ភាគ:២៣

289 5 0
                                    

ភាគ:២៣

    ជុងគុកនាយចូលមកក្នុងបន្ទប់គេងរបស់ខ្លួននាយដើរមកអង្គុយលើសាឡុងក្នុងបន្ទប់។
តុក....តុក...!
« ចូលមក» ជុងគុកស្រដីពីខាងក្នុងបន្ទប់មកពេលដែលនាយចូលមិនទាន់បានប៉ុន្មានផងនោះ។
ក្រាក....!
   នាងល្អិតប្រេម៉ាចូលមកក្នុងបន្ទប់ជុងគុកទាំងក្នុងដៃមានកាន់ថាសដាក់ទឹកផ្លែឈើមកមួយកែវជាមួយគ្នា។
« នេះលោកប្រុសទឹកផ្លែឈើដែលអ្នកម៉ាក់គាត់បានធ្វើដោយផ្ទាល់ដៃឲ្យខ្ញុំយកមកឲ្យលោកប្រុសញាំ» ប្រេម៉ាដាក់ទឹកផ្លែឈើក្បែរជុងគុកនិងឈរដោយស្នាមញញឹម។
« នាងមិនចេញទៅទេ? » ជុងគុកគេនៅមិនភ្លេចបញ្ចេញស្នាមញញឹមនិយាយជាមួយាងដូចរាល់ដងពេលគេមកដល់ទីនេះឡើយបានធ្វើឲ្យចង្វាក់បេះដូងរបស់ស្រីតូវលោតកាន់តែញាប់ទៅៗៗ។
« ខ្ញុំចាំយកកែវត្រឡប់ទៅវិញច៎ាស» ប្រេម៉ានិយាយទាំងញញឹមញញែមបែនអៀនប្រៀនដាក់ជុងគុកបើដៃវិញកាន់ថាសជាប់។
« អូខេ» ជុងគុកមិនរងចាំពេលយូរក៏លើកកែវទឹកផ្លែឈើនោះមកផឹកក្អឹកៗរហូតទាល់តែអស់ឡើងប្រេម៉ាលេចស្នាមញញឹមពិសមក។
« នេះកែវ» ជុងគុកមិនគិតពីគំនិតរបស់ប្រេម៉ាច្រើនក៏បានឲ្យកែវទៅនាងវិញ។ ប្រេម៉ារហ័សទាន់ចិត្តក៏បានយកកែវដើរចេញទៅបាត់ដោយជុងគុកមិនសង្ស័យ។
   ក្រោយពីបានផឹកទឹកផ្លែឈើនោះអស់ភ្លាមជុងគុកស្រាប់តែមានអារម្មណ៍វិលមុខភ្លេតចង់សន្លប់។ នាយទប់ក្បាលរបស់ខ្លួនឯងជាប់ដើរសំដៅមកលើគ្រែទាំងងីងើរ។
« ម៉េចក៏វិលមុខយ៉ាងនេះ? »នាយកម្លោះឡើងឆ្ងល់ព្រោះមុននេះគ្មានអ្វីផងឥឡូវនេះក៏ប្រែទៅជាអញ្ចឹងវាមិនចម្លែកសម្រាប់គេឬ?
   ព្រូស...!
  ជុងគុកទប់លំនឹងខ្លួនឯងមិនជាប់ក៏ដួលទៅលើគ្រែព្រោះមុននឹងដើរមិនទាន់ដល់ផង។
« ចុងក្រោយលោកប្រុសនៅតែចាញ់ខ្ញុំ» ប្រេម៉ានាងមិនបានទៅណាឆ្ងាយក៏បានបើកទ្បាចូលមកក្នុងបន្ទប់របស់ជុងគុកវិញ។
    ប្រេម៉ានាងបានដោះសម្លៀកបំពាក់ជុងគុកចេញទៅយ៉ាងលឿនដោយសារនេះជាគម្រោងរបស់នាងនិងអ្នកម៉ាក់របស់នាង។ ប្រេម៉ាលើកជុងគុកឲ្យគេងស្រួលចំណែកខ្លួនរបស់នាងវិញក៏ដោះសម្លៀកបំពាក់លើខ្លួនឯងបោះខ្ទាតចេញទៅឆ្ងាយធ្វើដូចនេះជាការពិតខ្លាំងណាស់ដែររួចបានឡើងមកគេងលើគ្រែក្បែរជុងគុក។
« ចាំមើលព្រឹកឡើងនិងមានអ្វីកើតឡើងទៅណ៎? ខ្ញុំចង់ដឹងដល់ហើយ» នាងរមទម្យចំពោះមុខគ្រប់គ្នាតែឥឡូវបានបញ្ចេញរឹកពារពិសពុលមកយ៉ាងសាហាវចង់បានអ្នកមានធ្វើប្ដីដល់ថ្នាក់បននទាបខ្លួនដល់ថ្នាក់នឹងឬ?
