ភាគ:៤៦

240 5 0
                                    

ភាគ:៤៦

    ជុងគុកនាយអង្គុយក្នុងផ្ទះញាំបាយម្នាក់ឯងដោយភាពសោកសៅដោយសារតែឥឡូវនេះនាយនៅក្នុងតែជាមួយអ្នលបម្រើពីរបីនាក់ប៉ុណ្ណោះលែងមានអ្នកណាមកអង្គុយញាំបាយជាមួយគេដូចកាលពីមុននោះហើយ។
« ចៅហ្វាយ» កំពុងញាំបាយមិនឆ្ងាញ់ផងនោះបានហ្វូវ៉ុនគេបានចូលមលដល់ល្មមហៅគេដោយអាការ:ស្លន់ស្លោណាស់។
« ឯងមានអីក៏ឆាប់និយាយទៅមកហៅយើងធ្វើអី? » នាយរាងម៉ួម៉ៅក្ដៅក្រហាយខុសរបៀបដោយហាមមិនបាន។
« គឺមានគេមកចង់ជួបនិយាយគ្នាជាមួយចៅហ្វាយណាទានពេលនេះកំពុងតែនៅខាងក្រៅខ្ញុំបានដេញឲ្យគេត្រឡប់ទៅវិញក៏គេមិនព្រមដែរមានទាំងកូនចៅរបស់គេមកជាមួយដែរទាន» ហ្វូវ៉ុនបានរាយការណ៍ពីអ្វីដែលគេបានឃើញពេលមុននេះដូចដែលគេបាននិយាយចឹងគេបានដេញឲ្យពួកគេប្រាប់ហើយថាចៅហ្វាយរបស់គេរវល់គ្មានពេលក៏មិនខ្ចីទៅណានៅទាមទារជួបជុងគុកលុះស័្សយហើយតាមស្ដាប់មើលទៅ។
« សង្ស័យថាជាអាម្នាក់នោះទេដឹងដែលចង់មកជួបយើងនោះ?វាបាននិយាយថាលើកក្រោយនឹងមកជួបយើងម្ដងទៀត» នាយកម្លោះបានទាញដឹងបើគេមកដល់ប្រទេសនេះអស់ប៉ុន្មានឆ្នាំមិនសូវមានអ្នកណាម្នាក់បានស្គាល់ដឹងថាគេជានរណាច្បាស់លាស់ហើយ។ អញ្ចឹងវាគ្មានអ្វីលំបាកក្នងការគិតថាម្នាក់នោះជានរណាដែរ។
« ចៅហ្វាយចង់បាន័យថាគេជាមនុស្សម្នាក់ដែលចៅហ្វាយបានប្រាប់ខ្ញុំជាមុននោះមែន? » ហ្វូវ៉ុនគេស្រាប់តែនឹកឃើញកាលដែរជុងគុកបានប្រាប់ថាតាំងពីដើមមកមុនពេលគេមកដល់ទីនេះគឺគេតែងតែមានរឿងជាមួយពួកបងធំបងតូចនោះឥឡូវនេះគេបានដឹងហើយ។
« មែនប្រហែលជាវាហើយនេះវាចង់មកសាកល្បងជាមួយយលងទៀតហើយ?កម្លាំងប្រហែលខ្លាំងចង់មកសាកជាមួយហើយលើកមុនអាចថាយើងប្រលែងឲ្យឯងរស់នៅបានល្អលើកនេះវាមិនប្រកដ» ជុងគុកនិយាយទាំងកាច់ស្លាបព្រាឡើងបាក់បាត់។ មែនអីបើគេចង់មកបករឡែងលេងជាមួយភ្លើងដោយមិនខ្លាចហើយនាយយល់ព្រមកំដរលេងជាមួយដោយមិនស្ទាក់ស្ទើរបើនេះជាអ្វីដែលគេត្រូវការ។ សម្រាប់ជុងគុក កាល់ហ្កាឌី គ្មានថ្ងៃណាចុះចាញ់សត្រូវខ្លួនឯងងាយៗនោះឡើយប្រាប់ឲ្យបានដឹងទៅចុះ។
