ភាគ:១៩+២០

323 6 0
                                    


ភាគ:១៩+២០

ប្រទេសអង់គ្លេស...!
   នាងល្អិតដូម៉ារេត្រឡប់មកដល់ខនដូររបស់ខ្ញុំព្រោះឥឡូវនេះនាងលែងនៅផ្ទះជាមួយម៉ាក់ប៉ាទៀតហើយ។ទោះបីនាងអាចគ្រប់គ្រងក្រុមហ៊ុនមួយបនដោយងាយស្រួលពិតមែនប៉ុន្ដែចិត្តរបស់នាងនៅតែនឹកនាដល់អ្នកផ្ទះជានិច្ចមិនដែលខាននោះឡើយ។
ក្រាក...!
    សម្លេងបើកទ្វាបន្ទប់ទឹកដោយសារមុននេះនាងចូលងូតទឹកដើម្បីចូលគេងនាងតូចបើកទូរយកសម្លៀកបំពាក់គេងយប់មកស្លៀកតែនាងនៅអង្គុយកាន់សៀវភៅមួយក្បាលផ្អែកក្បាលនិងគ្រែគេងរបស់ខ្លួននាងតូចបើកសៀវភៅមើលមួយទំព័រៗ។ នាងតូចអានវាដោយយកចិត្តទុកដាក់ព្រោះនាងខានបានអានវាអស់ពេលមកយូរគួរសមទើបឥឡូវចាប់វាយកមកអានម្ដងទៀត។
« ហ៊ឹម....!» នាងអានដល់ទំព័រមួយក៏ដកដង្ហើមធំមួយមកហាក់ដូចជានៅទំព័រសៀវភៅមួយនោះមានអ្វីចម្លែកមកបង្ហាញឲ្យនាងតូចត្រូវមកអង្គុយដកដង្ហើមបែបហ្នឹងណាស់។
« នេះខ្ញុំត្រូវនៅរងចាំគេដូចជាតួស្រីនៅក្នុងសៀវភៅនេះដែរឬ? » នាងតូចដូចអស់សំណើចខ្លួនឯងខ្លាំងណាស់នាងតែងតែប្រាប់ខ្លួនឯងថាគេនិងត្រឡប់មិវិញប៉ុន្ដែមើលចុះពេលនេះមិនដឹងជាយ៉ាងណាយ៉ាងណីទៅហើយទេ។ ការរងចាំវាមានពេលវរលាកំណត់ត្រូវដែរទេ?ប៉ុន្តែបើយើងបញ្ឈប់ត្រឹមនេះ?វាល្អដែរឬអត់?បើនាងរងចាំគេយែម្នាក់ឯងកណ្ដោចកណ្ដែងរហូតមកដល់ពេលនេះ?នាងល្ងង់ឬមួយធ្វើល្ងង់ទៅ?ហ៊ឹស...!
« ការរងចាំទោះដឹងហើយថាគេមិនត្រឡប់បែបហ្នឹងឬ? » នាងចាប់ផ្តើមចូលមកមួយទំព័រទៀតពោលឡើងមកដោយទឹកមុខមិនសូវល្អប៉ុន្មានព្រោះអីពេលអានពីរមួយទំព័រទៅមួយទំព័រវាបង្កប់អត្ថន័យដែលតួស្រីរងចាំតួប្រុសត្រឡប់មករកខ្លួនវិញនេះវាដូចជានាងឥឡូវគ្មានខុស។ នាងហត់រងចាំណាស់ឥឡូវនាងមិនសូវជាចូលចិត្តវាទៀតទេនាងចង់ប្រាប់ថាហត់ប៉ុន្តែបើសួរថាហត់ហើយឈប់រងចាំគេទៀតទេ?ចម្លើយរបស់នាងដឹងតែមិនបញ្ឈប់ឡើយបើនាងឈប់ដូចជាធ្វើបាបខ្លួនឯងណាស់អ្នកណាចង់និយាយអ្វីក៏និយាយចុះ។
« ហ៉ើយ...!តើពួកគេនិងអាចជួបគ្នាឬមួយមិនអាចជួបទេ? » នាងចេះតែពិចារណាពីរមួយទៅមួយចិត្តនាងវានៅមិនស្ងប់រសាប់រសល់រហូតនាងតូចដាក់សៀវភៅចុះវិញបើនៅបន្តអានទៀតនាងដឹងតែពិបាកចិត្តលើសដើមមិនខាននោះទេដំបូងគិតថាវាជាចំណងជលងរឿងធម្មតាមិនដឹងថាវាគួរឲ្យឈឺចាប់សម្រាប់នាងទៅវិញសោះហើយ។ ហ៊ឹម...!អាចនិយាយបានថានាងឆ្កួតឬមួយក៏ម៉េចក៏តាមនឹងចុះនាងហត់និងបកស្រាយណាស់។ បែកគេអស់ជាច្រើនឆ្នាំមិនដឹងថាមុខមាត់គេឥឡូវប្រួលប្រែបែបណាក៏នាងមិនដឹងគេឥឡូវនៅទីណាក៏មិនស្គាល់គេជានរណាឲ្យពិតប្រកដនាងក៏មិនដឹងទៀតនេះឬជាកម្មពាររបស់នាងដែលត្រូវរងចាំគេ?
