ភាគ:៧៥

161 2 0
                                    

    បន្ទាប់ពីបានយកឯកសារឲ្យដូម៉ារេរួចមកបុគ្គលិកស្រីម្នាក់នេះបានចេញមកខាងក្រៅអូហ្វីសវិញដោយអាការ:ខឹងសម្បាយ៉ាងខ្លាំងក្ដាប់ដៃយ៉ាងណែន។ ទឹកមុខនាងក៏អាចបញ្ជាក់ពីភាពឃោឃៅយ៉ាងដូចម្ដេចខ្លះនោះ។
« ឯងរួចខ្លួនបន្តទៀតហើយនាងដូម៉ារេ» នាងតូចម្នាក់នេះស្រដីដោយភាពកំណាចសាហាវខ្លាំងពិតមែន។ ការចង់គំនុំគុំគួននិងដូម៉ារេមិនដាច់អាសូរហើយនាងបានទៅកន្លែងធ្វើការរបស់ខ្លួនយកកាបូបចាកចេញបីក្រុមហ៊ុនបាត់។ នាងបានបក់ដៃហៅឡានតាក់ស៊ីមកចូលក្នុងនោះឲ្យគេបើកទៅតាមការណែនាំរបស់នាង។
    កែវភ្នែកសថ្លាមួយគូរបានសម្លឹងមើលពីខាងលើមកស្នាមញញឹមក្របួចមាត់ដូចកំពុងតែមានគម្រោងម៉្យាងចេញមកណាស់។ ហ្វាយមីដែលអង្គុយលើសាឡុងបានត្រឹមតែងឿងឆ្ងល់ការសើចសប្បាយរបស់មិត្ត។
« បន្តិចទៀតពួកយើងមានសង្គ្រាមមួយជិតកើតឡើងមកហើយពួកឯងត្រៀមខ្លួនឲ្យហើយម្ដងនេះអាចជាខ្លាំងជាងរាល់ដងលើកនេះពួកយើងអាចដោះស្រាយវាបានក៏ប៉ុន្ដែនៅលើកក្រោយមិនប្រាកដថាពួកយើងអាចដោះស្រាយវាបានឡើយណាលើកក្រោយគ្នាជឿទុកចិត្តលើពួកឯងជាធំហើយ» ដូម៉ារេក៏បានមកគោះស្មាពួកនាងទាំងពីរញញឹមផ្ដល់ចម្ងល់មកដល់មិត្តភក្តិនាងមែនទែនថាមានរឿងហេតុអ្វី? តាមមើលទៅនាងរីករាយណាស់ទឹកមុខបញ្ជាក់មកយ៉ាងច្បាស់លាស់ប្រកដចិត្ត។
« សង្គ្រាម? តើមានតើមានរឿងដែលខ្លាំងខ្លាជាងនេះទៀត? » ហ្វាយមីបន្ទរពីក្រោយដូម៉ារេថាការកើតឡើងប៉ុន្មានមកនេះវាជាសង្គ្រាមរបស់មនុស្សពីរនាក់។
« ត្រូវណាស់អញ្ចឹងហើយបានគ្នាប្រាប់ឯងថាលើកក្រោយត្រូវជួយគ្នាជាពិសេសដឹងដែរទេ? ដូចគ្នាធ្លាប់ប្រាប់ណាស់គឺវាអាចជាពិបាកស្មានទុកមុនថែមទៅទៀត»
« ល្អបើវាជារឿងល្អដែលគ្នាអាចជួយបានពួកយលងនិងជួយដោយមិនរុញរាទាំងអស់» ជេរីននាងស្ម័គ្រចិត្តទទួលយករឿងនេះថាខ្លួននិងជួយរួមមានហ្វាយមីម្នាក់ដែរ។
« អ៊ឹម...» នាងតូចងក់ក្បាលមានអារម្មណ៍រំភើបទុកជាមុនបាត់ទៅហើយគ្រាន់តែដឹងប៉ុណ្ណឹង។
    ឡានតាក់ស៊ីមួយបានឈប់នៅមុខភូមិគ្រឹះមួយដោយមាននារីម្នាក់ចុះពីក្នុងឡានមកនាងដើរចូលមកខាងក្នុងដោយមានអំណាចពេញខ្លួនទាំងអស់។