«អ៊ីចឹងចាំខ្ញុំទៅចាត់ការពួកវាសងសឹកឲ្យចៅហ្វាយទៅចុះ» ហ្វូវ៉ុននាយប្រុងនិងដើរចេញទៅប្រដៅពួកគេទាំងនោះជំនួសចៅហ្វាយបញ្ចេញកំហឹងទាំងអស់ឲ្យបានធូរស្បើយហើយតើប៉ុន្តែត្រូវជុងគុកនិយាយឃាត់÷
« មិនចាំបាច់ទេឯងមកអង្គុយអីជាមួយយើងមករឿងពួកវានោះទុកដោយឡែកទៅ» ជុងគុកនិយាយមកដូចធម្មតាវិញទាំងមុននេះដូចជាខឹងជាមួយពួកវាទាំងអស់នោះសោះ។
« បាទ» ហ្វូវ៉ុនមិនមាត់អីច្រើនក៏យល់ស្របទៅតាមដែរដោយមានអ្នកបម្រើម្នាក់បានដួសបាយដាក់ចានឲ្យហ្វូវ៉ុនអង្គុយចាំអីជាមួយជុងគុកធ្វើជាមិនដឹងនោះ។
(ចៅហ្វាយមានគម្រោងអីទៀតហើយ? ខ្ញុំតាមមិនទាន់ទេ)ហ្វូវ៉ុននាយញញឹមដាក់ជុងគុកទាំងមិនសូវសមនឹងបានដួសម្ហូបមកដាក់ក្នុងចានញាំនោះគេមិនហ៊ានសួរទេក្រៅពីធ្វើខ្លួនស្ងប់ស្ងាត់ទៅតាមចៅហ្វាយគេចាំតែដើរតាមហ្គេមរបស់ជុងគុកចុះ។
    គ្រាំង....ផាំង....!
   សម្លេងធាក់ទ្វានិងកាំភ្លើងបានបាញ់ទម្លុះមាត់ទ្វាចូលមកខាងក្នុងដោយអារម្មណ៍ក្រោធជាខ្លាំងពេលឃើញអ្នកម្ខាងទៀតអង្គុយញាំអីធ្វើខ្លួនដូចធម្មតាហាក់ដូចជាមិនបានឃើញវត្តមានចូលមកខាងក្នុងសោះចាត់ទុកគេប្រៀបដូចជាខ្យល់ឬ?
« ជុងគុក កាល់ហ្កាឌី...» សម្លេងហៅឈ្មោះរបស់នាយកម្លោះទាំងខឹងក្ដៅសាច់ខ្លាំងណាស់ពេលគេហៅឈ្មោះដោយសម្លុតចង់បែកផ្ទះហើយគេនៅធ្វើដូចគ្មានរឿងកើតឡើងមកណាស់។
« ឯងមិនលឺយើងហៅឈ្មោះឯងទេឬ?ឯងកុំមកតម្លើងរឹកដាក់យើងឲ្យសោះយើងមកលើកនេះគឺមកសងសឹកឯងឲ្យឯងបានដឹងថាលើកនេះឯងចាញ់យើងជាក់ជាមិនខាននោះឡើយ» បុរសម្នាក់កំពុងតែស្រែកមានអំនួតលើខ្លួនឯងថាខ្លួនឥឡូវអាចយកឈ្នះជុងគុកបាន។ គេរងចាំពេលវេលាមួយណាល្អនេះមកជាយូរណាស់ទៅហើយ។
