ភាគ:៧៧

128 4 0
                                    

    ពេលវេលាតែមួយជាមួយគ្នានេះដែរឃើញថាដូម៉ារេនាងកាន់វ៉ាលីចេញពីព្រលានយន្ដហោះមានទាំងមិត្តភក្តិទាំងពីររបស់នាងក៏ពួកគេបានមកដែរ។បើជេរីនមិនបាច់និយាយក៏ដឹងថានាងនេះវារប៉ិលរប៉ូតខ្លាំងណាស់បើនៅលើយន្ដហោះវិញគឺនាងពូកែប៉ប៉ាច់ប៉ប៉ោចមែនទែន។
« ហ្វាយហ៎ាគ្នាសុំទៅបន្ទប់ទឹកសិនពួកឯងចាំគ្នានៅផ្លូវនោះណា» ជេរីនដាក់វ៉ាលីក្បែរហ្វាយមីនិងរត់ចេញទៅវឹងចំណែកដូម៉ារេទើបតែមកពីទិញទឹកឡើងកើតការងឿយឆ្ងល់។
« នេះជេរីនទៅណាហ្វាយ?ដូចទ្រង់ប្រញាប់ណាស់»
« នាងទៅបន្ទប់ទឹក» ហ្វាយពោលមកហើយក៏សើចចុងមាត់អស់សំណើចនិងចរិតមិត្តម្នាក់ហ្នឹងមែន។
« ហ៎ក!នេះទឹក...» និយាយគ្នាចប់ដូម៉ារេហុចទឹកមួយដបឲ្យទៅកាន់ហ្វាយមីរួចក៏បណ្ដើរគ្នាមកជិតផ្លូវរងចាំជេរីននាងត្រឡប់មកវិញនិងអាលបានជិះឡានរកកន្លែងរស់នៅមួយគ្រា។
    មួយសន្ទុះក្រោយជេរីននាងបានត្រឡប់មកវិញឯឡានវិញក៏មកដល់ដែរអ្នកទាំងអស់គ្នាក៏យកអីវ៉ាន់នឹងដាក់គូថឡានរួចចូលមកអង្គុយខាងក្នុង។
« ដូម៉ារេពួកយលងទៅស្នាក់នៅឯណា?ឬនៅប៊ូសាន? » ជេរីនចូលមកដល់ក្នុងឡានភ្លាមក៏សួរនាងតូចភ្លេតទាំងដែលឡានគេមិនទាន់ចេញដំណើរទៅផងនោះ។
« គ្នាប្រហែលជាមិនបានទៅទីនោះឡើយឯងក៏ដឹងហើយថាគ្នាមកមានការងារជាបន្ទាន់អញ្ចឹងហើយបានមិនទៅទីនោះ! ហ្វាយមីហ៎ាបើឯងចង់ទៅចាំគ្នាឲ្យគេជូនឯងទៅក៏បាន» នាងឆ្លើយតបជេរីនហើយបានមកសួរហ្វាយមីដែលអង្គុយស្ងាត់ៗនោះមិនទាន់ពោលអ្វីទាំងអស់។
«ហ៊ឹម..មិនអីទេគ្នាក៏មិនចង់ឲ្យឯងលំបាកគិតគូរអីច្រើនចំពោះគ្នាដែរណាសម្រាប់អ្នកម៉ាក់គាត់ក៏យល់ពីពួកយើងហើយ» ហ្វាយមីប្រកែកទៅដោយសារតែមិនចង់ឲ្យដូម៉ារេគិតគូរដល់ខ្លួនឯងខ្លាំងជាងនេះឡើយ។ម៉្យាងវិញទៀតពួកគេមកដល់ទីនេះគ្មានពេលវេលាយូរឯណា?ពីរបីថ្ងៃក្រោយក៏ទៅអង់គ្លេសវិញ ។
« ចឹងក៏បាន» នាងងក់ក្បាលរួចប្រាប់ពីទីតាំងដែលខ្លួនចង់ទៅស្នាក់នៅទីនោះដោយគ្មានការប្រកែកពីអ្នកណាសូម្បីតែម្នាក់។
   តុក....តុក...!