   នាងចូលមកដល់កន្លែងទទួលភ្លៀវនិងអង្គុយលើសាឡុងនិងមានបុរសម្នាក់បានដើរមករកនាងដោយអោនគំនាបដាក់យ៉ាងសមគួរ។
« ខ្ញុំមានការងារឲ្យឯងមួយ» នាងបោះសម្ដីមកដោយឆ្មើងឆ្មៃដាក់ទៅកាន់បុរសនោះ។
« សូមអ្នកនាងចេញបញ្ជាមកចុះខ្ញុំបាទនិងធ្វើឲ្យទាន» បុរសជាកូនចៅនោះអោនក្បាលចាំស្ដាប់បញ្ជាពីនាងជាចៅហ្វាយស្រី។
« ទៅស៊ើបមើលពូបុរសម្នាក់នៅក្នុងសារព័ត៌មានជាមួយនាងដូម៉ារេភ្លាមទៅឲ្យវាលឿនជាទីបំផុតតាមដែលអាចធ្វើទៅបាន» នាងស្រដីភ្លាមនិងមានអ្នកបម្រើស្រីម្នាក់លើកទឹកមកជូននាងដាក់លើតុមុខនាងរួចសុំលាដើរចេញទៅធ្វើការងារបន្តទៀត។
« បាទខ្ញុំនិងធ្វើវាឲ្យបសនល្អតាមដែលអ្នកនាងបញ្ជាទាន»
« ទៅចុះ» នាងដេញឲ្យកូនចៅចេញទៅវិញរួចខ្លួនឯងលើកជើងមកគងទាក់ខ្លា។ លើកទឹកមកផឹកបន្តិចបន្ទាប់មកញញឹមចុងមាត់។
« ថ្ងៃណាមួយឯងនិងបានស្គាល់ខ្ញុំច្បាស់ជាមិនខានទេ ឯងត្រូវតែវិនាសគ្រប់យ៉ាងយើង ដាយម៉ៃ យ៉ាន់ប៊ី ននិងឲ្យនាងវេទនា» នាងពោលដោយក្ដាប់ដៃយ៉ាងណែននិងគិតដល់រឿងអតីតតាំងពីមុនមកគ្រប់យ៉ាងនាងនិងធ្វើឲ្យដូម៉ារេ សាន់ហ្កូដា ឃើញពីនាងដោយឯកឯង ។
« ហ៎ាសហ៎ា...» ភាពសើចសប្បាយលាយឡំនិងកំហឹងយ៉ាងខ្លាំងណាស់ក៏ប៉ុន្តែយ៉ាងណានាងមិនបង្ហាញភាពសោកសៅអ្វីគ្រប់យ៉ាង។
« ចៅហ្វាយគួរទៅកូរ៉េវិញថ្ងៃណា? ខ្ញុំនិងរៀបចំឲ្យរួចរាល់ទាន» ហ្វូវ៉ុនចូលមកសួរចៅហ្វាយអង្គុយនៅហាងការហ្វេមួយ។
« អត់ទេ» នាយឆ្លើយដោយផ្ដាច់ការថាមិនទាន់ទៅវិញឡើយឡើងហ្វូវ៉ុនញញឹមហាក់ដូចជាយល់ពីបំណងចៅហ្វាយនាយណាស់។
« ចុះចៅហ្វាយទៅជួបលោកប្រុសលោកស្រីកាលណា? » ប្ដូរពីរឿងមួយទៅរឿងមួយទៀតដល់ថ្នាក់ជុងគុកគេសម្លក់មុខភ្លេតចេញមកក៏ចង់ដឹងរឿងសម្បើមម្លេះទេ?ត្រឹមជាកូនចៅគេសោះ? ប៉ុន្តែចំពោះហ្វូវ៉ុនមួយនេះវិញជុងគុកទុកគេដូចជាបងប្អូនបង្កើតនិងគ្នាណាស់។ ដូច្នេះហើយត្រឹមរឿងមួយដែលហ្វូវ៉ុនខុសឆ្គងអីក៏នាយជាចៅហ្វាយមិនដែលស្ដីបន្ទោសអ្វីគ្រប់យ៉ាង។
« ពេលណាដែលយើងទៅឯងដឹងហើយមិនចាំបាច់សួរ» នាយកម្លោះតបប៉ុណ្ណឹងលើកកាហ្វេមកក្រេបធ្វើមិនដឹងវិញចង់ឲ្យកម្លោះហ្វូវ៉ុនថាអ្វីទៀតក៏ថាទៅគេមិនរវីរវល់ជាមួយ។
    ១សប្ដាហ៍ក្រោយមក....!
