចុងក្រោយនាងមកក្រោយគេទាល់តែបាន។
« ហ៎ាសហ៎ា...ឯងនេះចេញមកខុសគេរហូតគ្មានខុសនោះឡើយ»
« គ្នាត្រូវតែបែបហ្នឹងហើយ»
« អ៊ឹម...ហើយចុះឯងវិញហ៎?មកដល់យូរឬនៅ? »
« មួយសន្ទុះដែរ»
« អរ...» ដូម៉ារេឈប់និយាយអីទៀតក៏បានអង្គយស្ងាត់ស្ងៀមមើលទៅកាន់គេផ្សេងរាំសប្បាយក្រវែក្រវែងពេញទាំងហ្នឹងទៅ។
« ចូលទៅរាំលេងដែរទេ? » ហ្វាយមីនាងបបួលនាងតូចព្រោះឃើញតែនាងអកស្រាផឹកមិនព្រមចូលទៅរាំជាមួយគេសោះតែសម្លឹងមើលទៅស្រីៗទអនោះមិនដាក់ភ្នែក។
« អត់ទេចូលចិត្តមើលគេរាំច្រើនជាងបើឯងចង់រាំក៏រាំទៅគ្នាចាំនៅទីនេះ»
« អូខេ..» ហ្វាយមីបបួលហើយមិនទៅមានតែទៅម្នាក់ឯងនឹងហើយរួចក៏ទៅបាត់ទុកឲ្យដូម៉ារេទៅម្នាក់ឯងផឹកស្រាទាំងកំសត់។
« មកកន្លែងសប្បាយតែចិត្តមិនសប្បាយ» នាងតូចដកដង្ហើមធំនាងពិបាកក្នុងចិត្តណាស់រកពាក្យមកនិយាយអ្វីចេញមកមិនចង់បាននាងហាក់អជ្សុកពិបាកបរិយាយចេញមកណាស់។ គេមកទីនេះមកសប្បាយតែសម្រាប់នាងមិនសប្បាយរីករាយជាមួយសោះហាក់ខូចចិត្តតែម្នាក់ឯង។
_____
រឿង លង់ស្នេហ៍បងធំ

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now