« ខ្ញុំប្រហែលចាត់ទុកលោកលើសពីមិត្តហើយតាមអារម្មណ៍នៅពេលនេះវាអស់ពេលច្រើនឆ្នាំក្ដីតែចិត្តរបស់ខ្ញុំវានៅនឹកដល់លោកបេះដូងខ្ញុំនៅតែស្រលាញ់លោកម្នាក់គត់ ជុងគុក កាល់ហ្កាឌី» នាងស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួនចង្វាក់បេះដូងនាងញាប់ញ័រឡើងមកគ្រប់ពេលរំលឹកដល់គេនិយាយពីឈ្មោះគេពេលណាក៏ដូចពេលណាមិនបានខុសគ្នាសូម្បីតែបន្តិចសោះឡើយ។ នេះហើយជាអារម្មណ៍ស្នេហារបស់នាងមានចំពោះគេនោះវាមិនាបានប្រែប្រួលទៅណាសូម្បីតែបន្តិច។
« ខ្ញុំមានអារម្មណ៍នឹកលោកចម្លែកណាស់»  នាងតូចស្រដីទាំងទឹកមុខក្រៀមក្រំមានទុក្ខសោកចំពោះខ្លួនឯងណាស់និយាយពិតមែនទៅនោះនាងពិបាកទទួលដឹងលឺអ្វីទាំងអស់អារម្មណ៍នាងវារសាត់អណ្ដែតទៅដល់ទីណាកន្លែងណាហើយក៏មិនដឹងដូចគ្នាដឹងត្រឹមថានាងអាចមានស្នាមញញឹមបានគ្រប់ពេលបានឃើញរូបគេមិនថាគេជានរណាមកពីណាក៏ដោយ។
    អ្នកណាដែលថាជាអ្នកមានរសៀនៅបនសុខស្រួលរហូតនោះ?វាមិនពីតឡើយព្រោះភាគច្រើនអ្នកមានគេផ្ដោតអារម្មណ៍ច្រើនទៅលើការងាររបស់ខ្លួនពួកគេខ្លាំងណាស់។ ចេញពីព្រឹកចូលយប់វិញសឹងតែគ្មានពេលទំនេរប៉ុន្តែសម្រាប់អ្នកខ្លះវិញក៏ទៅសប្បាយសើចហ៊ូរកញ្ជៀវជាមួយល្បែងស្រាស្រីក៏មិនខ្វះដូចគ្នាវាស្ទើប្រហាក់ប្រហែលគ្នាទៅហើយដែរ។ បើចំពោះបុរសសង្ហាស្រស់នេះវិញក៏មិនខុសអ្វីពីពួកគេគ្រាន់តែគេអាចមានពេលវេលាកំណត់ច្បាស់លាស់មិនចេះតែទៅផ្ដេសផ្ដាសនោះឡើយ។ រាងក្រាស់ចូលមកក្នុងក្រុមហ៊ុនមានបុគ្គលិកជាច្រើននាក់បានគោរពគេយ៉ាងសមរម្យតាមនាមអ្នកជាចៅហ្វាយរបស់គេនោះ។ នាយចុចជណ្ដើរយន្តចូលដើម្បីទៅដល់អូហ្វីសធ្វើការផ្ទាល់ខ្លួនរបស់ខ្លួន។
ក្រាក...!