    ការដែលប្រេម៉ាគេចមុខចេញពីជេស៊ុនគឺអស់ពេលមួយអាទិត្យហើយនាងមិនទាន់អាចនិយាយឬជួបមុខគេបានឡើយ។ នាងតែងតែគេចហើយគេចទៀតបើពេលញាំបាយវិញនាងញាំមុនបន្ទាប់ពីឃើញគេមកដល់នាងក្រោកដើរចេញទៅបាត់។ អ្នកមីងយ៉ុងស៊ីឆ្ងល់អាកប្បកិរិយាកូនស្រីណាស់មួយរយៈពេលកន្លងមកនេះប៉ុន្តែដោយហេតុផលមិនចង់សួរនាំកូនច្រើនខ្លាចរំខានក៏មិនសួរទៅ។ គាត់ចេះតែបណ្ដោយតាមនាងសិនចុះ។  ជេស៊ុនហាក់ដូចជានៅមិនសុខដូចគ្នានៅពេលឃើញនាងចេញមកគេចមុខគេសាហាវយ៉ាងហ្នឹងនោះ! ហើយនាយក៏ដឹងដែរថាអ្នកមីងយ៉ុងស៊ីនិយាយរឿងរ៉ាវប្រាប់ទៅកាន់នាងអស់រលីងទៅហើយ។ ម្តងនេះនាយជាអ្នកតាមមកជម្រិតសួរនាងតូចប្រេម៉ាម្ដងមិនអាចឲ្យគេចមុខគេទៀតឡើយ។
« ប្រេម៉ា....» ជេស៊ុនស្រែកហៅនាងតូចកាលដែលនាងរៀបចូលមកក្នុងបន្ទប់គេង។ នាងក្រឡេកឃើញភ្លាមបានរៀបបិទទ្វាវិញក៏បានជេស៊ុនចាប់ទ្វាបើកមក។
« ក្រាក...ក្រឹប...ប្រេម៉ានាងចេះតែយ៉ាងម៉េចគេចមុខចេញពីខ្ញុំឥតល្ហែរហ្នឹង? » នាយបិតទ្វាចាក់គន្លឹះជិតដើរមករកនាងតូចយឺតៗហាក់កំពុងតែបន្លាចនាងណាស់។ បើកែវភ្នែកវិញសម្លក់សម្លឹងមើលនាងចង់ស៊ីសាច់ហុតឈាម។
« លោកចាក់គន្លឹះធ្វើអី? ហើយខ្ញុំមិនបានគេចមុខអីពីលោកទេចឹងសូមលោកចេញពីបន្ទប់របស់ខ្ញុំទៅ» សម្លេងញ័រៗចេញពីក្រអូមមាត់នាងល្អិតប្រេម៉ាដេញគេឲ្យចេញពេលខ្លួនឯងកាន់តែថយក្រោយមកចំណែកគេចេះតែបោះជំហានមកមុខបន្ថែមទៀត។
« នេះជាផ្ទះរបស់ខ្ញុំ!ទោះខ្ញុំចង់ចូលបន្ទប់នាងក៏គ្មានបញ្ហាអ្វីផង? » មើលចុះគេផ្ចាញ់នាងទៀតហើយបើនេះជាផ្ទះគេមែនប៉ុន្ដែនេះជាបន្ទប់នាងដែលគេចាត់ចែងឲ្យតើ?ហើយវាជាកម្មសិទ្ធិរបស់នាងដែរ? ចុះគេ? គេគ្រាន់តែម្ចាស់ផ្ទះសោះក៏តម្លើងរឹកសាហាវម៎េស?