«ផាំង...ឯងមានសិទ្ធអីមកហៅឈ្មោះយើងចំបែបនេះ?អូរ..ឬមួយឯងអាងអំណាចរបស់ឯងមានកូនចៅច្រើនចូលមកជាមួយគ្នានោះ? » ជុងគុកគោះតុបាយមួយទំហឹងដៃធ្វើឲ្យហ្វូវ៉ុនវក់ញាំបាយជាមួយមកហូបឈ្ងុយឆ្ងាញ់នោះដាច់អារម្មណ៍ឆ្ងាញ់អស់រលីងគេបានដេញអ្នកបម្រើទាំងនោះចូលទៅកន្លែងណាស្ងាត់មិនឲ្យឃើញរឿងរ៉ាវដែលត្រៀមកើតឡើមកពេលឥឡុវនេះណាស់។ បន្ទាប់ហ្វូវ៉ុនលើកទឹកមកផឹកធ្វើទឹកមុខដោយសោកស្ដាយអាហារទាំងនោះបើពេលនេះគ្មានការងារត្រូវធ្វើទេគេនិងញាំវាទាល់តែអស់នឹង។
« ឆាច់...!អូរសុំទោសផងបាទមិញនេះខ្ញុំក្រវាស់វាទៅខ្លាំងពេកហើយលោកមិនអីទេឬ? » ទឹកដែលហ្វូវ៉ុនបានផឹកមិនទាល់អស់មុននេះត្រូវបានជះទៅកណ្ដាលផ្ទៃមុខរបស់បុរសម្នាក់នោះបាត់។ ទាំងលើកដៃមកខ្ទប់មាត់សុំទោសគេយ៉ាងរហូសខ្លាចគេខឹងដោយអាកប្បកិរិយាគេធ្វើនេះដើម្បីផ្ចាញ់ផ្ចាល់ឌឺដងប៉ុណ្ណោះ។
« ពួកឯងវាអាក្រក់ដូចតែគ្នាប៉ុណ្ណោះ» គេបានលើកដៃចង្អុលមុខជុងគុកនិងហ្វូវ៉ុនចុះឡើងៗតំណាលគ្នាគេខឹងក្ដៅក្រហាយលើសដើមទៅទៀតពេលនេះ។
« ឆាប់ដាក់ដៃរបស់ឯងចុះភ្លាមទៅ វ៉ាង គូមីន...ឯងកុំមកស្រែកដូចឆ្កែឆ្លួតនៅក្នុងផ្ទះរបស់យើងទៀតឲ្យសោះឯងកុំឃើញថាខ្លាដេកមកវាយខ្លានោះវាមិនអាចទៅរួចឡើយព្រោះថាវាអាចកំពុងតែត្រៀមចាំត្របាក់ឯងវិញក៏អាចថាបានដែរល្មមឈប់ទៅអាដើរមករឿងគេតែផ្ដេសតែផ្ដាសនោះវាមិបសមសិទ្ធិជាកូនប្រុសអីបន្តិចសោះ» នាយសង្ហានេះដាក់មកវិញផាំងៗទៅខ្លាចត្រឹមការនិយាយគម្រាមរបស់គេប៉ុណ្ណឹងនោះគេមិនដែលខ្លាចវាស្រាប់ទៅហើយពេលឥឡូវហ្នឹង។ នេះគេប្រៀបធៀបខ្លួនឯងជាសត្វខ្លាមួយក្បាលដែលកំពុងដេកមកមនគេមករំខានគិតថាញេអាចខ្លាចខ្លួនហើយអាចមកវាយសម្លាប់សត្វខ្លានោះបានឬ?ពិតប្រាកដណាស់ថាគពយកគេមិនអាចសម្លាប់វាបានទេ។
« យើងមិនដែលខ្លាចជាមួយឯងនោះឡើយអាជុងគុក យើងរងចាំឱកាសនេះមកជាយូរហើយយើងចង់សាកជាមួយឯងទៀត ជុងគុក កាល់ហ្កាឌី» វ៉ាង គូមីនម្នាក់នេះមិនអាចចុះចាញ់គេបើគេនៅរស់គេនឹងស៊ូតតាំងជាមួយជុងគុកទាល់តែបានគេមិនអាចចាញ់ជុងគុកបានរហូតនោះទេ។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now