« ចូលមក» សម្លេងខាងក្នុងអនុញ្ញាតហើយអ្នកខងក្រៅក៏បើកទ្វាចូលមក។
« ចៅហ្វាយពេលនេះអ្នកនាងដូម៉ារេនិងមិត្តភក្តិរបស់គាត់បានមកដល់ទឹកដីប្រទេសយើងហើយទាន» ហ្វូវ៉ុនដឹងរឿងមួយនេះភ្លាមក៏យកមករាយការណ៍ប្រាប់ជុងគុកដែលអង្គុយធ្វើការនោះឲ្យងាកមកចាប់អារម្មណ៍និងនាយហ្វូវ៉ុន។
« ថីនាងមកក៏មកទៅ?ឯងមកប្រាប់ខ្ញុំធ្វើអី? » នាយធ្វើហាក់ព្រងើយកន្តើយដាក់នាយជាកូនចៅមិនខ្ចីខ្វល់និងសម្ដីគេបញ្ចេញមកប្រាប់សោះ។
« ចៅហ្វាយអតរំភើបនិងរំជួលចិត្តអីតិចសោះម៉ងឬ? ក្រែងចៅហ្វាយចង់ជួបអ្នកនាងដូម៉ារេ? ឥឡូវនេះក៏មកនិយាយចឹងដាក់មក? នេះចិត្តរបស់ចៅហ្វាយចេះតែយ៉ាងម៉េចដែរទៅ?ខ្ញុំហាក់ទាញចិត្តចៅហ្វាយម្ដងៗមិនចេញសោះ» នាយកូនចៅសួរចៅហ្វាយនាយចំៗកុំឲ្យថាគេចេះតែមានចម្ងល់លាក់ទុកម្នាក់ឯងនោះវាដូចមិនកើតបើត្រូវឆ្ងល់អ្វីហើយក៏សួរឲ្យហើយទៅ។
« ឯងជាឪយើង? ទើបយើងត្រូវរៀបរាប់ប្រាប់ឯងរហូត?» នាយគ្រហឹមយ៉ាងកំណាចដាក់ហ្វូវ៉ុនកែវភ្នែកវិញឡើងរឹងកំព្រឹងតែម្ដង។ ថាហើយថាកុំឲ្យឆ្ងល់ច្រើនឥឡូវនេះធ្វើឲ្យចៅហ្វាយនាយចឹងទាល់តែបាន។
« ហិហិ...សុំទោសផងទានខ្ញុំភ្លេចគិត!ហើយខ្ញុំក៏មិនមែនជាឪរបស់ចៅហ្វាយដូចគ្នា»
« ឯងចង់ផ្ចាល់យើង? »
« អូរ...!មានឯណាទាន?គ្រាន់តែនិយាយការពិតចេញទៅតើ? ហើយចំពោះរឿងនេះបើចៅហ្វាយមិនចង់ដឹងមិនមិនចង់លឺពីអ្នកនាងដូម៉ារេទេខ្ញុំឈប់តាមដានមើលអ្នកនាងក៏បានដែរបើតាមដានហើយចៅហ្វាយមិនពេញចិត្តផង» ហ្វូវ៉ុនលេងទឹកមុខឡើងកំសត់ដាក់ជុងគុកអោនមុខចុះមើលទៅជើងខ្លួនឯងវិញហាក់អស់សង្ឃឹមខ្លាំងណាស់អញ្ចឹងត្រឹមរឿងប៉ុណ្ណឹងសោះ។
« យើងបាននិយាយថាមិនពេញចិត្តកាលណា?ឯងនិយាយតាខ្លួនឯងសោះ? កុំមកសម្ដីថ្លោសដាក់យើងពេក» នេះគេយ៉ាងម៉េចឲ្យប្រកដទៅ? នាយជាកូនចៅនេះតាមអត់ទាន់ហ៎េ...ម្ដងចេះម្ដងចុះសម្ដីចេញមកដូចមិនពេញចិត្តផងឥឡូវនេះប្រួលប្រែសម្ដីលឿនម្លេះ? អូយ...ឈឺក្បាលណាស់ចៅហ្វាយម្នាក់នេះចូលចិត្តតែឲ្យគេឈឺក្បាលរហូត...អូយតូចចិត្តពិតមែនចៅហ្វាយមនុស្សអាក្រក់។
« អាវ...! ចៅហ្វាយបានថាមុននឹងហ៎? ខ្ញុំអត់ទាន់ចាស់ភ្លេចការចងចាំទេណាចៅហ្វាយ» អត់មិនបាននិងតវ៉ានិងគេមែនបើចេញមកចឹងៗអីហ៎ក? គេអត់សុខចិត្តសោះចៅហ្វាយចូលចិត្តតែលេងខូចគេរហូតអញកចឹងមកបន្ទោសតែគេជាកូនចៅ។
« ឯងចង់យ៉ាងម៉េច?ចង់ស៊ីគ្រាប់សំណរ? » នាយកម្លោះញាក់ចិញ្ចើមដាក់រួចសម្លក់មុខគេជាប់។
« អូៗៗ....មានឯណាបាទខ្ញុំថាលេងទៅតើចៅហ្វាយកុំប្រញាប់ខឹងពេកវាមិនល្អឡើយណាបាទ» គេលើកនិយាយប៉ុណ្ណឹងក៏រត់ចេញពីបន្ទប់អូហ្វីសជុងគុកបាត់ចរិតគេតែងតែបែបនេះគ្រប់ពេលឲ្យតែខ្លាចនាយកម្លោះជាចៅហ្វាយនោះស្ដីបន្ទោសឬខឹងម្ដងៗមានតែចេញទៅទាំងកម្រោល។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now