   រាងក្រាស់បើកទ្វាអូហ្វីសរបស់ខ្លួនបានដោះអាវក្រៅចេញពាក់ទៅកន្លែងម្ខាងរួចមកក៏បានអង្គុយលើកៅអីធ្វើការរបស់ខ្លួនមើលការងារដែលត្រូវធ្វើនៅថ្ងៃនេះបន្តទៅមុខទៀត។ នាយផ្ចង់អារម្មណ៍ជាមួយការងារដោយមិនចង់បែកអារម្មណ៍ទៅណាទាំងអស់ឥឡូវហ្នឹងគេយកចិត្តទុកដាក់លើវាខ្លាំងណាស់ព្រោះចង់ឲ្យពេលវាចេញមកល្អឥតខ្ចោះគ្មានគូរប្រដូចជាការងាររបស់គេបានទេ។
« ហ្វូវ៉ុន....» នាយបានចុចទូរស័ព្ទហៅនាយជាកូនចៅជំនិតមករកខ្លួនដល់បន្ទប់ភ្លាមរួចបិទទូរស័ព្ទនោះជាបន្ទាន់។
តុក..តុក...!
   កន្លងទៅមិនទាន់បានប៉ុន្មាននាទីផងហ្វូវ៉ុនបានមកដល់មុខទ្វាអូហ្វីសរបស់ចៅហ្វាយភ្លេតមិនបានឲ្យនាយជាចៅហ្វាយរងចាំពេលជាយូនោះឡើយពេលនេះ។
« ចូលមក» ជុងគុកអនុញ្ញាតភ្លាមនាយហ្វូវ៉ុនបានបើកទ្វាចូលមកដោយអោនគំនាបដាក់ចៅហ្វាយភ្លេត។
« ចៅហ្វាយហៅខ្ញុំមកមានការអ្វីមែនទេទាន? »
« នៅចម្ការទំពាំងបាយជូរយ៉ាងម៉េចហើយឯងមានទៅមើលជំនួសយើងឬមួយក៏អត់? » លឺសំណួររបស់ចៅហ្វាយនាយមកដូច្នេះហ្វូវ៉ុនញញឹមពេញចិត្តមកបាត់ហើយជុងគុកឃើញអ៊ីចឹងក៏ជ្រឹបចិញ្ចើមសម្លឹងមើលហ្វូវ៉ុនដោយចម្លែកចិត្ត។
« បាទចៅហ្វាយខ្ញុំបានទៅមើលរួចហើយទានវាផ្លែមលគឺថាល្អៗខ្លាំងមែនទែនចៅហ្វាយគ្មានអ្វីគួរឲ្យបារម្ភឡើយមិនយូរមិនឆាប់ចៅហ្វាយនិងអាចប្រមូលផលរួចយកមកផលិតចេញជារសជាតិស្រាបាន» ហ្វូវ៉ុនគេរៀបរាប់មួយៗច្បាស់ៗគេបានទៅមើលវាកាលពីសប្ដាហ៍មុនមកម្លេះឥឡូវបានចៅហ្វាយនាយសួរក៏ល្អម៉្យាងដែរតើសម្រាប់គេនោះ។ ជុងគុកលឺអញ្ចឹងក៏លែងអស់បារម្ភទៅលើវាទៀតគេរវល់វីវក់តែការងារនៅទីនេះមិនបានចាប់ភ្លឹកជាមួយចម្ការទំពាំងបាយជូររបស់ខ្លួននោះទេបានហ្វូវ៉ុនគេបានទៅមើលមុនហើយជុងគុកគេបានធូរទ្រូងខ្លះ។
______
រឿង លង់ស្នេហ៍បងធំ

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now