ភាគ:៧៣+៧៤

154 3 0
                                    


  ឆ្លុះបញ្ចាំងមកដល់ប្រទេសកូរ៉េវិញបើមកដល់ភូមិគ្រឹះមួយដែលមានក្បូរក្បាច់រចនាស្អាតគួរឲ្យគយគន់នោះមានការរៀបចំអាហារញាំជាមួយគ្នាហាក់មានក្ដីសុខដល់ហើយ។
« លោកប្រុសជេស៊ុនសូមមកពិសារបាយច៎ាស» អ្នកបំរើស្រីម្នាក់ដើរមករកកន្លែងដែលជេស៊ុនឈរជ្រែកចង្កេះសញ្ជឹងគិតរឿងអ្វីម៉្យាងដោយការស្មុគស្មាញក្នុងចិត្តវាវិលវល់ពេញខួរក្បាលរបស់នាយកម្លោះម្នាក់នេះ។
« នាងទៅមុនចុះ» ជេស៊ុនឆ្លើយប៉ុណ្ណឹងអ្នកបម្រើស្រីនោះក៏បនដើរត្រឡប់ក្រោយវិញ។
   តុអាហារ...!
   មនុស្សចំនួនបីនាក់បានអង្គុយកន្លែងតុអាហាររួមគ្នាមានមនុស្សពីរនាក់ហាក់មិនសប្បាយរីករាយសោះព្រោះមិនដឹងមកពីអ្វីឲ្យប្រកដ។ ចំពោះប្រេម៉ាវិញនាងគិតតែពីញាំបាយដោយមិនខ្វាយខ្វល់ពីអ្នកម៉ាក់និងម្ចាស់ផ្ទះមួយនេះទេ។ ហើយអ្នកមីងយ៉ុងស៊ីគាត់ជ្រួញចិញ្ចលមសម្លឹងមើលទៅជេស៊ុនមិនដាក់ភ្នែកសូម្បីតែបាយនៅក្នុងចានគាត់នៅឆ្កេះឆ្កាលមិនឈប់។
« ម៉ាក់មិមញាបានទេ? » ប្រេម៉ាដែលឃើញហើយទើសភ្មែកពេកបានសួរអ្នកម៉ាក់ខ្លួន។
« ម៉ាក់ញាំតើ» អ្នកមីងយ៉ុងស៊ីមិកចង់ឲ្យកូនស្រីសង្ស័យមកលើខ្លួនបានកុហកទៅកាន់ធាតុពិតនោះគាត់មិនឃ្លានសូម្បីតែបន្តិចក្រោយពីបានឃើញមុខរបស់ជេស៊ុន។
« ចឹងម៉ាក់ក៏ញាំនេះម្ហូបនេះឆ្ងាញ់ណាស់» ប្រេម៉ាញញឹមឡើងស្រស់និងបានដួសមកហូបដាក់ចានអ្នកម៉ាក់ខ្លួនដែលគាត់ញញឹមដាក់នាងវិញផងដែរ។
« តើវាជាការពិតទេ? » អ្នកម៉ាក់ប្រេម៉ាឧទានមកតិចៗម្នាក់ឯងថាវាពិតឬមិនពិត?គាត់ឡើងវល់អស់រលីងហើយ!
« មិញម៉ាក់និយាយថាម៉េចកូនស្ដាប់មិនបានសោះ»
« អត់មានអ្វីទេកូន» គាត់ញញឹមដាក់នាងប្រកដថាមិនបានកើតអីពិតមែន។ ប៉ុន្តែគាត់ស្រាប់តែនឹកឃើញដល់ពេលព្រឹកមិញនេះភ្លាម÷
   ស្រមៃ.....!
   ក្នុងបន្ទប់មួយមានមនុស្សពីរនាក់ស្ថិតនៅក្នុងនេះបុរសម្នាក់បានមកចាប់ដៃរបស់ស្រ្តីម្នាក់។
« ក្មួយជេស៊ុនមានអីឬ? » អ្នកមីងយ៉ុងស៊ីបានដកដៃចេញពីជេស៊ុនភ្លេត។
« អ្នកមីងមើលមិនស្គាល់ខ្ញុំពិតមែនឬ? » ជេស៊ុនវាចាដោយកំសត់ទឹកមុខឡើងក្រៀមក្រំជាខ្លាំងដែលអ្នកមីងនៅចំពោះមុខគេនេះមើលនាយមិនស្គាល់ថាជាអ្នកណាឲ្យប្រកដ?
« អាវ...មីងពិតជាមិនស្គាល់ក្មួយមែនទើបស្គាល់ពេលក្មួយបានជួយមីងនេះប៉ុណ្ណោះ» គាត់ឆ្លើយមកដោយពាក្យពិតថាគាត់ទើបតែនឹងស្គាល់ជេស៊ុននេះទេ។