    ព្រឹកថ្ងៃថ្មីចូលមកដល់បើយើងមកមើលនៅព្រលានយន្តហោះប្រទេសកូរ៉េនេះវិញបានឃើញពីនារីពីរនាក់ដែលបានចុះពីយន្ដហោះដើរចេញពីព្រលានមកខាងក្រៅ។
« ហ្វាយមី...» នារីពាក់វ៉ែនតាខ្មៅនិងសម្លៀកបំពាក់ពណ៌ខ្មៅស្បែកជើងក៏ខ្មៅទាស់តែសក់របស់នាងមានពណ៌ទង់ដែងយ៉ាងស្រស់ស្អាតហើយនងក៏មិនមានអ្នកណាឆ្ងាយក្រៅពីដូម៉ារេ សាន់ហ្កូដា ដូចគ្នាដែរនាងបានអូសវ៉ាលីរបស់ខ្លួនដើរតាមពីក្រោយហ្វាយមីនិងបានហៅអ្នកជាមិត្តដែរ។
« ហ៎ាស?ឯងមានអីឬ?ប៉ុន្តែបើសម្រាប់គ្នាមើលមកឯងនេះគឺថាប្លែកលើសពីប្លែកជាងរាល់ដងទៅទៀតការស្លៀកពាក់ខ្មៅទាំងអស់» ហ្វាយមីនាងនៅហួសចិត្តជាមួយដូម៉ារេមិនទាន់បាត់តាំងពីជិះយន្ដហោះមកម្លេះដែរឥឡូវនេះមើលចុះនាងចេញមកប្លែកជាងគេជាងឯងនៅប្រលាននេះតែម្ដង។ ដូម៉ារេនាងមិនខ្វាយខ្វល់ក្រលាស់សក់បញ្ចេញកាយវិការស្រីស្អាតត្រឡប់មកវិញដាក់ហ្វាយមី។
« គ្នាប្រាប់ច្រើនដងហើយតើថាគ្នាចូលចិត្តធ្វើអីប្លែកព៏គេរហូតតើ? »
« នឹងៗគ្នាដឹងហើយ» ហ្វាយមីពិតជាអស់អ្វីត្រូវនិយាយដាក់ដូម៉ារេមែនក៏បានបន្តដំណើរមកមុខបន្តទៀតនិងបានហៅតាក់ស៊ីជិះទៅផ្ទះរបស់ហ្វាយមីព្រោះដូម៉ារេនងបាននិយាយហើយថាចង់ទៅសម្រាកនៅផ្ទះរបស់ហ្វាយមីទោះនាងមិនព្រមក៏នារីម្នាក់នេះទៅតាមពីក្រោយដែរប្រាប់ឲ្យដឹងទៅ។
« អ៎េ..និយាយអញ្ចឹងផ្ទះឯងនៅប៊ូសាននោះយ៉ាងម៉េចដែរ? » កំពុងតែជិះឡាននោះដែរដូម៉ារេនាងបានសួរនាំហ្វាយមីជាភាសាអង់គ្លេសមិនខ្ចីនិយាយកូរ៉េឡើយទោះនាងចេះនិយាយក៏ដោយ។
« ម៉េចឯងមិននិយាយកូរ៉េ? » ហ្វាយមីតបតមកវិញដោយប្រើអង់គ្លេសដែរ។
« គ្នាមិនចង់»
« ចឹងក៏ចឹង!ផ្ទះគ្នាមិនមែនជាធំអីណាស់ណាដឹងត្រឹមថាវានៅក្នុងចម្ការទំពាំងបាយជូររបស់ចៅហ្វាយរបស់គ្នាដែលអ្នកម៉ាក់គាត់រស់នៅទីនោះតាំងពីយូរមក» ហ្វាយមីនាងប្រាប់ដូម៉ារេបន្ថែមពីជីវិតដ៏កំសត់របស់ខ្លួនទោះជានាងបានប្រាប់ដូម៉ារេជារឿយៗយ៉ាងណាក៏នាងមិនបាននិយាយច្រើនរឿងផ្ទះសម្បែងរបស់ខ្លួននេះដែរ។
« អឺគ្នាមិនបានប្រកាន់អ្វីទេឯងកុំនិយាយមកធ្វើមើលតែគ្នានិងប្រកាន់ជាមួយរឿងបែបហ្នឹងណាស់»
«គ្នាគ្រាន់តែចង់ប្រាប់បញ្ជាក់»
« ច៎ាសអ្នកនាង» ដូម៉ារេ

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now