« ប៉ុន្ដែវាជាបន្ទប់ខ្ញុំ »
« ចុះខ្ញុំចូលមកមិនបាន ? »
« ត្រូវហើយ»
« ហេតុផល? »
« គ្មានទេ»
« អញ្ចឹងហើយខ្ញុំចូលមកក៏មិនថ្វី! »
« ណ្ហើយ....»
« ដកដង្ហើមធ្វើអី? »
« មិនឲ្យដកគិតឲ្យខ្ញុំបិទដង្ហើមដាច់ខ្យល់ស្លាប់មែនទេ? »
« មិនខ្វល់ »
« ស្រេចតែលោកតើ? »
« អរ...ស្រេចតែខ្ញុំ? »នាយញញឹមហាក់ដូចមិនយល់រឿងដោយការពិតដឹងហើយថាមកពីអ្វី!
« លោកមានអ្វីនិយាយក៏និយាយមក»
« ចឹងមកស្រួលនិយាយគ្នាខ្លះ»
« ថីចុះ? » នាងឡើងធុញថប់ដាក់គេរឹកពាដោយព្រងើយៗ។
« ដឹងរឿងហើយត្រូវអត់? »
« ដឹងហើយ!អ្នកម៉ាក់ប្រាប់» នាងឆ្លើយឆ្លងដាក់ឆ្កុយៗទៅ។
« នៅហៅខ្ញុំប៉ាចុងទៀតទេ? » នេះគេមកឌឺនាងត្រង់ពាក្យមួយនេះទៀតហើយឬ? អីក៏ជាប់ចិត្តលើពាក្យនេះសម្បើមម៎េសទេ? នាងអៀនមាត់ណាស់។
« អត់ » សម្លក់គេចង់ជ្រុះគ្រាប់ភ្នែកមុនឆ្លើយតបទៅ។
« ខ្ញុំមកបញ្ជាក់ប្រាប់នាងរឿងមួយ! រឿងដែលថាខ្ញុំចង់កំចាត់ជុងគុក កាល់ហ្កាឌី នោះវាជាក្លែងបន្លំរបស់ខ្ញុំប៉ុណ្ណោះអ៊ីចឹងហើយខ្ញុំមិនចង់ឲ្យនាងយល់ច្រឡំមកលើខ្ញុំទៀត » នាយប្រាប់ការពិតមកម៉្យាងគេមិនបានមានរឿងអីនិងជុងគុកម្ដងណាឡើយនិយាយការពិតទៅ។ នេះវាជារឿងគេបោកប្រាស់ប្រេម៉ានិងអ្នកម៉ាក់នាងប៉ុណ្ណោះក្នុងការនាំមករស់នៅផ្ទះរបស់ខ្លួន។
« លោកកុហកខ្ញុំបានសមណាស់ឡើងខ្ញុំជឿស្លុងតាមដែរគិតៗទៅខ្ញុំល្ងង់អាចឲ្យលោកបោកបានដោយស្រួលៗចឹងទៅកើត? »  លឺភ្លាមគិតៗភ្លើងកំហឹងវារសាត់ចូលមកក្នុងខ្លួននាងណាស់ប៉ុន្តែក៏បានរំងាប់វាទៅវិញញញឹមញញែមពេញហ្នឹង។
« ប្រាកដណាស់»
« ម៉េចនៅសើចស្រួលទៀត? »
« វាគួរឲ្យអស់សំណើចខ្លាំងណាស់»
« ឆឺស..»
« ខ្ញុំអត់នៅរំខាននាងទេទៅវិញហើយ» ជេស៊ុនពោលចប់ភ្លាមបានត្រឹមញញឹមដាក់ប្រេម៉ាបើកទ្វាចេញមកបាត់ ។ នាងល្អិតប្រេម៉ាអត់ដឹងថាមកពីអ្វីក៏បានលួចញញឹមដែរក្រោយពីជេស៊ុនចេញទៅផុត។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now