« មីងស្គាល់ម្នាក់ឈ្មោះ គីម មីនវ៉ុន ដែរទេ? មីងឆ្លើយមកថាមីងស្គាល់ទេ? » ជេស៊ុបានចាប់ស្មាអ្នកមីងយ៉ុងស៊ីសួរគាត់បញ្ជាក់ម្តងទៀតនឹងរំលឹកឈ្មោះមនុស្សម្នាក់មកជាមួយ។ អ្នកមីងយ៉ុងស៊ីគ្រាន់តែលឺឈ្មោះមួយនេះហើយគាត់ឡើងទន់ដៃទន់ជើងទប់លំនឹងទាំងមិនចង់បាន។
« នេះកុំប្រាប់ថាក្មួយជា...ត្រូវជា..កូនរបស់បងមីនវ៉ុនឬ? ក្មួយឆ្លើយមកថាពិតដែរទេ? » អ្នកមីងយ៉ុងស៊ីមានស្មារតីត្រឡប់មកវិញបន្ទាប់ពីបានឆ្ងល់រឿងនេះ។
« បាទត្រូវហើយអ្នកមីងខ្ញុំជាកូនរបស់គាត់!លោកប៉ាបានប្រាប់ឲ្យខ្ញុំបានស្វែងរកអ្នកមីងនិងកូនស្រីរហូតមកដល់ពេលនេះទើបតែរកដំណឹងពីអ្នកមីងឃើញខ្ញុំសប្បាយរីករាយណាស់ប៉ុន្តែមិននិយាយការពិតប្រាប់អ្នកមីង»
« ពិតជាសំណាងខ្លាំងណាស់ពេលនេះមីងបានជួបក្មួយជីដូនមួយរបស់មីងដែលរប៉ឹលរប៉ូតបានហើយមីងមិនដែលនឹកស្មានសោះថាបានជួបក្មួយម្ដងទៀតបែបនេះចឹងតើទើបបានមីងរាងស្រដៀងៗមុខតែចាំមិនបានថាជានរណា»គ្រួសារជេស៊ុននិងអ្នកមីងយ៉ុងស៊ីត្រូវជាបងប្អូនជីដូននឹងគ្នាតែគ្រួសារជេស៊ុនគឺស្រឡាញ់ចូលចិត្តអ្នកមីងយ៉ុងស៊ីខ្លាំងណាស់មានចំណងមិត្តភពជាមួយគ្នាដូចនងប្អូនបង្កើតអ៊ីចឹងដែរ។
« ខ្ញុំក៏ដូចគ្នា! និយាយទៅក្មួយពិតជាអ្នកមីងណាស់ក្មួយស្រឡាញ់អ្នកមីងជាខ្លាំង» ជេស៊ុននាយអោបអ្នកមីងយ៉ុងស៊ីយ៉ាងណែនឯកគាត់វិញក៏អោបនាយដែរព្រោះក្មេងប្រុសដែលគាត់ជួបតាំងពីតូចក្រូចឆ្មាមកឥឡូវនេះធំពេញរូបពេញរាងសម្បើមមែនទែន។ ដូច្នេះហើយបានគាត់មើលមិនដឹងថាជាអ្នកណានោះទាល់តែមកបញ្ជាក់បន្ថែមចឹងបានស្គាល់។
« ចុះពេលនេះបងមីនវ៉ុនគាត់នៅឯណាទៅ? »
« លោកប៉ាគាត់...» ជេស៊ុនទម្លាក់ទឹកមុខចុះអាចឲ្យអ្នកមីងយ៉ុងស៊ីគាត់ស្មានដឹងទៅហើយ»
« មានន័យថាគាត់ស្លាប់ហើយ? »
« បាទអ្នកមីងគាត់ស្លាប់មកយូរក្រែលដែរហើយ»
« មីងពិតជាសោកស្ដាយខ្លាំងណាស់ដែលមិនបានជួបមុខបងប្រុសសូម្បីតិច»
« មិនអីឡើយអ្នកមីង»
« មីងខុសណាស់»
« អ្នកមីង» អ្នកទាំងពីរក៏អោបគ្នាលួងលោមទៅវិញទៅមកដាក់គ្នាទឹកភ្នែករបស់អ្នកមីងយ៉ុងស៊ីក៏ស្រក់ចុះមក។ នេះបងប្រុសលាចាកចេញទៅទាំងមូលគាត់គ្មានដឹងខ្យល់អីបន្តិចសោះចឹងឬ?វាដូចមិនគួរឲ្យសោះ!
    ចប់ស្រមៃ....!
    អ្នកមីងយ៉ុងស៊ីគាត់នៅគិតរឿងមួយនោះមិនឈប់មានភាគរតិចតួចដែរដែលមិនទាន់ជឿទាំងស្រុងទៅលើជេស៊ុននោះទេ។
« ម៉ាក់....ម៉ាក់....ម៉ាក់» ប្រេម៉ាស្រែកហៅអ្នកម៉ាក់ទាំងអង្រទនដៃគាត់ទៀតផងរហូតគាត់បានស្មារតីត្រឡប់មក។
« ច៎ាសកូន? »
« នេះម៉ាក់កំពុងតែគិតអីកូនហៅយូរហើយម៉ាក់មិនទាន់ឆ្លើយមកវិញទៀត»
« គ្មានអីទេណា»
« ច៎ាស »

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now